សេដ្ឋកិច្ច
Mercedes Benz ចុះកិច្ចសន្យាផលិតរថយន្តអគ្គិសនីនៅប្រទេសថៃ
អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Chai Wacharonke បានថ្លែងឱ្យដឹងកាលពីថ្ងៃចន្ទថា ក្រុមហ៊ុនផលិតរថយន្តប្រណិតអាល្លឺម៉ង់ Mercedes Benz បានចុះកិច្ចសន្យាជាមួយដៃគូថៃរបស់ខ្លួន ក្នុងការផលិតរថយន្តអគ្គិសនីក្នុងប្រទេសថៃ។ នេះបើតាមការចុះផ្សាយរបស់កាសែតក្នុងស្រុក The Nation។

លោក Chai បាននិយាយថា Mercedes Benz បានចុះកិច្ចសន្យាជួលក្រុមហ៊ុន Thonburi Automotive Assembly Plant Co Ltd ដែលជាដៃគូរយៈពេលវែងរបស់ខ្លួននៅថៃ ដើម្បីផលិតរថយន្តអគ្គិសនី Mercedes Benz ក្នុងរយៈពេល ១០ ឆ្នាំទៅមុខ។
លោកបានថ្លែងបន្តថា ក្នុងគោលបំណងគាំទ្រគោលនយោបាយសេដ្ឋកិច្ចរបស់រដ្ឋាភិបាល លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Mercedes Benz ក្នុងការប្រើប្រាស់ប្រទេសថៃជាមូលដ្ឋានផលិតកម្មរបស់ខ្លួនដើម្បីផលិតរថយន្តអគ្គិសនី ដោយលើកឡើងថា ផែនការនេះត្រូវនឹងចក្ខុវិស័យ «Ignite Thailand» របស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសថៃទៅជាមជ្ឈមណ្ឌលប្រើយានយន្តចល័តមួយ។

គួរគូសបញ្ជាក់ថា ថៃក្លាយជាទីផ្សារលក់រថយន្តដ៏ធំមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលមានក្រុមហ៊ុនផលិតរថយន្តអន្តរជាតិជាច្រើន ធ្វើការប្រកួតប្រជែងទីផ្សារគ្នា។ បច្ចុប្បន្ន រថយន្តអគ្គិសនីចិន កំពុងវាយលុកទីផ្សាររបស់ប្រទេសនេះ។
យ៉ាងណាមិញ ខណៈទីផ្សារបច្ចុប្បន្នត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនផលិតចិន និងជប៉ុន រដ្ឋាភិបាលថៃក៏មានបំណងទាក់ទាញក្រុមហ៊ុនផលិតរថយន្តអគ្គិសនីបន្ថែមទៀតផងដែរ ជាពិសេសពីសហរដ្ឋអាមេរិក អឺរ៉ុប និងកូរ៉េខាងត្បូង។ ការណ៍នេះ គឺស្របនឹងគោលដៅ «30@30» របស់ប្រទេសថៃ ដែលចង់ឱ្យផលិតកម្មរថយន្តអគ្គិសនីរួមចំណែក ៣០ ភាគរយ នៃផលិតកម្មរថយន្តទាំងមូល ត្រឹមឆ្នាំ ២០៣០៕

-
សន្តិសុខសង្គម៣ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង