Connect with us

សេដ្ឋកិច្ច

 សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥,៨% ក្នុងឆ្នាំ ២០២៤នេះ ជាមួយភាពប្រសើរឡើង​នៃការនាំចេញ

បានផុស

នៅ

ធនាគារពិភពលោកបានព្យាករណ៍កំណើនសេដ្ឋកិច្ចកម្ពុជាថ្មី​ ដោយរំពឹងថា នឹងប្រសើរឡើង​ ទៅ ៥,៨% នៅ ឆ្នាំ ២០២៤ ​ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួម ទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។

បើយោងតាមរបាយការណ៍បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជារបស់ធនាគារពិភពលោក ដែលចេញផ្សាយថ្ងៃនេះ​​ធនាគារដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនមួយនេះថា  សកម្មភាពសេដ្ឋកិច្ចកម្ពុជាបានកើនឡើងនៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ ដោយសារតែការងើបឡើងវិញនៃវិស័យសេវាកម្ម និងការនាំចេញទំនិញ ទោះបីជាតម្រូវការក្នុងស្រុក បានធ្លាក់ចុះក៏ដោយ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍ដដែលបានគូសបញ្ជាក់ទៀតថា កំណើនសេដ្ឋកិច្ចត្រូវបានគេរំពឹងថា នឹងប្រសើរឡើងបន្តិច ពីកម្រិត ៥,៦% ក្នុងឆ្នាំ ២០២៣ ទៅ ៥,៨% នៅ ឆ្នាំ ២០២៤ ហើយនឹងអាចប្រសើរឡើងបន្ថែមទៀតនៅកម្រិត ៦,១% នៅឆ្នាំ ២០២៥ និង ៦,៤% នៅឆ្នាំ ២០២៦ ដោយសារការប្រសើរឡើងវិញលើការនាំចេញវិស័យកាត់ដេរ ទំនិញធ្វើដំណើរ និងស្បែកជើង រួម ទាំងការងើបឡើងវិញនៃការមកដល់របស់ភ្ញៀវទេសចរ។

លោកស្រី ម៉ារីយ៉ាម សាលីម ប្រធានគ្រប់គ្រងធនាគារពិភពលោកប្រចាំកម្ពុជា បានមានប្រសាសន៍ថា​ដើម្បីរក្សាកំណើនសេដ្ឋកិច្ចបន្ត កម្ពុជាត្រូវរក្សាស្ថិរភាពម៉ាក្រូហិរញ្ញវត្ថុ ដោយការស្តារឡើងវិញនូវលំហ សារពើពន្ធ និងការការពារវិស័យហិរញ្ញវត្ថុរបស់ខ្លួន។

 លោកស្រីបន្តថា៖ “កម្ពុជា អាចពង្រឹងភាពប្រកួត ប្រជែងរបស់ខ្លួនតាមរយៈការកែលម្អបរិយាកាសធុរកិច្ច សម្រួលនីតិវិធីពាណិជ្ជកម្មនៅតាមព្រំដែន ធ្វើឱ្យការ ផ្គត់ផ្គង់ថាមពលកាន់តែអាចទុកចិត្តបាន និងពង្រឹងវិស័យអប់រំ។”

បើយោងតាមរបាយការណ៍ដដែលនេះ ការមកដល់របស់ភ្ញៀវទេសចរអន្តរជាតិ មានការប្រសើរឡើងនៅក្នុងត្រីមាសទីមួយដែលឈានដល់កម្រិត ៨៤% នៃការមកដល់មុនពេលមានជំងឺរាតត្បាតកូវីដ-១៩។ ការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និង ស្បែកជើង បានស្ទុះងើបឡើងវិញ ខណៈដែលការនាំចេញទំនិញមិនមែនសម្លៀកបំពាក់ ជាពិសេសទំនិញ កសិកម្ម នៅតែមានភាពធន់ល្អ។

«សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ាន បានក្លាយជាទីផ្សារនាំចេញធំទី ពីររបស់កម្ពុជាបន្ទាប់ពីសហរដ្ឋអាមេរិក។ ការកើនឡើងនៃការវិនិយោគពីបរទេសក្នុងវិស័យផលិតកម្ម និង កសិកម្ម ក៏បានរួមចំណែកដល់ការងើបឡើងវិញនេះផងដែរ»។ នេះបើយោងតាមការគូស​បញ្ជាក់របស់ធនាគារពិភពលោក។

ជាមួយគ្នានេះដែរ  សម្រាប់អតិផរណាបានធ្លាក់ចុះដល់សូន្យក្នុងខែមីនា ដោយសារតម្លៃម្ហូបអាហារបានធ្លាក់ចុះ ខណៈដែលគណនីចរន្តបានកត់ត្រានូវអតិរេកដែលមិនធ្លាប់មានពីមុន មកក្នុងឆ្នាំ ២០២៣ ដោយសារ ឱនភាពពាណិជ្ជកម្មរួមតូច និងការកើនឡើងនៃភ្ញៀវទេសចរ។

ទោះបីជាយ៉ាងណាក៏ដោយ ក៏សកម្មភាពក្នុងវិស័យសំណង់នៅតែមានតិចតួច ខណៈដែលទីផ្សារអចលន ទ្រព្យនៅតែបន្តធ្លាក់ចុះ។ ជាលទ្ធផល កំណើនឥណទានក្នុងស្រុកបានធ្លាក់ចុះយ៉ាងខ្លាំង បណ្តាលឱ្យមានការ កាត់បន្ថយការចំណាយឯកជន និងប៉ះពាល់ដល់ការប្រមូលចំណូលក្នុងស្រុក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

កម្ពុជា-អូស្ត្រាលី បញ្ជាក់ពីការបន្តកិច្ចសហការអនុវត្តច្បាប់លើការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន

ព័ត៌មានជាតិ៩ នាទីutes មុន

រដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យអតីតនិស្សិតខ្មែរពីជប៉ុន ដើរតួជាស្ពានសម្រាប់សហគ្រាសធុនតូច និងមធ្យមជប៉ុន នៅកម្ពុជា

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មីន អ៊ុងលាំង​ ប្រកាស​​​រៀបចំ​បោះឆ្នោត​​ក្នុងខែ​ធ្នូឆ្នាំនេះ ខណៈ​​​​​ក្រុមប្រឆាំង​ថា «នឹងអុកឡុក»

ជីវិតកម្សាន្ដ១៧ នាទីutes មុន

មរណភាព Kim Sae Ron មិនអាចទៅដោយសន្តិភាព ខណៈរឿងចម្រូងចម្រាសនៅតែអូសបន្លាយ

សេចក្ដីជូនដំណឹង២២ នាទីutes មុន

អ្នកឧកញ៉ា ឃុន សៀ សូមផ្ញើសារចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព ឯកឧត្តម អ្នកឧកញ៉ា ឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន

ព័ត៌មានជាតិ៥ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ព័ត៌មានជាតិ២៣ ម៉ោង មុន

មន្ទីរសុខាភិបាលភ្នំពេញ ឱ្យម្ចាស់ហ្វេសប៊ុក Mommy Natural លុបវីដេអូ​ដែលថា លេបប្រមាត់ទាកាប៉ាស្រស់ល្អសម្រាប់អ្នកកាត់ប្រមាត់

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

នាយក​រដ្ឋមន្ត្រី​៣រូបក្នុងត្រកូល «ស៊ីណាវ៉ាត្រា»​ មាន​វាសនា​​​ខ្ពស់​រួច​ផុត​ពីការទម្លាក់​អំណាច​ដោយសភា ប៉ុន្តែ​​​២រូប​​​​​ឆ្លងមិនផុត​រដ្ឋប្រហារ​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេសន្តិសុខជាតិប៉ូឡូញ៖ បើរុស្ស៊ីវាយ ខ្លួនអាចទប់ជាប់បានត្រឹម២សប្តាហ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី ថា ពូទីន នឹងស្លាប់ឆាប់ៗ

Sokha Hotels

ព័ត៌មានពេញនិយម