Connect with us

សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរំពឹងថា សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៦% នៅឆ្នាំនេះ

បានផុស

នៅ

លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី​ និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃពុធនេះថា សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករណ៍ថានឹងសម្រេចបាននូវអត្រា ៦ ភាគរយនៅឆ្នាំ ២០២៤ កើនឡើងពី ៥ ភាគរយនៅឆ្នាំ ២០២៣។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំណើននេះ​ត្រូវបានគាំទ្រជាចម្បងនៃការកើនឡើងក្នុងការនាំចេញផលិតផលសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ ​វិស័យទេសចរណ៍ កសិកម្ម និងអចលនទ្រព្យ និងសំណង់។

ការថ្លែងលោកឧបនាយករដ្ឋមន្ត្រីធ្វើឡើងក្នុងពិធីសម្ពោធទីស្នាក់ការ​ថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅទីក្រុងភ្នំពេញ។ លោកថា៖« កំណើននេះត្រូវបានជំរុញដោយការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ជាពិសេសដៃគូពាណិជ្ជកម្មរបស់ប្រទេសកម្ពុជា​។​ទន្ទឹមនឹងនោះ សកម្មភាពសេដ្ឋកិច្ចក្នុងស្រុកនៅតែបន្តរក្សាស្ថិរភាព និងនិន្នាការវិជ្ជមាន គួបផ្សំនឹងការខិតខំប្រឹងប្រែងយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ខ្លួន»។

​ធនាគារអភិវឌ្ឍន៍អាស៊ី កាលពីថ្ងៃទី​១១ ខែមេសា កន្លងមកនេះក៏បានព្យាករណ៍ផងដែរថា​​ សេដ្ឋកិច្ចកម្ពុជា​នឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤ និ​ង៦,០% ក្នុងឆ្នាំ២០២៥ ដែលជំរុញដោយ​កំណើនក្នុងវិស័យក​ម្ម​ន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។

នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB លោកស្រី Jyotsana Varma បានលើកឡើងថា​ បើទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាបានដំណើរការល្អក្នុងឆ្នាំ២០២៣។

លោកស្រីបានបញ្ជាក់ថា ៖ «យើងរំពឹងថា កំណើនសេដ្ឋកិច្ចនឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ ២០២៤-២០២៥ ដោយសារវិស័យ កាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ (GFT) ទំនងជានឹងមានកំណើនខ្ពស់ ដោយផ្អែក លើសន្ទុះវិជ្ជមាន ដែលបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ ២០២៣»។

លោក អូន ព័ន្ធមុនីរ័ត្ន ក៏រំលេចផងដែរថា កម្ពុជាសម្រេចបានលទ្ធផលសំខាន់ៗ ក្នុងការធានាអធិបតេយ្យភាពជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

លោកបានមានប្រសាសន៍ថា៖« ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់របស់ខ្លួន កសាងមូល    ដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិសម្រាប់ការអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃពាណិជ្ជកម្មអន្តរជាតិដោយផ្អែកលើគោលការណ៍ពហុភាគីនិយម»។

លោកបានបន្ថែមថា ព្រះរាជាណាចក្របានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើង ដោយសារការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ស្ពាន ប្រឡាយ និងបណ្តាញអគ្គិសនី ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សជាបន្តបន្ទាប់។

លោក ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា កម្ពុជាកំពុងដើរលើផ្លូវឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៩ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៩ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៩ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១៣ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៩ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម