Connect with us

សេដ្ឋកិច្ច

ប្រាក់ចំណូលនៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជាសម្រេចបានទឹកប្រាក់ជាង៩៦លានដុល្លារ ក្នុងត្រីមាសទី១

បានផុស

នៅ

​ឧស្សាហកម្ម​ធានារ៉ាប់រង​របស់​ព្រះរាជាណាចក្រ​កម្ពុជា បាន​កត់ត្រា​កំណើន​បុព្វលាភ​រ៉ាប់រង​(ប្រាក់ចំណូល) ក្នុងត្រីមាសទី១នេះ​​​សម្រេចបាន​ក្នុង​ទឹកប្រាក់​ចំនួន ៩៦,៥ លាន​ដុល្លារ កើនឡើង ៩ ភាគរយ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​កាលពីឆ្នាំមុន​។ ​កំណើនយឺតនេះ ដោយសារតែ​ការធ្លាក់ចុះ​សេដ្ឋកិច្ចពិភពលោក និង​ក្នុង​តំបន់​។​

​យោងតាម​របាយការណ៍​បាន​ពី​និយ័ត​ករ​ធានារ៉ាប់រង​កម្ពុជា (IRC) ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃទី១១ខែមិថុនាកន្លងមក នៅក្នុងត្រីមាសទី១នេះ បុព្វលាភ​សរុប​រកបាន​ពី​ក្រុមហ៊ុន​ធានារ៉ាប់រង​ទាំង ៤១ របស់​កម្ពុជា ក្នុងនោះ​ក្រុមហ៊ុន​ធានារ៉ាប់រង​ទូទៅ​ចំនួន ១៨ ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត​ចំនួន ១៥ ក្រុមហ៊ុន​ធានារ៉ាប់រង​ខ្នាតតូច​ចំនួន​៧​។ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​បន្ត​ចំនួន ១​។ បច្ចុប្បន្ន ឧស្សាហ​កម្មនេះ​មានទ្រព្យ​សកម្ម​សរុប​ចំនួន ១,១ ពាន់​លាន​ដុល្លារ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​របាយការណ៍​បន្តថា សម្រាប់​បុព្វលាភ​ធានា​រ៉ាប់​ទូទៅ​មាន​ចំនួន ៤៤,៩ លាន​ដុល្លារ កើនឡើង ​ ភាគរយ និងការធានារ៉ាប់រង​អាយុជីវិត មាន​ចំនួន ៥១,៥ ​លាន​ដុល្លារ​កើនឡើងតែ​០,៩ភាគរយប៉ុណ្ណោះ​​។​ ជាមួយគ្នានេះដែរ វិស័យនេះក៏បានធ្វើការទូទាត់សណងដែល​មានទឹកប្រាក់រហូតដល់ ១៦,៥ ​លាន​ដុល្លារផងដែរ កើនឡើង ១៣,៦ ​ភាគរយពី១៤,៥ ​លាន​ដុល្លារក្នុងត្រីមាសទី១កាលពីឆ្នាំ២០២៣។

​លោក ប៊ូ ចាន់​ភី​រូ​អគ្គនាយក IRC បាន​ថ្លែង​នៅក្នុង​ព្រឹត្តិការណ៍​កាលពីពេលកន្លងមក​ថា ដោយសារ​ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច​ដែល​កម្ពុជា​បាន​រក្សា​ក្នុង​រយៈពេល​ពីរ​ទសវត្ស​រ៍​ចុង​ក្រោយនេះ វិស័យ​ធានារ៉ាប់រង​កម្ពុ​ជាមាន​ការរីកចម្រើន​គួរឱ្យកត់សម្គាល់ ហើយ​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុងការ​គាំទ្រ​សន្តិសុខ​សង្គម និង​សេដ្ឋកិច្ចជាតិ​។​

​ទោះជា​យ៉ាងណាក៏ដោយ លោក​លើកឡើងថា បើ​ក្រឡេកមើល​សូចនាករ​សំខាន់ៗ ដូចជា​អត្រា​ការរួមចំណែក​ធានារ៉ាប់រង​ផ្នែក​សេដ្ឋកិច្ច និង​ដង់ស៊ីតេ​ធានារ៉ាប់រង​កម្ពុជា អត្រា​វិភាគទាន​មាន​ត្រឹមតែ ១,១៤​ភាគរយ​ប៉ុណ្ណោះ ហើយ​ដង់ស៊ីតេ​មាន​ត្រឹមតែ ២០,៧២ ដុល្លារ​ក្នុង​មនុស្ស​ម្នាក់​កាលពី​ឆ្នាំ ២០២៣​។​

លោក​ថ្លែងថា​៖ «​សូចនាករ​នេះ​បង្ហាញថា​ទីផ្សារ​ធានារ៉ាប់រង​កម្ពុជា​នៅតែមាន​សក្ដានុពល​ខ្លាំង​សម្រាប់​ការអភិវឌ្ឍន៍​នៅពេល​អនាគត ប៉ុន្តែ​ឧស្សាហកម្ម​មួយ​នេះ​ក៏​ប្រឈម​នឹង​កត្តា​មួយចំនួន​ផងដែរ​ដូចជា កង្វះ​ជំនាញ​ធានារ៉ាប់រង និង​កង្វះ​ការយល់ដឹង​ជា​សាធារណៈ​»​។

​យោងតាម​របាយការណ៍​របស់ IRC បុព្វលាភ​ធានារ៉ាប់រង​ដុល (GWP) របស់​វិស័យ​ធានារ៉ាប់រង​របស់​កម្ពុ​ជា កាលពី​ឆ្នាំ ២០២៣ មាន​ចំនួន ៣៣២ លាន​ដុល្លារ កើនឡើង ២០ ភាគរយ​ពី ៣៣១,៨​ លាន​ដុល្លារ​កាលពី​ឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ១៤ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម