សេដ្ឋកិច្ច
ការបន្ថយពន្ធនាំចូលអង្កររបស់ហ្វីលីពីន ផ្ដល់ប្រយោជន៍ដល់វៀតណាម ជាជាងប្រជាកសិករក្នុងស្រុក
ហ្វីលីពីន ដែលជាប្រទេសនាំចូលអង្ករលំដាប់កំពូលមួយរបស់ពិភពលោក កាលពីថ្ងៃអង្គារ បានប្រកាសបន្ធូរបន្ថយពន្ធលើការនាំចូលអង្ករពីបរទេស ពី ៣៥ ភាគរយ មកត្រឹម ១៥ភាគរយ រហូតដល់ឆ្នាំ ២០២៨ ក្នុងជំហានដើម្បីបន្ថយសម្ពាធអតិផរណារបស់ប្រទេស។

យ៉ាងណាមិញ អ្នកវិភាគបានមើលឃើញថា ការបោះជំហានបែបនេះ អាចផ្តល់ប្រយោជន៍ដល់ផលិតករស្រូវអង្ករបរទេស ដូចជាវៀតណាម ហើយធ្វើឱ្យកសិករក្នុងស្រុកហ្វីលីពីន ជួបការលំបាកក្នុងការប្រកួតប្រជែង។ នេះបើតាមការចុះផ្សាយរបស់កាសែត Nikkei Asia។
លោក Arsenio Balisacan ប្រធានអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិហ្វីលីពីន បានក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តបន្ថយពន្ធ ដែលប្រកាសឡើងក្រោយកិច្ចប្រជុំនៃក្រុមអន្តរទីភ្នាក់ងារដឹកនាំដោយប្រធានាធិបតីហ្វីលីពីន លោក ហ្វឺរឌីណង់ ម៉ាកូសជូនៀ (Ferdinand Marcos Jr.) នោះ មានគោលបំណងកាត់បន្ថយតម្លៃអង្ករ ដោយធ្វើឱ្យវាកាន់តែមានតម្លៃសមរម្យ។
អង្ករបានរួមចំណែក ៩ ភាគរយក្នុងសន្ទស្សន៍តម្លៃទំនិញប្រើប្រាស់របស់ហ្វីលីពីន ប៉ុន្តែសេចក្តីថ្លែងការណ៍បាននិយាយថា អង្កររួមចំណែកច្រើនជាងពាក់កណ្តាលនៃអត្រាអតិផរណាសរុបក្នុងរយៈពេល៣ខែមកនេះ។
លោក Balisacan បានគូសបញ្ជាក់ថា៖ «ការកាត់បន្ថយពន្ធអង្ករ រំពឹងថានឹងធ្វើឱ្យតម្លៃអង្ករធ្លាក់ចុះសម្រាប់អ្នកប្រើប្រាស់ ខណៈគាំទ្រដល់ផលិតកម្មក្នុងស្រុកតាមរយៈពន្ធ និងការបង្កើនការគាំទ្រផ្នែកថវិកា ដើម្បីបង្កើនផលិតភាពកសិកម្ម ជាពិសេសនៅពេលដែលតម្លៃអង្ករពិភពលោកនៅតែកើនឡើង»។ លោកបន្តថា រដ្ឋាភិបាលនឹងព្យាយាមរក្សាតម្លៃអង្ករសម្រាប់ប្រជាជនហ្វីលីពីនក្រីក្រ ដោយកាត់បន្ថយពន្ធលើអង្ករនាំចូលឱ្យនៅត្រឹម ០,៤៩ ដុល្លារ/គីឡូក្រាម ពេញមួយឆ្នាំ។

យ៉ាងណាមិញ អ្នកជំនាញមើលឃើញថា វិធានការបន្ថយពន្ធនឹងធ្វើឱ្យអង្ករនាំចូល មានតម្លៃថោកជាងផលិតផលក្នុងស្រុក ដែលពិតជានឹងជះឥទ្ធិពលអវិជ្ជមានដល់ប្រាក់ចំណូលរបស់កសិករ ទោះបីជាវាបន្ថយអតិផរណាក៏ដោយ។ ផ្ទុយទៅវិញ ការណ៍ដដែល នឹងក្លាយជាអត្ថប្រយោជន៍ដ៏ធំ សម្រាប់ប្រទេសនាំចេញអង្ករនៅអាស៊ី ដូចជាវៀតណាម និងថៃជាដើម។
អ្នកជំនាញខ្លះលើកឡើងថា ការបន្ថយពន្ធនាំចូលលើអង្ករ នឹងធ្វើឱ្យកសិករប្រឈមនឹងការប្រកួតប្រជែងខ្លាំង ពីការនាំចូលតម្លៃថោកៗ ហើយវាអាចនឹងជំរុញឱ្យកសិករខ្លះផ្លាស់ប្ដូរមុខដំណាំ ដែលរំខានដល់ការអនុវត្តកសិកម្មដែលមានស្រាប់។
ទោះយ៉ាងណាក៏ដោយ អ្នកជំនាញខ្លះលើកឡើងថា យន្តការរបស់រដ្ឋាភិបាលហ្វីលីពីន អាចធ្វើឲ្យប្រទេសនាំចេញអង្ករ គិតឡើងវិញពីសំណាងរបស់ខ្លួន ដោយប្រទេសដូចជាវៀតណាម អាចមើលឃើញពីការលក់អង្ករក្នុងតម្លៃថោកនៅហ្វីលីពីន ហើយការណ៍នេះ គ៏អាចជំរុញឱ្យពួកគេស្វែងរកទីផ្សារថ្មីៗផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?