សេដ្ឋកិច្ច
អ្នកជំនាញ៖ ប្រភពទុនមានកំណត់ បង្ខំឱ្យ SMEs ថៃ ពឹងផ្អែកលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ
សហព័ន្ធសហគ្រាសធុនតូច និងមធ្យមថៃ បាននិយាយថា សហគ្រាសធុនតូច និងមធ្យម (SMEs)របស់ប្រទេស ភាគច្រើនពឹងផ្អែកលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយសារពួកគេមិនអាចទទួលបានប្រភពមូលនិធិគ្រប់គ្រាន់។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation ។

ប្រធានសហព័ន្ធ លោក Saengchai Teerakulwanit មានថ្លែងថា សេដ្ឋកិច្ចមូលដ្ឋានរបស់ប្រទេសថៃ នៅតែបន្តធ្លាក់ចុះ ដោយខ្លះមិនទាន់ងើបឡើងវិញនៅឡើយទេ បន្ទាប់ពីដួលក្នុងវិបត្តិកូវីដ១៩។ លោក បានសន្មតថា ការធ្លាក់ចុះនៃ SMEs ថៃភាគច្រើន មិនអាចទទួលបានប្រភពមូលនិធិត្រឹមត្រូវ ដែលធ្វើឱ្យពួកគេចាំបាច់ត្រូវពឹងផ្អែកលើសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
មន្រ្តីជំនាញដដែល បានបន្តថា ដើម្បីនាំ SMEs ចូលទៅក្នុងប្រព័ន្ធសេដ្ឋកិច្ច ការលើកទឹកចិត្តផ្សេងៗគឺជារឿងចាំបាច់ ដូចជាការផ្ដល់ប្រភពមូលនិធិតម្លៃទាប ដើម្បីពង្រឹង និងបង្កើនសមត្ថភាពអាជីវកម្ម។ លោកបានគូសបញ្ជាក់ថា ប្រាក់កម្ចី SMEs បច្ចុប្បន្ន មានត្រឹមតែ ២០ ភាគរយនៃផលប័ត្រប្រាក់កម្ចីសរុបចំនួន ១៨ ត្រីលានបាតក្នុងធនាគារពាណិជ្ជ ខណៈក្នុងធនាគាររដ្ឋវិញ ប្រាក់កម្ចី SMEs មានប្រហែល ៣៩ ភាគរយនៃផលប័ត្រប្រាក់កម្ចី។
ដោយហេតុនេះ លោក Saengchai បានអំពាវនាវឱ្យមានវិធានការចំនួន៣ ពីរដ្ឋាភិបាល រួមមាន ជួយ SMEs ឱ្យទទួលបានមូលនិធិតម្លៃទាប និងស្តារឡើងវិញនូវប្រាក់កម្ចីមិនដំណើរការ ពង្រឹងសមត្ថភាពរបស់ SMEs និងធ្វើ វិសោធនកម្មច្បាប់ និងបទប្បញ្ញត្តិមួយចំនួន។
លោក Saengchai បន្តថា អាជីវកម្ម SMEs ជួបប្រទះនឹងការចំណាយការប្រាក់ខ្ពស់ ខ្វះវត្ថុបញ្ចាំសម្រាប់ប្រាក់កម្ចី ដំណើរការស្នើសុំប្រាក់កម្ចីមានភាពស្មុគស្មាញ និងយឺតយ៉ាវ ហើយខ្វះចំណេះដឹងអំពីរបៀបដើម្បីទទួលបានមូលនិធិនៅពេលពួកគេត្រូវការខ្ចី។

គួរគូសបញ្ជាក់ថា លោក Saengchai បានថ្លែងការណ៍នេះ ក្នុងអំឡុងសិក្ខាសាលាមួយ ក្រោមមូលបទ «យន្តការធានាឥណទាន ជំនួយសម្រាប់សហគ្រាសធុនតូច និងមធ្យម ក្នុងការទទួលបានមូលនិធិ» ដែលរៀបចំឡើងដោយធនាគារថៃកាលពីសប្តាហ៍មុន។
ក្នុងសិក្ខាសាលាដូចគ្នានេះ លោក Somchai Jitsuchon នាយកស្រាវជ្រាវនៃការអភិវឌ្ឍន៍រួមបញ្ចូលនៅវិទ្យាស្ថានស្រាវជ្រាវអភិវឌ្ឍន៍ប្រទេសថៃ បាននិយាយថា អាយុជាមធ្យមរបស់ម្ចាស់អាជីវកម្ម SMEs ថៃក្នុងឆ្នាំ ២០២៣ គឺប្រហែល ៥០ ឆ្នាំ ហើយប្រហែល ៣០ ភាគរយនៃម្ចាស់សហគ្រាសធុនតូច និងមធ្យមមានបរិញ្ញាបត្រ ខណៈ ២៥ ភាគរយ បានត្រឹមតែបញ្ចប់ការអប់រំបឋមសិក្សាប៉ុណ្ណោះ។
ក្រោមបញ្ហានេះ លោក Somchai បានស្នើថា ស្ថានភាពនេះអាចរារាំងសមត្ថភាពរបស់ SMEs ក្នុងការសម្របខ្លួនទៅនឹងពិភពលោកដែលកំពុងផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ដូច្នេះវិធានការដើម្បីបង្កើនសមត្ថភាពរបស់ SMEs និងគាំទ្រដល់ការប្រកួតប្រជែងរបស់ពួកគេ មានសារៈសំខាន់ណាស់៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ