Connect with us

ព័ត៌មានជាតិ

ប្រធានសហគមន៍ត្រុំស្រុកកងមាស​ ចង់ឲ្យពលរដ្ឋក្នុង​និងក្រៅប្រទេស​ ជួយគាំទ្រផលិតស្នាដៃខ្មែរ​

បានផុស

នៅ

ប្រធានសហគមន៍ត្រុំក្នុងស្រុកកងមាស​ ខេត្តកំពង់ចាម ចង់ឲ្យពលរដ្ឋក្នុង​និងក្រៅប្រទេស​ជួយគាំទ្រផលិតស្នាដៃខ្មែរ ដេីម្បីរក្សាវប្បធម៍ប្រពៃណីផង​ និងជួយបង្កេីមប្រាក់ចំណូលរបស់អ្នកភូមិនៅតំបន់នេះឲ្យកាន់ល្អប្រសេីរផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហគមន៍​ត្រុំអង្គរ ត្រូវបានបង្កេីតឡេីង​ដេីម្បីអភិរក្សជំនាញផលិតត្រុំជាលក្ខណៈប្រពៃណី​របស់អ្នកស្រុក​ ខណៈ​ដំណាំត្រុំសព្វថ្ងៃមិនសូវមានអ្នកដាំឡេីយ។

បេីតាមការបញ្ជាក់​ លោកស្រី​ ធុច​ សោភ័ណ្ឌ​ ជាប្រធានសហគមន៍ត្រុំអង្គរបាន​ ស្រុកកងមាស​ ខេត្តកំពង់ចាម​ បានប្រាប់ឲ្យដឹងថា​ ចំការត្រុំនៅក្នុងឃុំអង្គរបាន​ មានអ្នកដាំដុះតែ ២ ទៅ ៣ គ្រួសារតែប៉ុណ្ណោះ​ ដោយសារផលិតផលត្រុំមិនមានទីផ្សារ​​។

លោកស្រី​បន្ថែមទៀតថា​ ផលិតត្រុំគេយកទៅច្នៃធ្វេីធម្មជាតិ​ ដេីម្បីជ្រលក់ជាមួយសសៃរសូត្រនិងអំបោះ​ ដែលអ្នកភូមិយកទៅត្បាញ់ជាក្រមា។

ប្រធានសហគមន៍​ត្រុំ​អង្គរបាន​ លោកស្រី​ ធុច​ សោភ័ណ្ឌ​ អំពាវនាវ​ចង់បងប្អូនប្រជាពលរដ្ឋក្នុងប្រទេស​ និងក្រៅប្រទេស​ ជួយ​គាំទ្រ​ផលិតផលខ្មែរ​ស្នាដៃកូនខ្មែរផង​ ពោលគឺចូលរួមចំណែកលេីកស្ទួយកំរិតអាជីវភាពអ្នកមួយនេះឲ្យកាន់តែ​ធូធារ​ផង​ និងចូលរួម​អភិរក្សថែរក្សាវប្បធម៍ប្រពៃណីខ្មែរផង។ ​

សហគមន៍​ត្រុំអង្គរបាន​នេះ​ មានទីតាំងស្ថិតក្នុងភូមិទី ៧ ​ឃុំអង្គរបាន​ ស្រុកកងមាស​ ដែលសព្វថ្ងៃសហគមន៍មួយផលិតត្រុំផង​ និងធ្វេីតម្បាញ់ក្រមា​ ដោយចងក្រងអ្នកភូមិ​ជាក្រុម​ ដេីម្បីជួយបង្កេីនប្រាក់ចំណូលដល់អ្នកភូមិ​ និងជួយថែរក្សាប្រពៃណីខ្មែរឲ្យកូនចៅជំនាន់ក្រោយស្គាល់​ផង៕

​អត្ថបទ​​៖ ​ឡេក​ ចាន់ពេជ្រ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម