សេដ្ឋកិច្ច
៥ ខែដើមឆ្នាំ ថៃរកចំណូលបានជិត ២០ ប៊ីលានដុល្លារពីវិស័យទេសចរណ៍
៥ ខែដើមឆ្នាំ ២០២៤ ប្រទេសថៃរកប្រាក់ចំណូលបានជាង ១៩ ប៊ីលានដុល្លារពីវិស័យទេសចរណ៍តែមួយមុខគត់ ដោយទទួលភ្ញៀវទេសចរបរទេសប្រមាណ ១៥ លាននាក់ ដែលកើនឡើង ៣៨ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន VnExpress។
ចំណូលដ៏ច្រើនសណ្ធឹកនេះ ត្រូវបានគេមើលឃើញថាជាដំណាក់កាលជោគជ័យមួយសម្រាប់ប្រទេសថៃ ដែលពឹងផ្អែកខ្លាំងលើវិស័យទេសចរណ៍ ក្រោយវិបត្តិកូវីដធ្វើឱ្យវិស័យនេះដួលរលំ។
នៅត្រីមាសដើមឆ្នាំនេះ ថៃបានវ៉ាដាច់ម៉ាឡេស៊ី ក្លាយជាប្រទេសដែលអ្នកភ្ញៀវទេសចរមកលេងច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ ខណៈដែលប្រទេសនានាក្នុងតំបន់កំពុងប្រកួតប្រជែងគ្នា ក្នុងការទាក់ទាញភ្ញៀវទេសចរតាមរយៈគោលនយោបាយសំខាន់ផ្សេងៗ រួមមានទាំងការលើកលែងទិដ្ឋាការជាដើម។
តាមផែនការ ថៃគ្រោងនឹងចង់ឱ្យមានភ្ញៀវទេសចរបរទេសមកលេង រហូតដល់ ៣៥ លាននាក់ ក្នុងឆ្នាំនេះ។
ពាក់ព័ន្ធនឹងការណ៍នេះ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បាននិយាយកាលពីថ្ងៃទី ៦ ខែមិថុនាថា នាយករដ្ឋមន្ត្រីថៃ លោក សេដ្ឋា ថាវីស៊ីន កំពុងសម្លឹងមើលការលើកកម្ពស់ការអភិវឌ្ឍឧស្សាហកម្មទេសចរណ៍ ដោយផ្តល់អាទិភាពលើការលើកកម្ពស់គុណភាពភាពទាក់ទាញរបស់ប្រទេស៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត