សេដ្ឋកិច្ច
តម្លៃមាសធ្លាក់ចុះ សកម្មភាពទិញ-លក់កម្រើកឡើង
តម្លៃមាសបានធ្លាក់ចុះនារយៈពេលប៉ុន្មានថ្ងៃនេះ ដោយសារកំណើនការងារនៅហរដ្ឋអាមេរិក ខណៈប្រាក់ឈ្នួលក៏កើនឡើង ធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ដែលនាំឱ្យតម្លៃមាសធ្លាក់ចុះជាង ១០០ ដុល្លារក្នុង១តម្លឹងក្នុងរយៈពេល ២ ថ្ងៃនេះ។

លោក ឡុង សំណាង ប្រធានផ្នែកប្រឹក្សាយោបល់ហិរញ្ញវត្ថុនៅក្រុមហ៊ុន PP Link securities ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៤ នេះថា ហាងឆេងមាសបច្ចុប្បន្នបាន ធ្លាក់ចុះតាំងពីថ្ងៃសុក្រទី ៧ ខែមិថុនានេះ ដោយសារតែមានព័ត៌មានកំណើនការងារនៅសហរដ្ឋអាមេរិករហូតដល់ ២ សែន ៧ ម៉ឺននិងប្រាក់ឈ្នួលនៅសហរដ្ឋអាមេរិកក៏កើនឡើង ដែលធ្វើឱ្យប្រាក់ដុល្លារឡើងថ្លៃ ធ្វើឱ្យតម្លៃហាងឆេងមាសធ្លាក់ពីតម្លៃ ២ ៨០០ មកនៅជាង ២៧០០ ដុល្លារ នារយៈពេល ២ ថ្ងៃនេះ។ នៅលើទីផ្សារអន្តរជាតិតម្លៃមាសនៅ ២ ២៩៨ ដុល្លារក្នុងមួយអោន និង ២៧៦៨ ដុល្លារក្នុងមួយតម្លឹង។
អាជីវករលក់មាសនៅផ្សារជម្ពូវ័ន បានបប្រាប់ថា ហាងឆេងមាសក្នុងស្រុកនៅរសៀលថ្ងៃទី ១០ ខែមិថុនា នេះ បានធ្លាក់មកនៅ ២៧៥ ដុល្លារក្នុងមួយជី។ បើតាមអាជីវករលក់មាស តម្លៃមាសធ្លាក់ចុះបែបនេះ ធ្វើឱ្យសកម្មភាពទិញ-លក់ មមាញឹកបន្តិច ដោយសារមានអតិថិជនទិញច្រើន។

ទោះជាយ៉ាងណា លោក ឡុង សំណាង យល់ឃើញថា និន្នាការធ្លាក់ចុះនេះ អាចកើតឡើងតែក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ ដោយសារតែមានព័ត៌មានល្អ។
លោកថា ហាងឆេងមាស នឹងមានការប្រែប្រួលម្ដងទៀត នៅថ្ងៃទី ១២ ខែមិថុនានេះ បន្ទាប់ពីមានព័ត៌មានទម្លាក់ ឬដំឡើងការប្រាក់របស់អាមេរិក ដែលមានភាគរយច្រើនអាមេរិកមានគោលដៅកាត់បន្ថយអត្រាការប្រាក់ ដែលលោកអះអាងថា ភាគរយតម្លៃមាសកើនឡើងច្រើនជាង៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?