សេដ្ឋកិច្ច
វៀតណាមអាចនឹងបើកផ្លូវឲ្យក្រុមហ៊ុននានានាំចូលមាសជាលើកដំបូងជាង១ទសវត្សរ៍
មន្ត្រីវៀតណាមមួយរូប បានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រផ្ដាច់មុខ កាលពីថ្ងៃអង្គារ ថា ប្រទេសវៀតណាមអាចនឹងអនុញ្ញាតឱ្យក្រុមហ៊ុននានានាំចូលមាសជាលើកដំបូងក្នុងរយៈពេលជាង១ទសវត្សរ៍ ក្នុងបំណងកាត់បន្ថយគម្លាតរវាងតម្លៃក្នុងស្រុក និងស្តង់ដារអន្តរជាតិ។

អនុប្រធានសមាគមពាណិជ្ជករមាសវៀតណាម (VGTA) លោក Huynh Trung Khanh បាននិយាយថា សមាគមបានពិភាក្សាយ៉ាងយូរមកហើយជាមួយរដ្ឋាភិបាល អំពីវិធានការកែតម្រូវអតុល្យភាពក្នុងការផ្គត់ផ្គង់ និងតម្រូវការមាស។
លោក Khanh បានថ្លែងយ៉ាងដូច្នេះថា៖ «រដ្ឋាភិបាលបាននិយាយថា ខ្លួននឹងចាប់ផ្តើមការនាំចូលមាសជាផ្លូវការនៅខែកក្កដា ឬខែសីហា។ យើងសង្ឃឹមថា នៅខែកក្កដា ពួកគេនឹងអនុញ្ញាតឱ្យក្រុមហ៊ុនផ្សេងៗនាំចូលមាសដោយផ្ទាល់»។
លោកបានបន្តថា ការសម្រេចចិត្តអនុញ្ញាតឲ្យក្រុមហ៊ុននាំចូលមាស នឹងស្ថិតក្រោមការអនុម័តចុងក្រោយរបស់ធនាគាររដ្ឋវៀតណាម ដែលជាធនាគារកណ្តាល។

គួរគូសបញ្ជាក់ថា រដ្ឋាភិបាលវៀតណាមស្ទើរតែគ្រប់គ្រងទាំងស្រុងលើការនាំចូល និងការលក់ដុំមាសក្នុងស្រុកតាំងពីឆ្នាំ ២០១២ ដោយមានតែក្រុមហ៊ុនធំៗមួយចំនួនប៉ុណ្ណោះដែលទទួលបានការអនុញ្ញាតឱ្យនាំចូលលោហៈដ៏មានតម្លៃនេះ ដោយសារពួកគេយកវាទៅច្នៃជាគ្រឿងអលង្ការនាំចេញ។
ប្រសិនបើក្រុមហ៊ុនផ្សេងៗ ទទួលបានការអនុញ្ញាតពិតមែន នោះវានឹងក្លាយជាការផ្លាស់ប្ដូរយ៉ាងសំខាន់ពីគោលនយោបាយបច្ចុប្បន្ន ដែលធនាគារកណ្តាលគ្រប់គ្រងយ៉ាងតឹងរ៉ឹងលើការនាំចូល។
ជុំវិញបញ្ហានេះ ធនាគាររដ្ឋវៀតណាមមិនទាន់បកស្រាយយ៉ាងណានៅឡើយទេ។ បើតាមរ៉យទ័រ កន្លងមក ការប៉ុនប៉ងបន្ថយគម្លាតស្តង់ដារតម្លៃមាសអន្តរជាតិ តាមរយៈការដាក់ដេញថ្លៃផ្សេងៗ និងការអនុញ្ញាតឱ្យធនាគារក្នុងស្រុកចំនួន៤លក់មាសដើម្បីឱ្យវាងាយស្រួល បានបរាជ័យយ៉ាងត្រដាបត្រដួស ដោយសារតែតម្លៃមាសក្នុងស្រុកនៅតែខ្ពស់៕

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម១ សប្តាហ៍ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ