Connect with us

សេដ្ឋកិច្ច

ចិន​នាំ​ចូល​​​ឧបករណ៍​ផលិត​បន្ទះ​ឈីប​​ពាក់​កណ្ដាល​ពី​ជប៉ុន​ ​ដោយសារ​អាមេរិក​រឹត​ត្បឹត​​

បានផុស

នៅ

​​​​ឧបករណ៍​ផលិត​បន្ទះ​ឈីប​​​​​របស់​​ជប៉ុនរួម​ចំណែក​ប្រហែល​ ៥០ ភាគរយ​នៃ​ការ​នាំ​ចូល​​របស់​ប្រទេស​ចិនសរុប​នៅ​ត្រី​មាស​ទី១ឆ្នាំ​នេះ​ ខណៈ​តម្រូវ​ការ​​​ឧបករណ៍មិន​សូវ​ទំនើប​​​កើន​ឡើង​ ដោយ​សារ​តែ​ការ​រឹតត្បឹត​​ពាណិជ្ជកម្ម​​បន្ទះ​ឈីបទំនើប​​របស់​សហរដ្ឋ​អាមេរិក​លើ​ចិន​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់កាសែត​ Nikkei Asia។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិន្នន័យ​ពាណិជ្ជកម្ម​របស់​ជប៉ុន​ បាន​បង្ហាញ​ថា​ ​​ចិន​​រួម​ចំណែក​លើ​​​​ពាក់​កណ្តាល​នៃ​ការ​នាំ​ចេញរបស់​ជប៉ុន​ នូវ​​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ គ្រឿង​បន្លាស់​សម្រាប់​ឧបករណ៍​នេះ​​ ក៏​ដូច​ជា​​ឧបករណ៍​សម្រាប់​ផលិត​អេក្រង់​រាប​ស្មើ​។​​

តម្លៃ​នៃ​ការ​នាំ​ចេញ​ទាំង​នេះ​ទៅ​កាន់​ប្រទេស​ចិន​ បាន​កើន​ឡើង​ ៨២ ភាគរយ​​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ​ ដល់​ ៣,៣២ ប៊ីលាន​ដុល្លារ​ ដែល​នេះ​ជា​​តួលេខ​ខ្ពស់​បំផុត​នៅ​ក្នុង​ទិន្នន័យ​រាប់​តាំង​ពី​ឆ្នាំ​ ២០០៧​ មក​។ ​

​កាល​ពី​ខែ​កក្កដា​ឆ្នាំ​មុន​ ជប៉ុន​បាន​ចាប់​ផ្តើម​ទាម​ទារ​ការ​យល់​ព្រម​ពី​ក្រសួង​ពាណិជ្ជកម្ម​ ដើម្បី​បញ្ជូន​ឧបករណ៍​ផលិត​សម្រាប់​ឧបករណ៍​អេឡិចត្រូនិក​ទំនើប​ៗ ​ ​ទៅ​កាន់​គោលដៅ​ផ្សេង​ៗ​ក្រៅ​ពី​ប្រទេស​ជា​មិត្ត​។​

ការ​​កើន​ឡើង​​​នៃ​​ការ​​នាំ​​ចេញ​​ទៅ​​កាន់​​ប្រទេស​​ចិន​ ​កើត​ឡើង​ដោយ​សារ​ការ​សម្រុក​ទិញ​របស់​ចិន​ក្រោម​ការ​រឹតត្បឹត​ដឹក​នាំ​ដោយ​អាមេរិក​។ ​​ប្រទេស​នេះ​បាន​នាំ​ចូល​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ចំនួន​ ៥,២ ប៊ីលាន​ដុល្លារ​​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ​មុន​ ដោយ​កើន​​ឡើង​ប្រហែល​ពាក់​កណ្តាល ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​ឆ្នាំ​ ២០២២​។ នេះ​បើ​តាម​​ទិន្នន័យ​គយ​ចិន​ ដែល​បង្ហាញ​ថា​ ​​ការ​ទិញ​ពី​ប្រទេស​ជប៉ុន​ និង​ហូឡង់​កើន​ឡើង​។​

ទិន្នន័យ​​​រដ្ឋាភិបាល​ចិន​ បង្ហាញ​ពី​ការ​នាំ​ចូល​ប្រចាំ​ខែ​​សម្រាប់​ប្រភេទ​មុខទំនិញ​ដដែល​ បន្ត​កើន​ឡើង​​ដល់ខែ​មេសា ទៀត​​​ ​ក្នុង​ទំហំ​ប្រហែល​ ៤​ ប៊ីលាន​ដុល្លារ​។​

លោក​ Kazuma Kishikawa ​អ្នក​ជំនាញ​មក​ពី​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ Daiwa ​បាន​ថ្លែង​ថា​៖ «​​ក្រុមហ៊ុន​ផលិត​របស់​ចិន​ ដែល​មិន​អាច​ប្រើ​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ទំនើប​ ​​កំពុង​ប្តូរ​ទៅ​ផលិត​បន្ទះ​ឈីប​ដែល​ប្រើ​ជា​ទូទៅ​»​។

គួរ​គូស​បញ្ជាក់​ថា​ ពាណិជ្ជកម្ម​បន្ទះ​ឈីប​ជា​ធម្មតា​មាន​វដ្ត​ឡើង​ចុះ​ ដែល​មាន​រយៈ​ពេល​ពី​ ៣-៤ ឆ្នាំ​។ ​ទីផ្សារ​ពិភព​លោក​ បាន​ធ្លាក់​ចុះ​នៅ​ក្នុង​ពាក់​កណ្តាល​ចុង​ក្រោយ​​ឆ្នាំ​ ២០២២​ ​​ដោយ​សារ​តែភាព​ចលាចល​ក្រោយ​​វិបត្តិ​កូវីដ​ ​ប៉ុន្តែ​ឥឡូវ​នេះ​បង្ហាញ​សញ្ញា​ពន្លក​​ចេញ​ពី​ចំណុច​បាត​មក​វិញ​​។​ ក្នុងរយៈពេល​៣ ខែ​ដើម​ឆ្នាំ​នេះ​ កា​រ​នាំ​ចេញ​បន្ទះ​ឈីប​ជប៉ុន​ ​​​បាន​កើន​ឡើង​ ១៣ ភាគរយ​ ​ធៀប​នឹង​ត្រីមាស​មុន​ ដែល​ជា​ការ​កើន​ឡើង​លើក​ដំបូង​ក្នុង​រយៈ​ពេល​​៥​ត្រីមាស​៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

សន្តិសុខសង្គម១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានជាតិ២៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

Sokha Hotels

ព័ត៌មានពេញនិយម