Connect with us

សេដ្ឋកិច្ច

កម្ពុជារកចំណូលបានជាង៦២លានដុល្លារពីការនាំចេញផ្លែចេក ប៉ុន្តែបញ្ហាប្រែប្រួល​អាកាសធាតុកំពុងបង្ក​ផលប៉ះពាល់ដល់ទិន្នផល​

បានផុស

នៅ

បញ្ហាប្រែប្រួលអាកាសធាតុក្តៅខ្លាំងធ្វើឱ្យប៉ះពាល់ទៅដល់ទិន្នផលកសិកម្មរួមទាំងដំណាំចេកនៅប៉ុន្មានខែដើមឆ្នាំនេះ ដែលធ្វើឱ្យការនាំចេញផ្លែចេករបស់កម្ពុជាទៅកាន់ទីផ្សារក្រៅប្រទេសមានការធ្លាក់ចុះជាង៣៣ភាគរយ។

យោងតាមរបាយការណ៍ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា​ ការនាំចេញផ្លែចេកបានធ្លាក់ចុះ៣៣,៨៦ភាគរយក្នុងរយៈពេល៥ខែដើមឆ្នាំនេះ ដែលសម្រេចទឹកប្រាក់ចំនួន ៦២,៥៨លានដុល្លារ ធ្លាក់ចុះជាង៣២ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ដែលមានទឹកប្រាក់ចំនួន ៩៤,៦១លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន ឡុង ម៉េ​ត អេ​ហ្គ្រី​ខាល​ឈ័​រ បានឱ្យដឹងថា  ​ថា ការធ្លាក់​ចុះ​នៃ​បរិមាណ​នាំចេញ​ចេក​ក្នុងប៉ុន្មានខែដើម​ឆ្នាំ​២០២៤​នេះ មិនមែន​ដោយសារតែ​តម្រូវការ​ទីផ្សារ​ទេ តែ​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​បម្រែបម្រួល​អាកាសធាតុ​។​

លោកថា ​ ការនាំចេញ​ចេក​​​ធ្លាក់ចុះនេះគឺមិនត្រឹមតែ​ក្រុមហ៊ុន​របស់លោកប៉ុណ្ណោះទេ ​ក្រុមហ៊ុនដទៃទៀត​បាន​នាំចេញ​ចេក​ទៅកាន់​ប្រទេស​ចិន​ក៏ថយចុះ​ ដែល​បញ្ហា​នេះ​កើតឡើង​ដោយសារតែ​ទិន្នផល​ដែល​ប្រមូល​ក្នុងប៉ុន្មានខែដើមឆ្នាំនេះមានការ​ថយចុះ​។​

លោក​បាន​និយាយ​ដូច្នេះ​ថា​៖«​តម្រូវការ​ទីផ្សារ​នៅតែមាន ហើយ​តម្លៃ​វិញ​ក៏​មិនមានបញ្ហា​ដែរ តែ​ទិន្នផល​វិញ​ថយចុះ​ដោយសារតែ​កត្តា​អាកាសធាតុ និង​បញ្ហា​បច្ចេកទេស ជាពិសេស​ចម្ការ​ធំៗ រង​ឥទ្ធិពល​ច្រើន​ពី​បញ្ហា​នេះ​។​ ​​»​។​

លោក​ ហ៊ុន ឡាក់ បាន​បន្ថែមថា នៅពេលដែល​មានការ​ប្រែប្រួល​អាកាសធាតុ ជាពិសេស​ការរង​ផលប៉ះពាល់​ពី​បាតុភូត​អែល​នី​ណូ (​គ្រោះរាំងស្ងួត​អូសបន្លាយ​) ដែលនាំឱ្យ​ដី​សំណើម ដោយសារ​ខ្វះ​ទឹក កើត​សត្វល្អិត​ចង្រៃ​ច្រើន​ធ្វើឱ្យ​ការប្រើប្រាស់​ថ្នាំ​សម្លាប់​សត្វល្អិត​មិនសូវមាន​ប្រសិទ្ធភាព​។​

លោក​បាន​បន្តថា ចេកអំបូង​លឿង ដែល​កម្ពុជា បាននិងកំពុង​នាំចេញ ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​នាពេលនេះ ជា​ពូជ​ចេក​ម្យ៉ាង ដែលមាន​លក្ខណពិសេស​ជាង​ចេក​ដទៃទៀត ដោយ​ចេក​ប្រភេទ​នេះ មាន​រសជាតិ​ឆ្ងាញ់​ជាង​ចេក​ដទៃទៀត ហើយ​មិនអាច​ទុក​ទុំ​នៅលើ​ដើម​បានទេ តម្រូវឱ្យ​បេះ​ពេល​នៅ​ខៀវចាស់ និង​អាច​ដឹកជញ្ជូន​បាន​ឆ្ងាយ ព្រោះ​អាច​ទុក​បាន​រហូតដល់​ជិត​២​ខែ​ឯណោះ​។​

​អ្នកនាំពាក្យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​កញ្ញា អ៊ឹម រចនា ធ្លាប់បាន​លើកឡើង​ដែរ​ថា ចេក​ស្រស់​របស់​កម្ពុជា​ប្រមាណ​ជាង​៩០​ភាគរយ រួមទាំង​ដំណាំ​សក្តានុពល​របស់​កម្ពុជា​មួយចំនួន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន ខណៈ​ដំណាំ​កសិកម្ម​ដទៃទៀត ចិន​និង​កម្ពុជា បន្ត​ពិភាក្សា​ក្នុង​នាំចេញ​បន្ថែម​។​

កញ្ញា​បាន​បញ្ជាក់ថា ៖ «​ប្រទេស​ចិន​គឺជា​ទីផ្សារ​ដ៏​ធំ​មួយ​សម្រាប់​ផលិតផល​កសិកម្ម​ដ៏​មាន​សក្តានុពល​របស់​ក​ម្ពុ​ជា​យើង មិន​ត្រឹមតែ​សម្រាប់​ចេក​ស្រស់​ប៉ុណ្ណោះ​ទេ ថែមទាំង​សម្រាប់​អង្ករ ដំឡូង​មី ស្វាយ ជាដើម​ទៀតផង​។ ការនាំចេញ​ផ្លែ​ចេក និង​ផលិតផល​កសិកម្ម​ផ្សេងទៀត​ទៅកាន់​ប្រទេស​ចិន បានរួម​ចំណែក​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​របស់​កម្ពុជា​»​។​

​សម្រាប់​បញ្ហា​បម្រែបម្រួល​អាកាសធាតុ ដែល​កើតឡើង​ដោយសារតែ​បាតុភូត អែល​នី​ណូ​វិញ កញ្ញា​បាន​ប្រាប់ថា ក្រសួង ក៏​បាននិងកំពុង​ជំរុញ​ដល់​គ្រប់​អង្គភាព​ជំនាញ​ទាំងអស់ ជាពិសេស​មន្ទីរ​កសិក​ម្ម​រាជធានី​ខេត្ត ឱ្យ​យកចិត្តទុកដាក់ គិតគូរ​ការចុះទៅ​អន្តរាគមន៍​ទាន់ពេលវេលា​ក្នុង​ការស្ដារ​ការប៉ះពាល់​និង​ខូចខាតនានា​​។​

ចេក​ស្រស់​ប្រមាណ​ជា ២៩ ​ម៉ឺន​តោន ត្រូវបាន​កម្ពុជា​ធ្វើ​ការនាំ​ចេញទៅ​ក្រៅប្រទេស​ក្នុង​ឆ្នាំ ​២០២៣​ កន្លងមក ដោយមាន​ការធ្លាក់ចុះ​ប្រមាណ​ជាង​ ២១​ ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

​ក្រសួងកសិកម្មថា កម្ពុ​ជាមាន​ផ្ទៃដី​ដាំ​ដុះ​ចេក ប្រមាណ​ជាង​ ១៦ ​ពាន់​ហិកតា និង​ផ្ទៃដី​កំពុង​ប្រមូល​ផល​ជាង​១១​ពាន់​ហិកតា នៅក្នុង​ឆ្នាំ​២០២២ និង​អាចមាន​ការកើនឡើង​តិចតួច ក្នុង​ឆ្នាំ​២០២៣ កន្លងមកនេះ ដោយ​ក្នុងនោះ​ខេត្ត​ដែលមាន​ដាំ​ដុះ​ចេក​ច្រើនជាងគេ រួមមាន​ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង កំពត កំពង់ចាម កំពង់ស្ពឺ​ជាដើម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម