សេដ្ឋកិច្ច
កម្ពុជានាំចេញផលិតផលវាយនភណ្ឌ សម្រេចបានទឹកប្រាក់ជិត ៥ ពាន់លានដុល្លារ កើនឡើង ២០%
កម្ពុជាបាននាំចេញផលិតផលក្នុងវិស័យវាយនភណ្ឌទៅទីផ្សារអន្តរជាតិ ក្នុងទឹកប្រាក់ជាង ៤,៩៦ ពាន់លានដុល្លារ នៅក្នុងរយៈពេល ៥ ខែ ដើមឆ្នាំ ២០២៤ មានការកើនឡើង ២០ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មចេញផ្សាយកាលពីថ្ងៃអាទិត្យ។

របាយការណ៍ដដែលបង្ហាញថា គិតចាប់ពីខែមករា ដល់ខែឧសភា ២០២៤ ការនាំចេញសម្លៀកបំពាក់មានទឹកប្រាក់ ៣,៦២ ពាន់លានដុល្លារ កើនឡើង ២២ ភាគរយ បើធៀបនឹងរយៈពេលដូចនៅឆ្នាំ ២០២៣។ រីឯទឹកប្រាក់នាំចេញស្បែកជើងសម្រេចបាន ៦១៥ លានដុល្លារ កើន ១០ ភាគរយ ខណៈផលិតផលធ្វើដំណើរសម្រេចបាន ៧២៦ លានដុល្លារ កើនឡើងជាង ១៨ ភាគរយ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកឧកញ៉ា លឹម ហេង ប្រាប់កម្ពុជាថ្មី នៅថ្ងៃទី ១០ ខែមិថុនាថា រោងចក្រសហគ្រាសបរទេសចូលមកវិនិយោគនៅកម្ពុជាមានកំណើន ខណៈទីផ្សារនៃការបញ្ជាទិញមានការកើនឡើងនៅអាមេរិក និងអឺរ៉ុប ទន្ទឹមនឹងប្រទេសនៅអាស៊ីមួយចំនួនកំពុងជួបវិបត្តិផ្នែកសន្តិសុខ និងនយោបាយ ធ្វើឱ្យរោងចក្រមួយចំនួរុះរើមកកម្ពុជាដែលធ្វើឱ្យមានការផលិតកែច្នៃ និងនាំចេញកើនឡើងនៅកម្ពុជា។

លោកបណ្ឌិត ហុង វណ្ណៈ អ្នកជំនាញផ្នែកសេដ្ឋកិច្ចនៅរាជ្យបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងដែរថា តម្រូវការនៅទីផ្សារអន្តរជាតិចាប់ផ្ដើមមានភាពល្អប្រសើរឡើង ខណៈទីផ្សារសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើររបស់កម្ពុជានាំចេញទៅកាន់ទីផ្សារអាមេរិក និងអឺរ៉ុបភាគច្រើន។
លោកយល់ឃើញថា វិបត្តិនៅអាមេរិក និងអឺរ៉ុប ចាប់ផ្ដើមមានការធូរស្រាល ធ្វើឱ្យប្រជាជនមានលទ្ធភាពអាចធ្វើដំណើរកម្សាន្តចេញទៅបណ្ដាប្រទេសផ្សេងៗ ទើបធ្វើឱ្យមានតម្រូវការសម្លៀកបំពាក់ និងសម្ភារធ្វើដំណើររផ្សេងៗទៀតកើនឡើង។

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា នៅក្នុងរយៈពេល ៥ ខែចាប់ពីខែមករា ដល់ខែ ឧសភា ដើមឆ្នាំ ២០២៤ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា សម្រេចបានទឹកប្រាក់ជាង ២១ ពាន់លានដុល្លារអាមេរិក កើនឡើង ១៣ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
យោងតាម GDCE ទំនិញកម្ពុជានាំចេញរបស់កម្ពុជាទៅទីផ្សារអន្តរជាតិបានជាង ១០,០៧ ពាន់លានដុល្លារ កើន ១៥,៤ ភាគរយ ខណៈទំនិញនាំចូល ១១,២៦ ពាន់លានដុល្លារ កើន ១៣ ភាគរយ៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព៧ ម៉ោង ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា