Connect with us

សេដ្ឋកិច្ច

សែលកាតបោះទុនវិនិយោគបន្ថែម១៨០លានដុល្លារដើម្បីពង្រីកបណ្តាញគ្របដណ្តប់នៅទូទាំងប្រទេស

បានផុស

នៅ

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក ដែលត្រូវបានគេស្គាល់ថា ជាក្រុមហ៊ុន សែលកាត  និងជាក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប  ដែលផ្តល់សេវាទូរគមនាគមន៍ឈានមុខគេនៅកម្ពុជា បានចាក់ទុន​វិនិយោគបន្ថែមដែលមានទឹកប្រាក់ចំនួន  ១៨០ លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៤ ក្នុងការពង្រីកបណ្តាញសេវាគ្របដណ្តប់ទូទាំងប្រទេស ជាពិសេស​គឺជាការ​ចូលរួមចំណែកកអភិវឌ្ឍឌីប្រព័ន្ធ​ជីថលរបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុនកាលពីថ្ងៃទី១១ ខែមិថុនា ការបណ្តាក់ទុន​បន្ថែមនេះគឺជាការពង្រីកបណ្តាញសេវាគ្របដណ្តប់នេះ គឺជាការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន ក្នុងការផ្តល់នូវបណ្តាញសេវាគ្របដណ្តប់ឲ្យកាន់តែច្រើនទីតាំងបន្ថែមទៀតទូទាំងប្រទេស រួមទាំងក្នុងតំបន់សហគមន៍ដែលមានបណ្តាញសេវាគ្របដណ្តប់នៅមានកម្រិតនៅឡើយ។

ក្រុមហ៊ុនបានគូសបញ្ជាក់ថា ផែនការពង្រីកបណ្តាញសេវាគ្របដណ្តប់ដែលមានទឹកប្រាក់ចំនួន  ១៨០ លានដុល្លារអាមេរិកនេះ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ហើយផែនការនេះបានឆ្លុះបញ្ចាំងពីការផ្តោតជាយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន​សែលកាត លើការប្រើប្រាស់ហិរញ្ញប្បទានដែលទទួលបាននាពេលថ្មីៗនេះ ប្រកបដោយនិរន្តរភាព ដើម្បីសម្រេចបាន នូវកំណើនរយៈពេលវែង និងផលវិជ្ជមានដល់សង្គមជាតិ។

លោក Simon Perkins នាយកប្រតិបត្តិនៃក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា ការវិនិយោគដែលមានទឹកប្រាក់ចំនួន ១៨០ លានដុល្លារអាមេរិកនេះ បញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនសែលកាត ចំពោះការអភិវឌ្ឍឌីជីថលរបស់ប្រទេសកម្ពុជា។

លោកបានបន្តទៀតថា៖« តាមរយៈការពង្រីកបណ្តាញសេវាគ្របដណ្តប់របស់ក្រុមហ៊ុន ក៏ផ្តោតលើសហគមន៍ ដែលបមានណ្តាញសេវាគ្របដណ្តប់នៅមានកម្រិតផងដែរ។ យើងមានគោលបំណងផ្តល់បណ្តាញសេវាគ្របដណ្តប់ជូនប្រជាពលរដ្ឋកម្ពុជាទាំងអស់តាមតម្រូវការ ដើម្បីការរីកចម្រើនក្នុងយុគសម័យឌីជីថល»។

សែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ក្នុងស្រុកតែមួយគត់ក្នុងប្រទេសកម្ពុជា បានធ្វើការបោះផ្សាយមូលបត្រជាសារធារណៈ (IPO) ​នៅលើផ្សារមូលបត្រកម្ពុជា (CSX) នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ ដោយប្រមូលទុនបាន៥,២៨លានដុល្លារ។ ​ប្រាក់ចំណូលបានមកពីការបោះផ្សាយមូលបត្រនឹងត្រូវបានយកទៅវិនិយោគលើការពង្រីកវិសាលភាពបណ្ដាញ ការពង្រឹងគុណភាពសេវាកម្ម ការអភិវឌ្ឍនវានុវត្តន៍ឆ្ពោះទៅការលើកកម្ពស់របៀបរស់នៅបែបឌីជីថលរបស់អតិថិជន ក៏ដូចជាត្រៀមសម្រាប់រលកបច្ចេកវិទ្យាថ្មីដូចជា បណ្ដាញ 5G ជាមួយនឹងការតម្លើងបណ្ដាញដែលចាំបាច់ដើម្បីបំពេញតម្រូវការកំពុងកើនឡើងសម្រាប់ការភ្ជាប់ដែលមានល្បឿនលឿន និងភាពរអាក់រអួលទាបបំផុត។

គិតត្រឹមដំណាច់ឆ្នាំ២០២៣ កម្ពុជាមានប្រតិបត្តិករទូរស័ព្ទចល័តចំនួន៥ ដោយថយពី១០កាលពីឆ្នាំ២០១២។ ជាមួយគ្នានេះដែរ គិតត្រឹមដំណាច់ឆ្នាំ២០២២ វិស័យនេះមានអ្នកប្រើប្រាស់ទូរស័ព្ទចល័តចំនួន២០លាននាក់ ខណៈដែលចំនួនប្រជាជនសរុបមានតែជាង១៦លាននាក់ប៉ុណ្ណោះ។ ក្នុងនោះ ស៊ែលកាតមានចំនួនអ្នកប្រើប្រាស់ជាង៤លាននាក់ តំណាងឱ្យ១៨ភាគរយនៃចំណែកទីផ្សារ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

បុរសម្នាក់ ត្រូវសត្វថ្លែនខាំបណ្តាលឱ្យស្លាប់ ក្រោយបញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាព

ព័ត៌មានជាតិ៩ ម៉ោង មុន

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រដ៏ធំនៅខេត្តបន្ទាយមានជ័យ នឹងជួយបង្កបង្កើនផលដល់កសិករ និងកាត់បន្ថយទឹកជំនន់

ព័ត៌មានជាតិ២៨ នាទី មុន

រដ្ឋមន្ត្រីក្រសួងព័ត៌មាន ស្នើអ្នកសារព័ត៌មាន MMO  ឈប់បង្ហោះវីដេអូជនដៃដល់ស្រី ស៊ីណា បាញ់ជនរងគ្រោះ

សន្តិសុខសង្គម៨ ម៉ោង មុន

ក្រុមទម្លាក់យោងម្នាក់ ក្នុងចំណោមបក្ខពួក​៣នាក់ ត្រូវនគរបាលខេត្តកំពង់ស្ពឺឃាត់ខ្លួន

ព័ត៌មានជាតិ៤ ម៉ោង មុន

តំណាងអយ្យការសម្រេចចោទប្រកាន់លោក ស្រី ស៊ីណា លើសំណុំរឿង២ និងដោះលែងមនុស្ស២នាក់វិញ

Sokha Hotels

ព័ត៌មានពេញនិយម