Connect with us

សេដ្ឋកិច្ច

ធុងចិញ្ចឹមឃ្មុំ១០ យុវជនម្នាក់ អាចរកប្រាក់ចំណូលបាន ៣០០ដុល្លារ ក្នុងមួយខែ

បានផុស

នៅ

យុវជនម្នាក់ ជានិស្សិតឆ្នាំទី២ មកពីខេត្តកំពង់ចាម មានសមត្ថភាពអាចចិញ្ចឹមឃ្មុំបែបធម្មជាតិ រកប្រាក់ចំណូលបានជាប្រចាំខែប្រមាណ ៣០០ ដុល្លារ ក្នុងមួយខែ បានយ៉ាងងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវជន អេល ស្លាម៉ាត់ អាយុ២៣ឆ្នាំ ជានិស្សិតឆ្នាំទី២ ជំនាញកសិកម្ម នៃសាកលវិទ្យាភូមិន្ទកសិកម្មចំការដូង បានប្រាប់ កម្ពុជាថ្មី ថា គាត់ចាប់ផ្ដើមចិញ្ចឹមឃ្មុំបែបធម្មជាតិ នៅស្រុកកំណើតរបស់គាត់ ស្របពេលដែលគាត់ទើបចូលរៀនឆ្នាំទី២ ប៉ុណ្ណោះ។ អ្វីដែលជំរុញទឹកចិត្តឱ្យ ស្លាម៉ាត់ ជ្រើសរើសមុខរបរចិញ្ចឹមឃ្មុំ ក៏ដោយសារតែគាត់មាន​ជំនាញកសិកម្មស្រាប់ និងមានបទពិសោធន៍ខ្លះ ទាក់ទងនឹងការចិញ្ចឹមឃ្មុំនៅក្នុងសហគមន៍របស់គាត់ ផងដែរ។

ស្លាម៉ាត់ បានប្រាប់ឱ្យដឹងទៀតថា ទោះបីការចិញ្ចឹមឃ្មុំ ក្នុងកសិដ្ឋានរបស់គាត់មិនទាន់មានស្ដង់ដា និងទំហំធំ ដូចជា កសិដ្ឋានផ្សេងទៀត ប៉ុន្តែ ស្លាម៉ាត់ នៅតែបន្តធ្វើវា ខណៈដែលចំណូលបានមកពីការចិញ្ចឹមឃ្មុំ បានត្រឹមតែ ៣០០ដុល្លារ ក៏គាត់សប្បាយចិត្តនឹងខិតខំធ្វើវាបន្តទៀត។

យុវជនរូបនេះ បន្តថា បច្ចុប្បន្នកសិដ្ឋានរបស់លោក មានធុងសម្រាប់ជាផ្ទះ និងជាជម្រកសត្វឃ្មុំ ត្រឹមតែ ១០ធុង ដោយក្នុង ១ធុង គាត់បានទិញពីគេមកមានតម្លៃ ១១០ដុល្លារ។

អ្វីដែលគួរឱ្យសរសើរនោះ កសិដ្ឋានខ្នាតតូចរបស់ ស្លាម៉ាត់ អាចផលិតផលទឹកឃ្មុំបែបធម្មជាតិបានចន្លោះពី ៥០លីត្រ ទៅ ៦០លីត្រ ក្នុងមួយខែ សម្រាប់លក់ចេញទៅកាន់ទីផ្សារ។

ទាក់ទងនឹងការចិញ្ចឹមឃ្មុំវិញ ស្លាម៉ាត់ បានបញ្ជាក់ដែរថា វាមានការលំបាកបន្តិចបន្ដួច ស្របពេលអាកាសធាតុប្រែប្រួលកម្ដៅខ្លាំង ជាក់ស្ដែងនៅពេលដែលមេឃ្មុំចេញក្រេបលម្អងផ្កា ក៏ត្រូវនឹងកម្ដៅខ្លាំង ម្យ៉ាងទៀតពេលស្វែងរកចំណី មេឃ្មុំ ក៏ត្រូវជួបប្រទះចំការដំណាំខ្លះ ត្រូវបាញ់ថ្នាំ ដំណាំផ្សេងៗ ដែលធ្វើឱ្យមេឃ្មុំ ត្រូវងាប់អស់ប្រមាណជាង ៧០% នាំឱ្យការផលិតទឹកឃ្មុំមានការថយចុះ គួរឱ្យកត់សម្គាល់ ផងដែរ។

សម្រាប់ពេលបច្ចុប្បន្ននេះ ទឹកឃ្មុំ របស់​ស្លាម៉ាត់ ទើបតែអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក ក្នុងនោះមានដូចជា៖ ដូចជាហាងកាហ្វេ ភោគជនីយដ្ឋាន និងអ្នកបរិភោគតាមផ្ទះ ដែលតម្លៃលក់ចេញក្នុងទឹកឃ្មុំ១លីត្រ ស្មើនឹង ៨០០០០ រៀល។

គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមឃ្មុំបែបធម្មជាតិនេះ មានទីតាំងស្ថិតនៅ ភូមិថ្លុកក្រវ៉ាន់ ឃុំបុសខ្នរ ស្រុកចំការលើ ខេត្តកំពង់ចាម៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

ព័ត៌មានជាតិ២ ម៉ោង មុន

ស្នងការ​នគរបាលខេត្ត ផ្តាំផ្ញើ​ឱ្យកងកម្លាំងឈរ​ជើង​ការពារ​តាម​ខ្សែ​បន្ទាត់​ព្រំដែន​ បង្កើន​ការ​យកចិត្តទុកដាក់​ដើរ​ល្បាតឱ្យបានជាប្រចាំ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកអគ្គរដ្ឋទូតនេប៉ាល់ថ្មីប្រចាំកម្ពុជា ប្ដេជ្ញាពង្រឹង និងពង្រីកទំនាក់ទំនងនេប៉ាល់-កម្ពុជា ឱ្យរីកចម្រើនថែមទៀត

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ និងអ្នកឃ្លាំមើល ចាត់ទុកចលនាជាតិតស៊ូរបស់ទណ្ឌិត សម រង្ស៊ី ជាសកម្មភាពដើរបញ្ច្រាសទិសពីលទ្ធិប្រជាធិបតេយ្យ

ព័ត៌មានជាតិ៣ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម