Connect with us

សេដ្ឋកិច្ច

រដ្ឋ​​មន្រ្តី​ការបរទេស​ថៃ​៖ ថៃ​មាន​ឆន្ទៈ​ចូល​ប្លុក​ BRICS ឱ្យ​បាន​ឆាប់​តាម​តែ​អាច​ធ្វើ​ទៅ​បាន​

បានផុស

នៅ

​រដ្ឋ​មន្ត្រី​ការ​បរទេស​ថៃ​ លោក​​ Maris Sangiampongsa ​បាន​​ថ្លែង​​ថា​ ​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ធំ​បំផុត​​ទី​​២​នៅ​​អាស៊ីអាគ្នេយ៍​មួយ​នេះ​ ​មាន​ឆន្ទៈ​​ដើម្បី​ចូល​ជា​សមាជិក​របស់​អង្គការអន្តររដ្ឋាភិបាល ប្រ៊ីកស៍​ (BRICS) ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ Maris ​បាន​លើក​ឡើង​យ៉ាង​ដូច្នេះ​ ក្នុង​​​អំឡុង​​កិច្ច​ប្រជុំ​ជាមួយ​​រដ្ឋ​មន្រ្តី​ការបរទេស​ចិន​​ លោក​ វ៉ាង​ យី​ ​​នៅ​ខាង​ក្រៅ​កិច្ច​ប្រជុំ​កំពូល​រដ្ឋ​មន្ត្រី​ការបរទេស​ BRICS ​នៅ​ទី​ក្រុង​ Nizhny Novgorod ​នៃ​ប្រទេស​រុស្ស៊ី​។​ នេះ​បើ​តាម​សេចក្តី​ថ្លែងការណ៍ពី​ក្រសួង​ការ​បរទេស​ចិន​​ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ពុធ​។ ​

លោក​ Maris ​បាន​ប្រាប់លោក​ វ៉ាង​ ​ថា៖ «​ប្រទេស​ថៃ​មាន​ឆន្ទៈ​ចូល​រួម​ជាមួយ​យន្តការ​ BRICS ​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​ (ហើយ) ​ដើរ​តួនាទី​យ៉ាង​សកម្ម​បន្ថែម​ទៀត​នៅក្នុ​ង​កិច្ច​សហប្រតិបត្តិការរវាង​ប្រទេស​កំពុង​អភិវឌ្ឍ​ ​​និង​ពង្រឹង​ការ​សម្រប​សម្រួល​ និង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ប្រទេស​ចិន​ លើ​វេទិកា​ពហុ​ភាគី​»​។

គួរ​គូស​បញ្ជាក់​ថា​ ការ​​លើក​ឡើង​របស់​លោក Maris ​ធ្វើ​ឡើង​បន្ទាប់​ពី​គណៈ​រដ្ឋ​មន្ត្រី​ដឹក​នាំ​ដោយ​នាយក​រដ្ឋ​មន្ត្រី​​លោក​ សេដ្ឋា​ ថាវីស៊ីន​ ​​កាល​ពី​ចុង​ខែ​មុន​ បាន​អនុម័ត​លើ​សេចក្តី​ព្រាង​លិខិត​របស់​រដ្ឋា​ភិបាល​ ដែល​​ថា​ ​ប្រទេស​នេះ​នឹង​ដាក់​ពាក្យ​សុំ​ធ្វើ​ជា​​សមាជិក​របស់​ BRICS​ ក្នុង​គោល​បំណង​ពង្រឹង​សេដ្ឋកិច្ច​ដែល​កំពុង​ធ្លាក់​ចុះ​ ​​និង​ជំរុញ​វត្តមាន​លើ​ឆាក​អន្តរជាតិ​របស់​ខ្លួន​។

ថៃ​​ស្ថិត​​ក្នុង​​ចំណោម​​​ប្រទេស​​ចំនួន​ ១៥ ​ដែល​​​ស្ថិត​ក្រោម​ការ​​ពិចារណា​ឱ្យ​ចូល​ជា​សមាជិក​ក្នុង​កិច្ច​ប្រជុំ​ជុំ​បន្ទាប់​ ​ដោយ​​រួម​​មាន​​ប្រទេស​​ជិត​​ខាង​​ក្នុង​​តំបន់​ផ្សេង​​ៗ​ទៀត​​ ដូច​ជា​​វៀតណាម​ និង​​ឥណ្ឌូណេស៊ី​ ជា​ដើម​។​

BRICS ដែល​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០៩ ​គឺ​ជា​ប្លុក​នៃ​ប្រទេស​​​មាន​សេដ្ឋកិច្ច​កំពុង​រីក​ចម្រើន​ ដែល​រួម​មាន​ប្រេស៊ីល ​រុស្ស៊ី ​ឥណ្ឌា ​ចិន​ និង​អាហ្វ្រិក​ខាង​ត្បូង​។​ ​ប្លុក​នេះ​បាន​ស្វាគមន៍​អារ៉ាប៊ីសាអូឌីត​ អេហ្ស៊ីប ​អេត្យូពី ​អ៊ីរ៉ង់​ និង​អារ៉ាប់​រួម​ជា​សមាជិក​ពេញ​សិទ្ធិ​កាល​ពី​ខែ​មករា ដើម​ឆ្នាំ​នេះ​។ ​​

យោង​តាម​ជំនួយ​ការ​ប្រធានាធិបតី​រុស្ស៊ី​ ទទួល​បន្ទុក​កិច្ច​ការ​បរទេស​ លោក​ Yury Ushakov ប្លុក​ BRICS ​បាន​វ៉ា​ដាច់​ក្រុម​ប្រទេស​​អភិវឌ្ឍន៍​ទាំង​៧ (G7) លើ​អំណាច​​នៃ​​ការ​​ទិញ​ ដោយប្លុក​នេះ​​គ្រង​លើ​ ៣៥,៦ ភាគរយ​នៃ​​ផលិត​ផល​ក្នុង​ស្រុក​សរុប​ (GDP) របស់​ពិភព​លោក​ ខណៈ​​ G7 ​មាន​ត្រឹម​តែ​ ៣០,៣ ភាគរយ​ប៉ុណ្ណោះ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៩ នាទីutes មុន

សម្តេច ម៉ែន សំអន ស្នើ គណៈចលនាមហាជនទូទាំងប្រទេស បន្តចុះជួយដោះស្រាយរាល់ទុក្ខលំបាកពលរដ្ឋតាមមូលដ្ឋាន

ព័ត៌មានជាតិ១៩ នាទីutes មុន

ស្ពានឬស្សីកោះប៉ែន នឹងដាក់ឲ្យដំណើរការនៅថ្ងៃទី១៦ធ្នូនេះ

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ស្លូវ៉ាគី ប្រាប់ឲ្យអ៊ុយក្រែន ព្រមកាត់ដីឲ្យរុស្ស៊ី ដើម្បីដូរយកសន្តិភាព

ព័ត៌មានជាតិ៤០ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ វិស័យអប់រំបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ

សន្តិសុខសង្គម៤៨ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

មនុស្សយ៉ាងច្រើនកុះករ បានមកចូលរួមទស្សនា ពិព័រណ៍យន្តហោះ និងបច្ចេកវិទ្យា នៅថ្ងៃចុងក្រោយនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

វៀតណាមត្រូវការ​លុយ ១៤ ប៊ីលាន​ដុល្លារ​ ដើ​ម្បី​សាងសង់ស្ថានីយសាកថ្ម EV ទូទាំងប្រទេស​

ព័ត៌មានអន្ដរជាតិ៥៨ នាទីutes មុន

មនុស្ស ១ ០០០នាក់ ប្រហែលស្លាប់ ដោយសារព្យុះកំណាច វាយប្រហារដែនដីបារាំង នៅបរទេស

សន្តិសុខសង្គម៤៨ នាទីutes មុន

រដ្ឋមន្ត្រីអប់រំ៖ ក្រសួងមិនអនុញ្ញាតឲ្យដាក់បញ្ចូលការបង្រៀនភាសាវៀតណាមក្នុងកម្មវិធីសិក្សាចំណេះទូទៅឡើយ

ព័ត៌មានជាតិ២០ ម៉ោង មុន

កម្ពុជារកចំណូលបានជាង១ពាន់លានដុល្លារពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនៅឆ្នាំ​២០២៤

Sokha Hotels

ព័ត៌មានពេញនិយម