Connect with us

សេដ្ឋកិច្ច

របរចិញ្ចឹមកណ្ដូប អាចរកចំណូលបានខ្ទង់ពាន់ដុល្លារ

បានផុស

នៅ

មុខរបរចិញ្ចឹមកណ្ដូបយកពង របស់ម្ចាស់កសិដ្ឋានមួយកន្លែង អាចស្វែងរកបានប្រាក់ចំណូលចន្លោះពី ២ពាន់ដុល្លារ ទៅ៣ពាន់ដុល្លារ ដោយប្រើរយៈពេលចិញ្ចឹមត្រឹមតែ ៤៥ថ្ងៃ យ៉ាងយូរបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហាច ឆន អាយុ៤៥ឆ្នាំ ម្ចាស់កសិដ្ឋាន ៤០០ ស្ថិតនៅភូមិអូរណា ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានប្រាប់ កម្ពុជាថ្មី ដឹងថា លោកចាប់ផ្ដើមចិញ្ចឹមកណ្ដូប តាំងពីចុងឆ្នាំ២០២៣ គិតមកទល់ពេលនេះ មានរយៈពេល ៨ខែ តែប៉ុណ្ណោះ។

ទាក់ទងនឹងការចិញ្ចឹមកណ្ដូបនៅក្នុងកសិដ្ឋានវិញ លោក ហាច ឆន បានប្រាប់ឱ្យដឹងថា កណ្ដូបអាចប្រមូលផលបានរយៈពេលពី ៤០ ទៅ ៤៥ថ្ងៃ ដើម្បីផលិតពងវាបាន ដើម្បីលក់ចេញទៅកាន់ទីផ្សារ។

ពងកណ្ដូបដែលត្រូវលក់ចេញ ម្ចាស់កសិដ្ឋានរូបនេះ បានបញ្ជាក់ថា ពងកណ្ដូប មួយគីឡូអាចលក់ចេញទៅឱ្យកសិករ ឬ ម្ចាស់កសិដ្ឋានផ្សេងទៀត ក្នុងតម្លៃ ១លានរៀន ឬអាចមានជម្រើសទិញជាខាំ ដោយក្នុង ១ខាំ តម្លៃ១០ម៉ឺនរៀល ដើម្បី​ទិញទៅធ្វើពូជចិញ្ចឹមបន្តទៀត។

លោក ហាច ឆន បានបន្ថែមទៀតថា រយៈពេលចិញ្ចឹមកណ្ដូប ប្រើពេល៤៥ថ្ងៃ ទើបអាចលក់ចេញទាំងពង និងសាច់បានទៅកាន់ទីផ្សារ។

ជាក់ស្ដែង ក្នុងមួយខែ ម្ចាស់កសិដ្ឋានរូបនេះ អាចរកប្រាក់ចំណូលបានចន្លោះពី ២ពាន់ដុល្លារទៅ ៣ ពាន់ដុល្លារ ដោយរាប់បញ្ចូលទាំងការផលិតពងកណ្ដូបរបស់សមាជិក ក្នុងកសិដ្ឋាន៤០០ របស់លោក​ ផងដែរ។

លោក ហាច ឆន បានបន្តថា ការចិញ្ចឹមកណ្ដូប មានលក្ខណៈងាយស្រួលបំផុត ពីព្រោះតែចំណីរបស់សត្វកណ្ដូប វាស៊ីតែស្លឹកចេក ឬស្លឹកស្មៅ តែប៉ុណ្ណោះ។ តែអ្វីដែលត្រូវចំណាយខ្ពស់នោះ គឺទៅលើ ពងកណ្ដូប ដែលត្រូវទិញមកទុក សម្រាប់ធ្វើពូជចិញ្ចឹមវាមានតម្លៃថ្លៃបន្ដិច។

សម្រាប់ពេលបច្ចុប្បន្ន កសិដ្ឋាន៤០០ របស់ លោក ហាច ឆន មិនត្រឹមតែអាចរកប្រាក់ចំណូលចេញពីការចិញ្ចឹមកណ្ដូបតែមួយមុខនោះទេ ប៉ុន្ដែលោក ក៏មានចិញ្ចឹមជាប្រភេទពូជត្រី ខ្យងទុរេន មាន់កសិកម្ម ដែលភាគច្រើនជាពូជនាំចូលពីក្រៅប្រទេស និងប្រភេទពូជសត្វចិញ្ចឹមផ្សេងៗទៀត ដែលរួមបញ្ចូលគ្នា ក្នុងកសិដ្ឋាន ៤០០ របស់លោក តែមួយកន្លែង។

គួរបញ្ជាក់ថា កសិដ្ឋាន៤០០ ជាកសិដ្ឋានមួយដែលបានជួយដល់ការអភិវឌ្ឃលើវិស័យកសិកម្ម និងវារីប្បកម្ម ដោយមានការចិញ្ចឹមខ្យងជាច្រើនប្រភេទ មានដូចជា ខ្យងទុរេន ខ្យងប័រ និងខ្យងឈឺរី ជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់​ទីផ្សារក្នុង​ស្រុក និងបាននាំចេញទៅប្រទេសជិតខាងផងដែរ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៧ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១១ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១១ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋ សប្បាយរីករាយ និងអរគុណរដ្ឋាភិបាលជួយសម្រួលឱ្យជិះរថយន្តក្រុងឥតគិតថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

ព័ត៌មានជាតិ១២ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

ជីវិតកម្សាន្ដ២១ ម៉ោង មុន

ឧកញ៉ា ព្រាប សុវត្ថិ ថែមចំណងដៃចម្រៀងចូលឆ្នាំ ២បទ រន្ថើនអារម្មណ៍អ្នកញាប់ញ័ររាំកម្សាន្ត

Sokha Hotels

ព័ត៌មានពេញនិយម