Connect with us

សេដ្ឋកិច្ច

ការនាំចេញទៅកាន់ទីផ្សារអឺរ៉ុបរយៈពេល​៥ខែ​​​សម្រេចបាន​១​,​​៥៦៣​ ​ពាន់លាន​ដុល្លារ ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានកំណើនយឺត

បានផុស

នៅ

កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​១​,​​៥​៦៣ ​ពាន់លាន​ដុល្លារក្នុងរយៈពេល៥ខែដើមឆ្នាំនេះ​ទៅកាន់​សហភាព​អឺរ៉ុប​ ​កើន​ឡើង​ ១១​,​៨៣​ ​ភាគរយ​ធៀប​នឹង​ ​១​,​​៣៩៨ពាន់លាន​ដុល្លារ​ក្នុងរយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​ទោះបីជាបញ្ហាប្រឈមរវាងប្រទេសមហាអំណាច ការប្រកួតប្រជែងនៃភូមិសាស្រ្តនយោបាយ និងការបន្តអូសបន្លាយពេលនៃសង្រ្គាមរុស៊្សី-អ៊ុយក្រែន ​។​ នេះបើយោងតាមរបាយការណ៍​របស់​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍​បាន​បន្ថែម​ថា​ ​ការនាំចូល​របស់​កម្ពុជា​ពី​សហភាព​អឺរ៉ុប​មាន​ចំនួនជិត ៣២៦​ ​លាន​ដុល្លារ​ ​​​ ​ធ្លាក់ចុះជិត ​២២​ ​ភាគរយ​ធៀបទៅនឹងទឹកប្រាក់ពី​ជាង ​៤១៦​ ​លាន​ដុល្លារក្នុងរយៈ៥ខែដូចគ្នាកាលពីឆ្នាំមុន​។​ ខណៈដែរពាណិជ្ជកម្ម​ទ្វេភាគី​សម្រេចបានទឹកប្រាក់១​,​​​៨៨៩ ពាន់​​លាន​ដុល្លារ​បាន​កើន​ឡើង​ ៤​,​១៣​ ​ភាគរយ​​​ ​។​

របាយ​ការណ៍​បាន​បញ្ជាក់​ថា ប្រទេស​អាល្លឺម៉ង់ និង​អេស្បាញ​ជា​ដៃគូ​ពាណិជ្ជកម្ម​ធំ​បំផុត​របស់​កម្ពុជា​នៅ​សហភាព​អឺរ៉ុប​ដែល​មាន​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន ៣៨៩ លាន​ដុល្លារ និង ៣៥៧ លាន​ដុល្លារ​រៀងគ្នា។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែងថា តួលេខ​ទាំងនេះ​បង្ហាញ​ពី​សារៈសំខាន់​របស់​សហភាព​អឺរ៉ុប​ជា​ទិសដៅ​នាំចេញ​​សម្រាប់​កម្ពុជា​។

លោក​បន្ត​ថា សហភាព​អឺរ៉ុប​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​ដៃគូ​ពាណិជ្ជកម្ម​កំពូល​របស់​កម្ពុជា ដោយ​ផ្តល់​ទីផ្សារ​ដ៏​សំខាន់​សម្រាប់​ទំនិញ​កម្ពុជា។ លោកថា «កំណើន​ការ​នាំ​ចេញ​នេះ​បង្ហាញ​ពី​ការ​បង្កើន​ភាព​ប្រកួតប្រជែង​របស់​ទំនិញ​កម្ពុជា​នៅ​ក្នុង​ទីផ្សារ​អឺរ៉ុប»។

លោកបានមានប្រសាសន៍ថា គុណភាពនៃផលិតផលកម្ពុជាមានភាពប្រសើរឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយប្រកាន់ខ្ជាប់នូវស្តង់ដារអន្តរជាតិ។ ការណ៍នេះបានបង្កើនទំនុកចិត្តក្នុងចំណោមអ្នកប្រើប្រាស់អឺរ៉ុប ដែលធ្វើឲ្យការនាំចេញរបស់ព្រះរាជាណាចក្រកម្ពុជាកាន់តែមានភាពទាក់ទាញ។

លោកបានថ្លែងបញ្ជាក់ថា៖«ទោះបីជាការស្ទុះងើបសេដ្ឋកិច្ចដែលកំពុងបន្តរបស់ប្លុកសហភាពអឺរ៉ុបមិនឈានដល់កម្រិតមុនជំងឺកូវីដ១៩ក៏ដោយ ការនាំចេញរបស់យើងទៅកាន់ប្លុកនេះបានកើនឡើងជាលំដាប់។ យើង​នៅ​តែ​ទទួល​បាន​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់ ស្បែកជើង និង​ផលិតផល​កសិកម្ម​ពីអឺរ៉ុប»។

លោក ហុង វណ្ណៈ អ្នកជំនាញសេដ្ឋកិច្ចនៃរាជ្យបណ្ឌិតសភាកម្ពុជា បានប្រាប់ឱ្យដឹង​ផងដែរ​ថា ​ ​ផលិតផលដែលកម្ពុជានាំចេញទៅកាន់ទីផ្សារអឺរ៉ុប ភាគច្រើន គឺប្រភេទទំនិញវាយនភណ្ឌដូចជា សម្លៀកបំពាក់ សម្ភារសម្រាប់ធ្វើដំណើរ ស្បែកជើង កង់ និងប្រភេទកសិផលមួយចំនួនដែលនៅតែមានតម្រូវការនៅទីផ្សារអឺរ៉ុប ទោះបីជាមានសម្ពាធនៃការប្រកួតប្រជែង​ភូមិសាស្រ្ត​នយោបាយ ការបន្តអូសបន្លាយនៃសង្រ្គាមរវាងរុស្ស៊ីនិងអ៊ុយក្រែនក្តី។

​លោកបានថ្លែងបញ្ជាក់ថា៖« នៅឆ្នាំ២០២៤នេះ ស្ថានភាពនៃការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុប នឹងវិលមករកភាពល្អប្រសើរ ដោយអឺរ៉ុបនឹងមានតម្រូវការ និងបញ្ជាទិញទំនិញពីកម្ពុជាឡើងវិញ។

​សូមបញ្ជាក់ថាកាលពី​ឆ្នាំ​២​០​២​០​ ​សហភាព​អឺរ៉ុប​បាន​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​E​B​A​ ​ប្រហែល​ ​២​០​ភាគរយពី​កម្ពុជា។ ការណ៍នេះ​​មានន័យ​ថា​ផលិតផល​នាំចេញ​ចម្បង​របស់​កម្ពុជា​មួយ​ចំនួនមាន​ដូចជា  ស​ម្លៀ​ក​បំពាក់​ ​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ​ ​ពេលនេះ​ត្រូវ​​​ជាប់​កាតព្វកិច្ច​ពន្ធគយ​របស់​សហភាព​អឺរ៉ុប​។​

ភាគច្រើន​កម្ពុជា​នាំចេញ​ ​ផលិតផល​វាយនភណ្ឌ​ ​ស្បែកជើង​ ​កង់​ ​គ្រឿងឧបភោគបរិភោគ​ ​អង្ករ​ ​និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​សហភាព​អឺរ៉ុប​ ​ក្រោម​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​អ្វីៗ​គ្រប់យ៉ាង​លើកលែងតែ​អាវុធ​ (​E​B​A​)​។​

​ពាណិជ្ជកម្ម​សរុប​កម្ពុជា​-​សហភាព​អឺរ៉ុប​មាន​តម្លៃ​៤​,​៦​១​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​៣​ ​ធ្លាក់ចុះ​ជិត​៥​ភាគរយ​ពី​៤​,​៨​៥​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។​ ​ក្នុង​នោះ​ ​កម្ពុជា​បាន​នាំចេញ​ទំនិញ​ដែល​មាន​ទំហំ​ទឹកប្រាក់​ ​៣​,​៦​៦​ ​ពាន់​លាន​ដុល្លារ​ទៅ​សហភាព​អឺរ៉ុប​ ​ធ្លាក់ចុះ​ ​៩​ ​ភាគរយ​ធៀប​នឹង​ ​៤​,​០​៤​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២​០​២​២។ នេះ​បើ​តាម​ក្រសួង​ពាណិជ្ជកម្ម​។​​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៨ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៨ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៩ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម