Connect with us

សេដ្ឋកិច្ច

ថៃ ​និង​ឡាវ​ ​ត្រៀម​​បើក​ដំណើរ​ការ​ផ្លូវ​រថភ្លើង​បាងកក​-​វៀងចន្ទន៍​ ​

បានផុស

នៅ

ប្រទេស​ថៃ​ និង​ឡាវ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​សម្ពោធ​បណ្តាញ​ផ្លូវ​ដែក​ថ្មី​មួយ​ ដែល​ត​ភ្ជាប់​ទីក្រុង​បាងកក​ និង​ទីក្រុង​វៀងចន្ទន៍​ ​ដោយ​​ដំណើរការ​សាក​ល្បង​​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ ១៣-១៤ ខែមិថុនា​​នេះ​​ ​តាម​​​​​ការ​​ប្រកាស​របស់​​ប្រតិបត្តិករ​​​ផ្លូវ​ដែក​រដ្ឋ​ថៃ​ (SRT)​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ក្នុង​ស្រុក​ The Thaiger។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ផ្លូវ​ដែក​ថ្មី​នេះ​ ត្រូវ​បាន​កសាង​ឡើង​​ដើម្បី​កែ​លម្អ​ការ​តភ្ជាប់​សម្រាប់​អ្នក​ធ្វើ​ដំណើរ ​និង​សម្រួល​ដល់​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​​​​ប្រទេស​ទាំង​២​ ដោយ​ធ្វើ​ឱ្យ​ថៃ​​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ដឹក​ជញ្ជូន​ដ៏​សំខាន់​ក្នុង​តំបន់​។​ វា​នឹង​តភ្ជាប់​ពី​​ស្ថានីយ៍រថភ្លើង​ក្រុង​បាងកក​​ Krung Thep Aphiwat ​​ និង​ស្ថានីយ៍​ក្រុង​វៀងចន្ទន៍​​ Khamsavath។

មន្រ្តី​ SRT បា​ន​ឱ្យដឹង​ថា​ អនុ​រដ្ឋ​មន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​ថៃ​ លោក​ Surapong Piyachote ​បាន​សង្កត់​ធ្ងន់​លើ​តម្រូវ​ការ​នៃ​ការ​រៀប​ចំ​ខ្លួន​ឱ្យ​បាន​ហ្មត់​ចត់​របស់​ SRT ​​សម្រាប់​ការ​បើក​ដំណើរ​ការ​ជា​ផ្លូវ​ការ​នៃ​​ផ្លូវ​ដែក​ថ្មី​ ដែល​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ខែ​ក្រោយ​។ ​

បើ​តាម​មន្រ្តី​ SRT  ​អភិបាល​រង​ SRT ​លោក​ Awirut Thongnet ​និង​នាយក​គ្រប់​គ្រង​ផ្លូវ​ដែក​ជាតិ​ឡាវ​ លោក​ Daochinda Siharath ​បាន​ជួប​ប្រជុំ​គ្នា​កាល​ពី​សប្ដាហ៍​ដើម​ខែ​ ​​ដើម្បី​បញ្ចប់​ព័ត៌មាន​លម្អិត​សម្រាប់​សេវា​​កម្ម​រថភ្លើង​។​

កិច្ចពិភាក្សារវាង​ភាគី​ទាំង​២​ ​ក៏​បាន​គ្រប​ដណ្តប់​លើ​ការ​អភិវឌ្ឍន៍​ទីផ្សារ​ទេសចរណ៍​ ការ​ផ្សាយ​ពាណិជ្ជកម្ម​ ទំនាក់​ទំនង​សាធារណៈ ​និង​យុទ្ធសាស្រ្ត​ក្នុង​ការ​លើក​កម្ពស់​ការ​ដឹក​ជញ្ជូន​ទំនិញ​រវាង​ប្រទេស​ថៃ​ ឡាវ ​និង​ប្រទេស​ចិន​ផង​ដែរ​។

គួរ​គូស​បញ្ជាក់​ថា​ ប្រទេស​ថៃ​ និង​ឡាវ​បាន​ព្រម​ព្រៀង​គ្នា​ជំរុញ​ការ​អភិវឌ្ឍន៍​ហេដ្ឋា​រចនា​សម្ព័ន្ធ​សាធារណៈ​រវាង​ប្រទេស​ទាំង​​២​ ដើម្បី​គាំទ្រ​ការ​ត​ភ្ជាប់​ និង​ការ​ដឹក​ជញ្ជូន​។ ក្រៅ​តែ​ពី​ផ្លូវ​​ដែក​ ស្ពានចំនួន​​ ៥ នៅ​លើ​ទន្លេ​មេគង្គ​ភ្ជាប់​ពី​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​នៃ​ប្រទេស​ទាំង​២​ ត្រូវ​បាន​សាង​សង់​ឡើង​ ហើយ​រដ្ឋាភិបាល​ទាំង​២​កំពុង​សិក្សា​លើ​គំរោង​ស្ពាន​ភ្ជាប់​ទី​៦​​ថ្មី​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

ន័រវែស បង្កើន​ជំនួយ​ដល់​អ៊ុយក្រែន​ដល់ ៧,៨​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០២៥

ទិវាអន្តរជាតិ៨មីនា
ព័ត៌មានជាតិ៣០ នាទីutes មុន

ទិវាអន្តរជាតិ ៨មីនា លោក នេត្រ ភក្ត្រា ដឹកនាំមន្ត្រីរាជការជាស្ត្រីនៃក្រសួងព័ត៌មានជាង​២០០​នាក់ ទស្សនកិច្ចបង្គោលព្រំដែន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ត្រាំ៖ សម្ព័ន្ធភាព​រវាង​អាមេរិក និង​ជប៉ុន មិន​ស្មើ​ភាព​គ្នា​សោះ

គ្រូកិច្ចសន្យា
ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំណែនាំនីតិវិធីក្នុងការជ្រើសរើសគ្រូកិច្ចសន្យាប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលការងារ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ហុងគ្រី៖ ការ​​យក​លុយទៅជួយ​អ៊ុយក្រែន​ធ្វើ​សង្គ្រាម ដូច​បំផ្លាញ​អឺរ៉ុប​ទាំង​មូល

សន្តិសុខសង្គម២៤ ម៉ោង មុន

ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កាន់​អំណាច​៦សប្តាហ៍ ​ដូណាល់ ត្រាំ ចេញក្រឹត្យ​ជិត​១០០ និង​រង​បណ្តឹង​ជិត​១០០​ដូចគ្នា​

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

លោក ត្រាំ គំរាម​ដាក់​ទណ្ឌកម្ម​ដ៏​ធ្ងន់លើ​រុស្ស៊ី ដើម្បី​ឲ្យ​ឈាន​ដល់​បទ​ឈប់បាញ់ឆាប់ៗ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ បទ​ឈប់បាញ់​លើ​អាកាស និង​សមុទ្រ អាច​សាកល្បង​ឆន្ទៈ​រុស្ស៊ី​ក្នុង​ការ​បញ្ចប់​សង្គ្រាម

ព័ត៌មានជាតិ៥ ម៉ោង មុន

អបអរសាទរ! នគរបាល និងមន្រ្តីពន្ធនាគារជាស្ត្រីមានផ្ទៃពោះ ទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋដូចសមាជិក ប.ស.ស ដទៃ

Sokha Hotels

ព័ត៌មានពេញនិយម