សេដ្ឋកិច្ច
រដ្ឋជំរុញឱ្យសហគ្រាសធុនតូច និងមធ្យមមកកៀរគរប្រភពទុនតាមរយៈទីផ្សារហ៊ុន
និយ័តករមូលបត្រកម្ពុជា (ន.ម.ក) អំពាវនាវដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ពិចារណាក្នុងការកៀរគរប្រភពទុនតាមរយៈទីផ្សារមូលបត្រ នឹងលើកកម្ពស់នូវឧត្តមភាព កិត្យានុភាព និរន្តរភាព និងការពង្រីករបស់អាជីវកម្មខ្លួនឱ្យកាន់តែរីកចម្រើន។
លោក ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃ ន.ម.ក បានថ្លែងបែបនេះនៅក្នុងសិក្ខាសាលាស្តីពី “ការឈានចូលទីផ្សារមូលបត្ររបស់សហគ្រាសធុនតូច និងមធ្យម៖ បទពិសោធន៍នៅប្រទេសថៃ” កាលពីថ្ងៃទី៥ ខែមិថុដែលត្រូវបានរៀបចំដោយន.ម.ក. សហការជាមួយក្រុមហ៊ុន អេ ភី អិម (ខេមបូឌា) ស៊ីឃ្យួរឹធី ឯ.ក និងក្រុមហ៊ុន Asset Pro Management Co.,Ltd. ដោយមានការគាំទ្រពីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (ក.ឧ.វ.ប.ន.) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
លោក សុជាតិបានគូសបញ្ជាក់ថា៖ “ការកៀរគរប្រភពទុនតាមរយៈទីផ្សារមូលបត្រ នឹងលើកកម្ពស់នូវឧត្តមភាព កិត្យានុភាព និងនិរន្តរភាពរបស់ SMEs នៅកម្ពុជា។ ដូចនេះ ខ្ញុំសូមអំពាវនាវដល់ SMEs ដែលមានចំណាប់អារម្មណ៍នៅក្នុងការកៀរគរមូលធនតាមរយៈទីផ្សារមូលបត្រ ឬចក្ខុវិស័យនៅក្នុងការរៀបចំខ្លួនឱ្យក្លាយជាក្រុមហ៊ុនដែលមានស្តង់ដា និងមានអភិបាលកិច្ចល្អ អាចធ្វើការទំនាក់ទំនងមក ន.ម.ក. ដោយផ្ទាល់ ឬក៏អាចស្នើសុំការជួយគាំទ្រតាមរយៈក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ឬសមាគមសហគ្រិនវ័យក្មេងកម្ពុជាក៏បាន។ ពួកយើងបានត្រៀមខ្លួនរួចរាល់សម្រាប់បេសកកម្មនេះ” ។
លោក ហ៊ត ផេង អនុរដ្ឋលេខាធិការ នៃ ក.ឧ.វ.ប.ន. បានថ្លែងថា ការឈានចូលទីផ្សារមូលបត្រ ជាកាលានុវត្តភាពរបស់ SMEs ក្នុងការពង្រីកវិសាលភាពធុរកិច្ច និងការតភ្ជាប់ទៅនឹងបណ្តាញខ្សែច្រវ៉ាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកល។
លោកថា៖«ក្នុងន័យនេះ ខ្ញុំសូមស្នើ SMEs ទាំងអស់ ចាប់យកឱកាសនេះឱ្យកាន់តែបុរេសកម្ម ដើម្បីពង្រីកផលិតកម្ម អាជីវកម្ម សេវាកម្ម និងពង្រឹងសមត្ថភាពប្រកួតប្រជែងប្រកបដោយសក្តិសិទ្ធភាព ចីរភាព និងបរិយាប័ន្ន »។
យោងតាមការសិក្សារបស់ធនាគារជាតិនៃកម្ពុជា ស្តីពីតួនាទីរបស់សហគ្រាសធុនតូច និងមធ្យម ក្នុងសេដ្ឋកិច្ចឌីជីថលកម្ពុជា បានលើកឡើងថា នៅលើសកលលោកសហគ្រាសធុនតូច និងមធ្យមត្រូវបានគេចាត់ទុកថា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ការធានានូវបរិយាបន្នសកលនិងកំណើនសេដ្ឋកិច្ច។
បច្ចុប្បន្នកម្ពុជាមីក្រូសហគ្រាស ខ្នាតតូចនិងមធ្យមមានប្រមាណ ៥០០០០០ សហគ្រាសសមមូលនឹង ៩៩,៨% នៃក្រុមហ៊ុនទាំងអស់ដែលផ្ដល់ការងារដល់ ៧០% នៃកម្លាំងពលកម្មសរុបនិងចូលរួមក្នុងសេដ្ឋកិច្ចជាតិស្មើនឹង ៥៨% នៃផលិតផលក្នុងស្រុក(ផ.ស.ស)។
តាមរយៈការសិក្សា បានឱ្យដឹងថាភាគច្រើននៃសហគ្រាសទាំងនោះស្ថិតក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងមិនទាន់បានចុះបញ្ជីផ្លូវការនៅឡើយ។ ដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អ្នកសិក្សាស្រាវជ្រាវនិងអ្នកធ្វើគោលនយោបាយនានា បាននិងកំពុងបង្កើតគោលនយោបាយនិងកម្មវិធីដើម្បីគាំទ្រ អភិវឌ្ឍន៍ សហគ្រាសធុនតូចនិងមធ្យម (SMEs) ក្នុងគោលបំណង លើកទឹកចិត្តក្នុងការចុះបញ្ជីផ្លូវការបង្កើតការងារនិងកំណើនប្រកបដោយចីរភាព៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់