Connect with us

សេដ្ឋកិច្ច

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ ​ប្រកាស​បំពេញ​​ការ​ងារ​ពី​រដ្ឋធានី​ថ្មី​ចាប់​ពី​ខែ​កក្កដា​ទៅ​

បានផុស

នៅ

ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ លោក​ ចូកូ​ វីដូដូ​ បាន​​ប្រកាស​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​គ្រោង​នឹង​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ពី​រដ្ឋ​ធានី​ថ្មី​ចាប់​ពី​ខែ​ក្រោយ​ទៅ​ ចំ​ពេល​មាន​ការ​ព្រួយ​បារម្ភ​ពី​អនាគត​របស់ទី​​ក្រុង​ដែល​មិន​ទាន់​ប្រសិទ្ធិនាម​ជា​ផ្លូវ​ការ​នេះ​ ​ក្រោយ​ប្រធាន​ស្ថាប័ន​​​​ត្រួត​ពិនិត្យ​ការ​អភិវឌ្ឍន៍​​​​ក្រុង​បាន​​លា​លែង​ចេញ​ពី​តំណែង​​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ចូកូ​ បាន​និយាយ​ក្នុង​សារ​បង្ហោះ​លើ​បណ្ដាញ​សង្គម​ Instagram ​ថា​ វឌ្ឍនភាព​នៃ​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​មួយ​ចំនួន​ ក្រោម​ដំណាក់​កាល​ទី​​១​ នៃ​រដ្ឋ​ធានី​ថ្មី​ឈ្មោះ​  នូសានតារ៉ា (Nusantara) បាន​សម្រេច​​បាន​ ៨០ ភាគរយ​ហើយ​។ ​

​ប្រធានាធិបតី​ជិត​ផុត​អាណត្តិ​រូប​នេះ​ បាន​​សរសេរ​យ៉ាង​ដូច្នេះ​ថា​៖ «​​តាម​បំណង​ហឫទ័យ​ព្រះ​​ នៅ​​​ខែ​​កក្កដា​​ខ្ញុំ​​នឹង​​ចាប់​​ផ្តើ​​ម​​ធ្វើ​​ការ​​ពី​​រដ្ឋ​ធានី​​ថ្មី​»។ លោក​បន្ថែម​ថា​ ​ការ​ត្រៀម​រៀប​ចំ​ដើម្បី​អបអរសាទរ​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី​ ៧៩​ រប​ស់​ប្រទេស​​នៅ​ក្នុង​រដ្ឋ​ធានី​ថ្មី​នា​​ខែ​សីហា​ កំពុង​ដំណើរការ​ទៅ​យ៉ាង​ល្អ​។​

ការ​ប្រកាស​របស់​លោក​ ចូកូ​ ធ្វើ​ឡើង​ក្រោយ​​​មន្ត្រី​ឥណ្ឌូណេស៊ី​​ម្នាក់​បាន​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ប្រមុខ​​ស្ថាប័ន​ដែល​មើល​ការ​ខុស​ត្រូវ​​លើ​ការ​អភិវឌ្ឍ​រដ្ឋ​ធានី​ថ្មី​ ​​បាន​លា​លែង​ចេញ​ពី​តំណែង​ដោយ​មិន​នឹក​ស្មាន​ដល់​ ​​ដោយ​បង្កើន​ក្តី​បារម្ភ​ថា​ វា​នឹង​ធ្វើ​ឱ្យ​រង្គោះ​រង្គើ​អារម្មណ៍​វិនិយោគិន​។​

យ៉ាង​ណា​មិញ​ លោក​ ចូកូ​ បាន​​​ច្រាន​ចោល​ការ​ព្រួយបារម្ភ​​នេះ​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​ នៅ​ពេល​រង​ការ​ចោទ​សួរ​ថា​តើ​ការណ៍​នេះ​ធ្វើ​ឱ្យ​លោក​​ភ័យ​ព្រួយ​​ដែរ​ឬ​យ៉ាង​​ណា ខណៈ​លោក​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​ក្រុង​  នូសានតារ៉ា ​ផ្ទាល់​ ​​​​ដើម្បី​ពិនិត្យ​មើល​វឌ្ឍនភាព​នៃ​ការ​អភិវឌ្ឍ​ និង​ចាប់​ផ្តើម​ការ​សាងសង់​អគារ​បន្ថែម​ទៀត​។​

គួរ​គូស​បញ្ជាក់​ថា​ ឥណ្ឌូណេស៊ី​ មាន​គម្រោង​ផ្លាស់​ប្តូរ​រដ្ឋ​ធានី​របស់​ខ្លួន​ចេញ​ពី​ក្រុង​ហ្សាការតា​ ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាងច្រើន​​កកកុញ​ និង​កំពុង​ប្រឈមហានិភ័យ​នៃ​​​ការ​លិច​ទឹក​សមុទ្រ​​ ទៅ​កាន់​ទីក្រុងនូសានតារ៉ា ​ដែល​​ត្រូវ​ចំណាយ​លុយ​សាង​សង់​ ៣២ ប៊ីលាន​ដុល្លារ​​​​ក្នុង​ព្រៃ​នៃ​ខេត្ត​ គីលីម៉ាន់តាន់​ខាង​កើត​ លើ​កោះ​ បរនេអូ។ ​ ​

យ៉ាង​ណា​មិញ​ ក្រោម​​ច្បាប់​បច្ចុប្បន្ន​ ទីក្រុង​ហ្សាការតា​នឹង​នៅ​តែ​ជា​រដ្ឋ​ធានី​របស់​ប្រទេស​ឥណ្ឌូណេស៊ី​ រហូត​​ទាល់​តែ​​ប្រធានាធិបតី​ចេញ​ក្រឹត្យ​មួយ ​ដាក់​ឈ្មោះ​ក្រុងនូសានតារ៉ា  ទៅ​ជា​រដ្ឋ​ធានី​ថ្មីជា​ផ្លូវ​ការ​​ ដែល​រំពឹង​ថា​នឹង​កើត​ឡើង​នៅ​ឆ្នាំ​នេះ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៤ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៥ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៥ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម៩ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម