Connect with us

សេដ្ឋកិច្ច

​តម្លៃគ្រាប់ស្វាយចន្ទីបានហក់ឡើង​ខ្ពស់បំផុត ​មិនធ្លាប់មានជាង ២ ទសវត្សរ៍

បានផុស

នៅ

​តម្លៃគ្រាប់ស្វាយចន្ទី​ឆៅបានហក់ឡើងខ្ពស់​បំផុត​មិនធ្លាប់មានជាង ២ ទសវត្សរ៍កន្លងមកនេះ ​រហូត​ដល់ ៨ ២០០ រៀល ​ក្នុងមួយគីឡូក្រាម។​

​លោក អួន ស៊ីឡុត ​ប្រធានសមាគមស្វាយចន្ទីកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១១ ខែមិថុនា ឆ្នាំ ២០២៤​ នេះថា ប្រភេទគ្រាប់ស្វាយចន្ទីលេខ ២ លក់បានក្នុងតម្លៃ ​៨ ២០០ រៀលក្នុងមួយគីឡូ ដែល​ជាតម្លៃហក់ឡើងខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អួន ស៊ីឡុត ​បានលើកហេតុផល ២ ​ធ្វើឱ្យតម្លៃស្វាយចន្ទីកើនឡើង។ លោកថា សមាគមមើលឃើញថា កាលពីខែកុម្ភៈ ទិន្នផលស្វាយចន្ទីធ្លាក់ចុះ ប៉ុន្តែបែជាតម្លៃចុះថោក ដូច្នេះ សមាគមបានអំពាវនាវ ឱ្យសមាជិកសមាគមស្វាយចន្ទីកម្ពុជាទូទាំងប្រទេសហាលគ្រាប់ទុក ប្រសិនបើគាត់លក់បង្ខំគាត់នឹងខាត។

លោកបញ្ជាក់ថា សមាជិកទាំងអស់ ក៏នាំគ្នាហាលទុក ធ្វើឱ្យចរន្តគ្រាប់ឆៅនៅលើទីផ្សារធ្លាក់ចុះ ដែលធ្វើឱ្យតម្លៃគ្រាប់ចន្ទីងើបឡើងវិញនៅពាក់កណ្ដាលខែមីនា រហូតដល់ខែមេសា ដែលមានតម្លៃ ៥ ៤០០ រៀល ក្នុងមួយគីឡូ។ ម្យ៉ាងទៀត នៅអាហ្វ្រិកទិន្នផលស្វាយចន្ទីបានធ្លាក់ចុះប្រមាណ ៥០% ដោយសារបាតុភូតអេលនីណូ (El Nino)។

​បើតាមលោក អួន ស៊ីឡុត ​ការប្រមូលផលស្វាយចន្ទីនៅកម្ពុជាសម្រេចបានទាំងស្រុងហើយ ​ខណៈកសិករហាលទុកកំពុង​កាក់កបនឹង​ទទួលផលតម្លៃកើនឡើងទ្វេដងនាពេលបច្ចុប្បន្ននេះ ​ដែលនៅសល់ប្រមាណ ​១០ ម៉ឺនតោន ​ទៀតសម្រាប់លក់ចេញទៅអន្តរជាតិ។​

​យោងតាមរបាយការណ៍​របស់​សមាគមស្វាយចន្ទីកម្ពុជា នៅក្នុងរយៈពេល៥ខែឆ្នាំ២០២៤ កម្ពុជា​ផលិត​គ្រាប់ស្វាយចន្ទីឆៅសម្រេចបាន ៧១ ម៉ឺន ៦ ពាន់តោន ​ក្នុងនោះនាំចេញទៅ​ប្រទេសវៀត​ណាមចំនួន ៦៦ ម៉ឺន ៧ ពាន់តោន ​កើនឡើង ៣៨ ភាគរយ ​បើប្រៀប​ធៀបរយៈពេលដូចគ្នា​កាល​ពីឆ្នាំមុន ​ដែលគិតជាទឹកប្រាក់ចំនួន ៨៥១ លានដុល្លារ។

យោងតាមការអង្កេតសមាគមស្វាយចន្ទីកម្ពុជា ព្យាករណ៍ថា នៅឆ្នាំ២០២៤នេះ កម្ពុជានឹងផលិតគ្រាប់ឆៅបាន ៨០ ម៉ឺនតោន ក្នុងនោះនាំចេញទៅក្រៅប្រទេស ៧៥ ម៉ឺនតោន អាចរកចំណូលបានលើស ១ពាន់លានដុល្លារ ខណៈផលិតកម្មស្វាយចន្ទីពិភពលោកធ្លាក់ចុះ ប្រមាណ​៣០ភាគរយ៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

អ្នក​នាំពាក្យ​រង​ក្រសួង​មហាផ្ទៃ​ឆ្លើយ​តប​នឹង​បុរស​ម៉ាឡេស៊ី​មួយ​រូប​ថា បើ​ពិត​ជា​កើត​នៅ​កម្ពុជា ហេតុអ្វី​មិន​ប្រាប់​សមត្ថកិច្ច​កម្ពុជា? តើមានចេតនាអី?

ព័ត៌មានជាតិ៣២ នាទីutes មុន

វេទិកា​ការងារ​របស់ NEA នៅវិទ្យាស្ថានពាណិជ្ជសាស្ត្រនឹងនាំយកឱកាសការងារជាង ២ពាន់កន្លែង សម្រាប់ផ្តល់ជូនយុវជន និងអ្នកស្វែងរកការងារ

ព័ត៌មានជាតិ៥៤ នាទីutes មុន

​សហគមន៍​នេសាទ​ត្រពាំងសង្កែ​សប្បាយចិត្ត​ បន្ទាប់​ពី​រដ្ឋាភិបាល​ផ្តល់​កាដូ​ជា​ផ្លូវបេតុង ចំណតរថយន្ត ​ដើម្បី​ទាក់ទាញ​វិស័យ​ទេសចរណ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ២ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១១ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១៣ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១៣ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម