សេដ្ឋកិច្ច
ធនាគារកណ្ដាលអឺរ៉ុប ព្រមានថា ការបន្ថយអតិផរណានឹងជួបការលំបាកខ្លាំង
អ្នកបង្កើតគោលនយោបាយរបស់ធនាគារកណ្តាលអឺរ៉ុប បានព្រមានកាលពីថ្ងៃសុក្រថា ដំណាក់កាលចុងក្រោយនៃការជំរុញអតិផរណាឱ្យធ្លាក់ចុះដល់ ២ ភាគរយ អាចជាការលំបាកខ្លាំង ប៉ុន្តែបាននិយាយថា ពួកគេមានទំនុកចិត្តថាគោលនយោបាយកំពុងដំណើរការដូចការគ្រោងទុក។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
អនុប្រធាន ECB លោក Luis de Guindos បាននិយាយថា អតិផរណានៅតែអាចកើនឡើងពីកម្រិតបច្ចុប្បន្ន មុនពេលធ្លាក់ចុះមកត្រឹម ២ ភាគរយនៅដំណាច់ឆ្នាំក្រោយ ដែលធ្វើឱ្យរយៈពេលប៉ុន្មានខែខាងមុខមានការលំបាក។
ខណៈអ្នកបង្កើតគោលនយោបាយភាគច្រើន បានបដិសេធមិនធ្វើការព្យាករណ៍គោលនយោបាយ ប្រធានក្រុមប្រឹក្សាភិបាលនៃធនាគារលីទុយអានី លោក Gediminas Simkus បានផ្តល់យោបល់ថាអាចមានឱកាសដើម្បីបន្ធូរបន្ថយអតិផរណាបន្ថែមទៀតនៅឆ្នាំនេះ។
ការព្រមានធំបំផុតគឺនៅអាល្លឺម៉ង់ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេក្នុងតំបន់ចាយប្រាក់អឺរ៉ូ ពាក់ព័ន្ធនឹងការតំឡើងប្រាក់ឈ្នួល។ ការដំឡើងប្រាក់ឈ្នួល អាចបង្កើនសម្ពាធតម្លៃ ហើយធ្វើឱ្យអតិផរណាកើនឡើង។
គួរគូសបញ្ជាក់ថា ការព្រមាននេះធ្វើឡើង ក្រោយ ECB កាលពីថ្ងៃព្រហស្បតិ៍ បានកាត់បន្ថយអត្រាការប្រាក់ពីកម្រិតខ្ពស់បំផុត ប៉ុន្តែបានបដិសេធមិនសន្យាបន្ធូរបន្ថយគោលនយោបាយបន្ថែមទៀត បន្ទាប់ពីទិន្នន័យអតិផរណា និងកំណើនប្រាក់ឈ្នួលក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ឈរនៅលើសពីការរំពឹងទុករបស់ខ្លួន ដោយបង្ហាញថាវានឹងត្រូវការយូរជាងនេះដើម្បីបំពេញតាមគោលដៅ៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជាជនជាតិចិន ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត