សេដ្ឋកិច្ច
ឱនភាពពាណិជ្ជកម្មអាមេរិកកាន់តែរីកធំនៅខែមេសា ដោយកើនឡើងជិត ៩ ភាគរយ
ឱនភាពពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិកប្រចាំខែមេសា បានកើនឡើងកាន់តែធំក្នុងទំហំជាង ៧០ ប៊ីលានដុល្លារ ដោយការនាំចូលហក់ឡើងខ្លាំង ធៀបនឹងកំណើននៃការនាំចេញខ្សោយ។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ទិន្នន័យចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ របស់ការិយាល័យវិភាគសេដ្ឋកិច្ចនៃក្រសួងពាណិជ្ជកម្មអាមេរិក បានបង្ហាញថា ឱនភាពពាណិជ្ជកម្មខែមេសាបានហក់ឡើង ៨,៧ ភាគរយ ក្នុងទំហំសរុប ៧៤,៦ ប៊ីលានដុល្លារ ខណៈឱនភាពនៅខែមីនា មានចំនួន ៦៨,៦ ប៊ីលានដុល្លារ។
តួលេខបានបង្ហាញបន្តថា ការនាំចូលក្នុងខែមេសាមានកំណើន ២,៤ ភាគរយ ដល់ ៣៣៨,២ ប៊ីលានដុល្លារ។ ការនាំចូលទំនិញ បានកើនឡើង ៨,១ ប៊ីលានដុល្លារ ដែលធ្វើឱ្យទំហំសរុបមានចំនួន ២៧១,៩ ប៊ីលានដុល្លារ។ តួលេខបង្ហាញពីការកើនឡើងនៃការនាំចូលយានយន្ត និងគ្រឿងបន្លាស់ និងទំនិញដើមទុន ដូចជាគ្រឿងបន្លាស់កុំព្យូទ័រ និងឧបករណ៍ទូរគមនាគមន៍ ព្រមទាំងការផ្គត់ផ្គង់ និងសម្ភារៈឧស្សាហកម្ម ដែលរួមមានប្រេងឆៅ។
ចំណែកឯការនាំចេញវិញ បានកើនឡើងតិចតួច ០,៨ ភាគរយ ក្នុងខែមេសា ដល់ ២៦៣,៧ ប៊ីលានដុល្លារ។ ការនាំចេ្ទំនិញ កើនឡើងចំនួន ២,២ ប៊ីដុល្លារ ដល់ ១៧២,៧ ប៊ីលានដុល្លារ។ បើតាមតួលេខ គេឃើញមានការកើនឡើងនៃការនាំចេញទំនិញមូលធន និងទំនិញប្រើប្រាស់ ខណៈការផ្គត់ផ្គង់ និងសម្ភារៈឧស្សាហកម្មធ្លាក់ចុះ។

គួរគូសបញ្ជាក់ថា គម្លាតពាណិជ្ជកម្មកាន់តែធំ អាចបន្ថែមបន្ទុកលើផលិតផលក្នុងស្រុកសរុប(GDP)អាមេរិកក្នុងត្រីមាសទី២ ខណៈឱនភាពកាន់តែធំ បានធ្វើឱ្យ GDP ត្រីមាសទី១ចុះខ្សោយរួចហើយ។ នេះបើតាមសារព័ត៌មាន MarketWatch។
យ៉ាងណាមិញ កំណើនឱនភាពក្នុងខែមេសា បានផ្សាភ្ជាប់ទៅនឹងតម្រូវការកាន់តែច្រើនសម្រាប់រថយន្ត និងការផ្គត់ផ្គង់ឧស្សាហកម្ម ដែលជាសញ្ញាវិជ្ជមានសម្រាប់សេដ្ឋកិច្ចសហរដ្ឋអាមេរិក។ លើសពីនេះ ឱនភាពពាណិជ្ជកម្ម ក៏ឆ្លុះបញ្ជាំងពីភាពរឹងមាំនៃប្រាក់ដុល្លារ ដែលធ្វើឱ្យទំនិញបរទេសនាំចូលមានតម្លៃថោកសម្រាប់ជនជាតិអាមេរិកផងដែរ៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ