Connect with us

សេដ្ឋកិច្ច

Elon Musk គំរាម​ហាម​​​ឧបករណ៍​​ Apple ក្នុង ​ក្រុម​ហ៊ុន​​​ខ្លួន​ ប្រសិន​បើ​​​បំពាក់​​មុខងារ ​OpenAI ​​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ​

បានផុស

នៅ

មហា​សេដ្ឋី​​​ លោក​ អេឡុន ម៉ាសក៍​ បាន​និយាយ​គំរាម​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ លោក​នឹង​ហាម​ឃាត់ការ​ប្រើ​ប្រាស់​​ឧបករណ៍​​អេឡិច​ត្រូនិក​ផលិត​ដោយ​ក្រុម​ហ៊ុន​​ Apple ក្នុង​ក្រុម​ហ៊ុន​ផ្សេង​ៗ​របស់​លោក​ ប្រសិន​បើ​ក្រុម​ហ៊ុន​ផលិត​​ទូរស័ព្ទ​ម៉ាក​ iPhone មួយ​នេះ​ ដាក់​បញ្ជូល​មុខ​ងារ​របស់​​ OpenAI ​​ទៅ​​ក្នុង​​ប្រព័ន្ធ​ប្រតិបត្តិការ​របស់​ខ្លួន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ម៉ាសក៍​ ដែល​ជា​នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ Tesla ​​និង​ក្រុមហ៊ុន​ផលិត​រ៉ុក្កែត​ SpaceX ​បាន​និយាយ​ក្នុង​ការ​បង្ហាញ​សារ​​នៅ​លើ​បណ្ដាញ​សង្គម​ X (អតីត​ធ្វីតធឺរ​) ដែល​ជា​ក្រុម​ហ៊ុន​របស់​លោក​ផង​ដែរ​នោះ​ថា​៖ «​នោះ(ទង្វើ​របស់​ Apple)​គឺ​ជា​ការ​រំលោភ​លើ​សុវត្ថិភាព​ដែល​មិន​អាច​ទទួល​យក​បាន​»​។ លោក​បន្ត​ថា​ អ្នក​ទៅ​​​ទស្សនា​ នឹ​ង​ត្រូវ​ឆ្លង​កាត់​ការ​ត្រួត​ពិនិត្យរក​​មើល​ឧបករណ៍​ Apple​ របស់ខ្លួន​នៅ​មាត់​ទ្វារ​ ​​ហើយ​រក្សា​ឧបករណ៍​នោះ​នៅ​ក្នុង​ទ្រុង​ Faraday​ ដែល​គេ​សំដៅ​លើ​បន្ទប់ផ្ដាច់​​រលក​​​អេឡិចត្រូ​ម៉ាញេទិក​។​

ក្រុម​ហ៊ុនបច្ចេកវិទ្យា​​ Apple ឬ​​​បញ្ញា​សិប្បនិម្មិត​ (AI) OpenAI មិន​បាន​​ប្រតិកម្ម​យ៉ាង​ណា​ភ្លាម​ៗ​នោះ​ទេ​ ប៉ុន្តែ​គេ​មើល​ឃើញ​ថា​ ការ​គំរាម​របស់​លោក​ អេឡុន​ ម៉ាសក៍​ ធ្វើ​ឡើងប៉ុន្មាន​ក្រោយ​​​ក្រុម​ហ៊ុន​ Apple ​បាន​ប្រកាស​អំពី​មុខងារ​ AI ​មួយ​ចំនួន​នៅ​​ក្នុង​កម្មវិធី​ និង​វេទិកា​ប្រតិបត្តិការផ្សេង​ៗ​​របស់​ខ្លួន​ និង​ភាព​ជា​ដៃគូ​ជាមួយ​ OpenAI ​ដើម្បី​ដាក់​បញ្ជូលសុសវ៉ែរ​ឆ្លើយ​តប​សារ​ស្វ័យប្រវត្តិ​​ ChatGPT ​ទៅ​ក្នុង​​ឧបករណ៍​របស់​ខ្លួន​។​

ក្រុម​ហ៊ុន​ Apple​ ​បាន​និយាយ​ថា​ ខ្លួន​បាន​បង្កើត ​AI ​​ដោយ​ដាក់​ឯកជន​ភាព​ជា​ស្នូល​ ហើយថា​ខ្លួន​​នឹង​ប្រើ​ការ​រួម​បញ្ចូ​ល​គ្នា​នៃ​ដំណើរ​ការ​លើ​ឧបករណ៍​ និង​​បច្ចេកវិទ្យា​​ពពក​ ដើម្បី​ដំណើរ​ការ​​មុខងារ​ទាំង​នោះ​។​ ​

លោក​ ម៉ាសក៍​ ថ្លែង​បន្ត​​យ៉ាង​ដូច្នេះ​ថា​៖ «​វា​ជា​រឿង​មិន​សម​ហេតុ​ផល​ទេ​ ដែល​ Apple ​មិន​ឆ្លាត​គ្រប់​គ្រាន់​ក្នុង​ការ​បង្កើត ​AI ​ដោយ​ផ្ទាល់​ខ្លួន​​ឯង​ ​ប៉ុន្តែ​បែ​រ​​ជា​​ធានា​ថា​ OpenAI ​នឹង​ការពារ​សុវត្ថិភាព​ និង​ឯកជន​ភាព​របស់​អ្នក​»។ ​

គួរ​គូស​បញ្ជាក់​ថា​ ​កាល​ពី​មុន​ លោក​ ម៉ាសក៍​ ធ្លាប់​បាន​គាំទ្រ​ OpenAI ប៉ុន្តែ​ក្រោយ​មក​ក៏​ដក​ខ្លួន​វិញ​ ហើយ​ប្រកូក​ប្រកាស​ថា AI នឹង​បង្ក​ហានិភ័យដ៏​ធ្ងន់​ធ្ងរ​ចំពោះ​សង្គម​។ មិន​បាន​ប៉ុន្មាន​ផង​ ​មហាសេដ្ឋី​រូប​នេះ​ ក៏​បង្កើត​​ក្រុម​ហ៊ុន​ AI ផ្ទាល់​ខ្លួន​ថ្មី​មួយ​ ដែល​មាន​ឈ្មោះ​ថា​ ​xAI ដើម្បី​ជា​គូ​ប្រជែង​នឹង​ OpenAI៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

សន្តិសុខសង្គម៥ នាទីutes មុន

រដ្ឋបាលរាជធានី កែសម្រួលតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

មនុស្សរាប់សិបនាក់រត់ជាន់គ្នាស្លាប់​ក្នុង​​ចលាចល​នៃ​​​ប្រកួតបាល់ទាត់​នៅ​ហ្គីណេ

ជីវិតកម្សាន្ដ២០ នាទីutes មុន

ឃើញជីវិតតស៊ូបុរសពិការវ័យចំណាស់ម្នាក់ ល្អហួស ទប់ទឹកភ្នែកមិនជាប់ និងជូនថវិកា ១០០ដុល្លារ

សេដ្ឋកិច្ច៤២ នាទីutes មុន

ក្រុមហ៊ុននាំចេញ បន្តទិញផ្លែមៀនប៉ៃលិន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម

Sokha Hotels

ព័ត៌មានពេញនិយម