សេដ្ឋកិច្ច
ក្រុមហ៊ុន Aeroprime នឹងក្លាយជាអ្នកផ្តល់សេវាដឹកជញ្ជូនទំនិញផ្តាច់មុខរបស់ Cambodia Angkor Air ប្រចាំនៅប្រទេសឥណ្ឌា
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air ដែលជាក្រុមហ៊ុនជាតិរបស់កម្ពុជា បានប្រកាសសហការជាមួយក្រុមហ៊ុន Aeroprime Group ជាភ្នាក់ងារលក់ និងសេវាកម្មដឹកជញ្ជូនទំនិញផ្តាច់មុខរបស់ខ្លួន (GSSA) ប្រចាំនៅប្រទេសឥណ្ឌា ខណៈដែលខ្លួនគ្រោងនឹងបើកការហោះហើរត្រង់ពីភ្នំពេញទៅកាន់ក្រុងញូវដេលីនៅថ្ងៃទី១៦ខែមិថុនានេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន Aeroprime Group ការចាត់តាំងថ្មីនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ Aeroprime Group ដោយពង្រឹងជំហររបស់ខ្លួនជាក្រុមហ៊ុនដឹកទំនិញឈានមុខគេ GSSA នៅក្នុងឧស្សាហកម្មអាកាសចរណ៍ឥណ្ឌា។ លើសពីនេះ វាបង្ហាញពីការយកចិត្តទុកដាក់របស់ Aeroprime ក្នុងការផ្តល់នូវដំណោះស្រាយផ្នែកលក់ និងសេវាកម្មលំដាប់កំពូលដល់ក្រុមហ៊ុនអាកាសចរណ៍ទូទាំងពិភពលោក បង្កើនជំហ៊រដ៏គួរឱ្យគោរព និងពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនសម្រាប់ឧត្តមភាពក្នុងវិស័យដឹកទំនិញតាមផ្លូវអាកាស។
លោក Abhishek Goyal នាយកប្រតិបត្តិក្រុមហ៊ុន Aeroprime Group មានប្រសាសន៍ថា៖« ភាពជាដៃគូជាមួយក្រុមហ៊ុន Cambodia Angkor Air គឺជាជំហានដ៏សំខាន់ឆ្ពោះទៅរកចក្ខុវិស័យយុទ្ធសាស្ត្ររបស់យើងក្នុងការផ្តល់ជូននូវផលិតផលចម្រុះ និងទូលំទូលាយដែលផ្តល់សេវាកម្មដល់ដៃគូ និងអតិថិជនរបស់យើង។ យើងប្តេជ្ញាគាំទ្រក្រុមហ៊ុន Cambodia Angkor Air ក្នុងដំណើររីកចម្រើនរបស់ពួកគេដើម្បីសម្រេចតាមផែនការពង្រីកខ្លួនរបស់ក្រុមហ៊ុន និងបង្កើនការលក់នៅក្នុងទីផ្សារឥណ្ឌា»។

លោក ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានថ្លែងប្រាប់កម្ពុជាថ្មីកន្លងមកថា ក្រុមហ៊ុន Cambodia Angkor Air បានត្រៀមខ្លួនរួចស្រេចក្នុងការបើកជើងហោះហើររបស់ខ្លួនទៅកាន់ប្រទេសឥណ្ឌាចាប់ពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤នេះ។ លោកថា ជាមួយគ្នានេះដែរក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា IndiGo ក៏ទទួលបានអនុញ្ញាតពីប្រទេសទាំងពីរក្នុងការឱ្យបើកជើងត្រង់ហើរត្រង់មកកម្ពុជា ចាប់ពីខែតុលា ឆ្នាំ២០២៤ខាងមុខនេះផងដែរ។
បើយោងតាមលោក ចាន់សិរីវុត្ថា៖« ចំពោះក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air នឹងចាប់ផ្តើមបើកការហោះហើរត្រង់ទៅប្រទេសឥណ្ឌា ដោយធ្វើឡើង៣ជើងក្នុងមួយសប្តាហ៍។ ដូច្នេះនៅថ្ងៃទី១៤ មិថុនា ក្រុមហ៊ុននេះនឹងបើកសម្ពោធជើងហោះហើរដំបូងជាផ្លូវការ នៅប្រទេសឥណ្ឌា ដើម្បីផ្សព្វផ្សាយបង្ហាញពីកម្មវិធីហោះហើររបស់ខ្លួនទៅកាន់ប្រជាជនឥណ្ឌា»។

សម្រាប់របស់ក្រុមហ៊ុនអាកាសចរណ៍ IndiGo លោកបានថ្លែងបញ្ជាក់ថា បើតាមផែនការ ក្រុមហ៊ុននេះ នឹងបើកការហោះហើរត្រង់ពី ទីក្រុងញូវដេលី មកសៀមរាប ចាប់ពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៤ ជាមួយនឹងជើងហោះហើរ៧ជើងក្នុងមួយសប្តាហ៍។ យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Cambodia Angkor Air បានកំពុងហោះហើរទៅកាន់គោលដៅជាង ១១ នៅទូទាំងប្រទេសកម្ពុជា ចិន ឡាវ សិង្ហបុរី និងវៀតណាម។ ចាប់ពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន Cambodia Angkor Airlines នឹងដំណើរការជើងហោះហើរចំនួន ៤ ដងក្នុងមួយសប្តាហ៍ពីទីក្រុងញូវដេលីទៅកាន់រាជធានីភ្នំពេញ (PNH) ដោយប្រើយន្តហោះ A320 ដោយផ្តល់ជូននូវការតភ្ជាប់ដោយផ្ទាល់តែមួយគត់រវាងប្រទេសឥណ្ឌា និងកម្ពុជា ដែលនឹងបើកឱកាសអាជីវកម្មបន្ថែមទៀតសម្រាប់ការដឹកទំនិញផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?