Connect with us

សេដ្ឋកិច្ច

តួកគី​ចេញ​វិធាន​ការ​តម្លើង​ពន្ធ​លើ​រថយន្ត​ចិន​ ដើម្បី​​​លើក​កម្ពស់​ផលិត​កម្ម​ក្នុង​ស្រុក​

បានផុស

នៅ

ក្រសួង​ពាណិជ្ជកម្ម​តួកគី​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ​តួកគី​នឹង​ដាក់​ពន្ធ​បន្ថែម​ ៤០ ភាគរយ​លើ​​ការ​នាំ​ចូលរថ​យន្ត​ពី​ប្រទេស​ចិន​ ដើម្បី​​កាត់​បន្ថយ​​​អសម​តុល្យ​ពាណិជ្ជកម្ម​បច្ចុប្បន្ន​របស់​ប្រទេស​ និង​ការ​ពារ​គាំទ្រ​​​ក្រុមហ៊ុន​ផលិត​រថយន្ត​ក្នុង​ស្រុក​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

វិធាន​ការ​ថ្មី​នេះ​ ធ្វើ​ឡើង​ក្រោម​ការ​សម្រេច​ឡើង​របស់​​​ប្រធានាធិបតី​ ដោយ​វា​នឹង​ដាក់​កំណត់​ពន្ធ​​យ៉ាង​តិច​ ៧ ០០០ ដុល្លារ​ក្នុងរថយន្ត​មួយគ្រឿង​ ហើយ​​នឹង​ចូល​ជា​ធរមាន​ចាប់​ពី​ថ្ងៃ​ទី​ ៧​ ខែ​កក្កដា​។  ​វិធានការ​​កំណត់​ថា​ ​​ប្រសិន​បើ​ពន្ធ​ ៤០ ភាគរយ​​សម្រាប់​រថយន្ត​នាំ​ចូល​មួយ​តិច​ជាង​ ៧ ០០០ ដុល្លារ​ ​នោះ​​ពន្ធ​អប្បបរមា​ចំនួន​​ ៧ ០០០ ដុល្លារ​ នឹង​ត្រូវ​គិត​​​​ចូល​។​

ក្រសួង​ពាណិជ្ជកម្ម​ ​និយាយ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​យ៉ាង​ដូច្នេះ​ថា​​៖ «​ពន្ធ​បន្ថែម​​នឹង​ត្រូវ​ដាក់​លើ​ការ​នាំ​ចូល​រថយន្ត​ដឹក​អ្នក​ដំណើរ​ធម្មតា​ និង​រថយន្ត​កូនកាត់​ពី​ប្រទេស​ចិន​ ​​ដើម្បី​បង្កើន​ និង​ការពារ​​ចំណែក​​នៃ​ផលិតកម្ម​ក្នុង​ស្រុក​ ដែល​កំពុង​ធ្លាក់​ចុះ​»។ ​  

​​ក្រសួង​ក៏​បាន​និយាយ​ផង​ដែរ​ថា​ ការ​សម្រេច​ចិត្ត​លើ​ពន្ធ​បន្ថែម​ ​ធ្វើ​ឡើង​ដោយ​គិត​គូរ​ពី​គោលដៅ​ឱនភាព​គណនី​ចរន្ត​ និង​ការ​ខិត​ខំ​ប្រឹង​ប្រែង ដើម្បី​លើក​ទឹក​ចិត្ត​ដល់​ការ​វិនិយោគ​ និង​ផលិតកម្ម​ក្នុង​ស្រុក​។​​

គួរ​រំឭក​ថា​ ​នៅ​​ឆ្នាំ​ ២០២៣​ ​តួកគី​បាន​ដាក់​ពន្ធ​បន្ថែម​លើ​ការ​នាំ​ចូល​រថយន្ត​អគ្គិសនី​ពី​ប្រទេស​ចិន​ ហើយដាក់​ចេញ​នូវ​​​បទ​ប្បញ្ញត្តិ​មួយ​ចំនួន​ទាក់​ទង​នឹង​ការ​ថែ​ទាំ​ និង​សេវាកម្ម​​ EV​។​ បច្ចុប្បន្ន​ រដ្ឋាភិបាល​កំពុង​លើក​ទឹក​ចិត្ត​ដល់​ការ​ផលិត​ និង​ការ​នាំ​ចេញ​បន្ថែម​ទៀត​ ដើម្បី​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម​​​រ៉ាំ​រ៉ៃ​ ដែល​មាន​ចំនួន​ ៤៥,២ ប៊ីលាន​ដុល្លារ​កាល​ពី​ឆ្នាំ​មុន​។  ​

គេ​មើល​ឃើញ​ថា​ ការ​បន្ថែម​ពន្ធ​លើ​រថយន្ត​នាំ​ចូល​ពី​ចិន​របស់​តួកគី​ ធ្វើ​ឡើង​ខណៈ​ប្រទេស​ចិន​កំពុង​ប្រឈម​មុខ​នឹង​សម្ពាធ​ពាណិជ្ជកម្ម​កាន់​តែ​ខ្លាំង​ឡើង​ៗ​នៅ​ទូទាំង​ពិភព​លោក​ ជុំ​វិញ​ការ​នាំ​ចេញ​រថយន្ត​អគ្គិសនី​​​ដែល​កំពុង​កើន​ឡើង​របស់​ខ្លួន​។ ​ប្រទេស​ជា​ច្រើន​ រួម​ទាំង​អាមេរិក​ និង​នៅ​អឺរ៉ុប​ បាន​អះ​អាង​ថា ក្រុម​ហ៊ុន​ចិន​ទទួល​​បាន​ការ​​ឧបត្ថម្ភធន​ពី​រដ្ឋ​ចិន​ ដែល​អាច​ធ្វើ​ឱ្យ​ខ្លួន​វាត​ទីផ្សារ​រថយន្ត​ ដោយ​លក់​ក្នុង​តម្លៃ​ថោក​ជាង​គូ​ប្រជែង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៩ នាទីutes មុន

កីឡាករ រិទ្ធ អារុណ ប្រហែលមិនទៅជប៉ុនវិញទេ ក្រោយនៅទីនោះ១០ឆ្នាំឃ្លាតឆ្ងាយពីប្រពន្ធ

ព័ត៌មានជាតិ៣៥ នាទីutes មុន

ធនាគារកណ្តាលកម្ពុជាសហការជាមួស្ថាប័នហិរញ្ញវត្ថុកូរ៉េសហការលើគ្រប់គ្រង NPL

ព័ត៌មានអន្ដរជាតិ៤៤ នាទីutes មុន

​កងកម្លាំង​អាហ្វហ្គានីស្ថាន និង​ប៉ាគីស្ថាន​ប៉ះទង្គិច​ ​ប្រជាជន​រាប់សិប​​ភៀសខ្លួន​

ព័ត៌មានអន្ដរជាតិ៦០ នាទីutes មុន

ភ្លៀងធ្លាក់ខ្លាំងបង្ក​ការ​ជន់​លិច​​ក្នុង​រដ្ឋ​ធានី​ឥណ្ឌូណេស៊ី មនុស្ស​រាប់រយ​ត្រូវជម្លៀស​​

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ឈ្លោះគ្នាពេញ​សភា​ស៊ែប៊ី មានទាំង​​គប់​គ្រាប់បែកផ្សែង ធ្វើ​ឲ្យ​សមាជិក​សភា​ម្នាក់​ដាច់​សរសៃ​ឈាមខួរក្បាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

​​សភាអ៊ុយក្រែន​ចេញ​មុខ​ស្នើ​សុំ ​ដូណាល់ ត្រាំបន្តជួយ និង​«​ចង់​នៅឯករាជ្យ»​

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ប្រទេសមួយទៀតចេញមុខ គាំទ្រអង់គ្លេស ហើយចង់បញ្ជូនទ័ពទៅអ៊ុយក្រែន ធ្វើជាកងរក្សាសន្តិភាពដែរ

សេដ្ឋកិច្ច២៣ ម៉ោង មុន

យុទ្ធនាការហូបពងទា បំផុសគំនិតប្រជាពល​រដ្ឋឱ្យជួយគាំទ្រការចិញ្ចឹមសត្វក្នុងស្រុក

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ត្រាំ ចំអន់​អឺរ៉ុប​ថា​ជះ​លុយ​ទិញ​ប្រេង​ពីរុស្ស៊ី ច្រើន​ជាងផ្ដល់​ជំនួយ​ឲ្យ​អ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម