សេដ្ឋកិច្ច
កម្ពុជាត្រៀមចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌាទី១៩ខែមិថុនាខាងមុខ
ជាកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់វិនិយោគ និងការដោះដូរពាណិជ្ជកម្ម កម្ពុជាត្រៀមខ្លូនចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងគ្រោងប្រព្រឹត្តិទៅនៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌានាថ្ងៃទី១៩ខែមិថុនា ដែលជាការត្រួសត្រាយផ្លូវក្នុងការឈានទៅរកកិច្ចចរចារពាណិជ្ជកម្មទ្វេរភាគីរវាងប្រទេសទាំងពីរនាពេលដ៏ខ្លីខាងមុខនេះ។
លោក ឡុង កែមវិចិត្រ អគ្គនាយកនៃអគ្គនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ និងជាប្រធានក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ កាលពីថ្ងៃទី១១ បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង-ស្ថាប័ន ដើម្បីត្រៀមសម្រាប់ការចូលរួមកិច្ចប្រជុំលើកទី២ នៃក្រុមការងារចម្រុះកម្ពុជា-ឥណ្ឌា ស្តីពីពាណិជ្ជកម្ម និងវិនិយោគ ដែលនឹងគ្រោងប្រព្រឹត្តិទៅនៅទីក្រុងញូវដែលី សាធារណរដ្ឋឥណ្ឌា។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានក្រសួង។

ក្រសួងបានគូសបញ្ជាក់ថា៖«កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងរាយការណ៍ និងតាមដានវឌ្ឍនភាពការងារ ដែលក្រុមការងារនៃភាគីទាំងពីរបានធ្វើកន្លង បញ្ហាមួយចំនួនដែលនៅសេសសល់ ដំណោះស្រាយ និងធាតុចូលសំខាន់ៗពីអន្តរក្រសួង-ស្ថាប័នដែលបានចូលរួម»។
សម្រាប់បណ្តាអន្តរក្រសួង-ស្ថាប័នដែលបានចូលរួមរួមមាន៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ក្រសួងសុខាភិបាល អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ធនាគារជាតិនៃកម្ពុជា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នាយកដ្ឋានកម្មសិទ្ធិបញ្ញានៃក្រសួងពាណិជ្ជកម្ម សម្រាប់ជូនក្រុមការងារដើម្បីបន្តពិភាក្សា និងស្វែងរកដំណោះស្រាយថ្មីៗរវាងភាគីទាំងពីរ នៅក្នុងកិច្ចប្រជុំលើកទី២ នៃកិច្ចប្រជុំក្រុមការងារខាងលើនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងញូវដេលី សាធារណរដ្ឋឥណ្ឌា ខាងមុខនេះ។
ក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា (ICJBC) ត្រូវបានបង្កើតឡើងជាផ្លូវការនៅរដ្ឋធានីញូវដេលី នៃប្រទេសឥណ្ឌា កាលពីថ្ងៃទី២៣ ខែកុម្ភៈ ដែលនេះជាគំនិតផ្តួចផ្តើមឡើងរវាងសមាគមឧកញ៉ាកម្ពុជា(COA) និងសហព័ន្ធសភាពាណិជ្ជកម្ម និងឧស្សាហកម្មឥណ្ឌា(FICCI) ក្នុងគោលដៅជំរុញសកម្មភាពពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសឥណ្ឌា-កម្ពុជា តាមរយៈកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការរវាងផ្នែកឯកជននៃប្រទេសទាំងពីរ។

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជា បាននិយាយថា ICJBC នឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងទំនាក់ទំនងវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ ស្របពេលទំនាក់ទំនងការទូតរវាងកម្ពុជា-ឥណ្ឌាកំពុងមានភាពល្អប្រសើរឡើងៗ។
លោកស្រីបានថ្លែងថា៖ «ការបង្កើតជាផ្លូវការក្រុមប្រឹក្សាធុរកិច្ចរួមឥណ្ឌា-កម្ពុជា(ICJBC) ដែលនឹងផ្តល់នូវឱកាសដល់ផ្នែកឯកជនប្រទេសទាំងពីរបានចូលរួមពេញសិទ្ធិ និងជាផ្លូវការកម្រិតខ្ពស់បំផុតមួយ ព្រោះការចូលរួមជាមួយគ្នាទៅវិញទៅមករវាងផ្នែកឯកជនដែលមានការគាំទ្រពេញទំហឹងពីរដ្ឋាភិបាលបែបនេះប្រាកដជានឹងជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគរវាងឥណ្ឌា និងកម្ពុជាកាន់តែខ្លាំងថែមទៀត ព្រមទាំងពង្រឹងភាពជាដៃគូទ្វេភាគីកាន់តែរឹងមាំទ្វេដង»។

ពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងឥណ្ឌាបានកើនឡើងជាលំដាប់ ដោយសម្រេចបានជិត ៤៨៥,៧លានដុល្លារកាលពីឆ្នាំ២០២៣ កើនឡើង ១០ភាគរយបើធៀបនឹងឆ្នាំ២០២២។
ទិន្នន័យក្រសួងទេសចរណ៍ បង្ហាញថា ប្រទេសកម្ពុជាបានស្វាគមន៍ភ្ញៀវទេសចរឥណ្ឌាចំនួន ៦៨ ៨៣៦នាក់កាលពីឆ្នាំមុន កើនឡើងជាង ១០២ភាគរយធៀបនឹងឆ្នាំ២០២២៕

-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?