Connect with us

សេដ្ឋកិច្ច

មុខរបរដាំដូងក្រអូប អាចរកប្រាក់ចំណូលខ្ទង់ ១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ

បានផុស

នៅ

កសិករមួយគ្រួសារ ដែលស្ថិតនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានចាប់យកមុខរបរដាំដូងក្រអូប និងបណ្ដុះពូជដូងលក់ អាចស្វែងរកប្រាក់ចំណូលប្រមាណជាង ១០ម៉ឺនដុល្លារ ក្នុងមួយឆ្នាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ប៊ុត គឹម​ឆាយ អាយុ៣១ឆ្នាំ ជា​ម្ចាស់​ចម្ការ​ដូងក្រអូប ​ដែល​គ្របដណ្តប់​លើ​ផ្ទៃដី​៥០​ហិកតា ស្ថិតនៅក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ បានប្រាប់ កម្ពុជាថ្មី ថា គ្រួសាររបស់លោកបានចាប់យកមុខរបរដាំដូងក្រអូបនេះ តាំងពីឆ្នាំ ២០០១ មកម្ល៉េះ។ បើគិតមកទល់ពេលនេះ គឹមឆាយ ប្រាប់ឱ្យដឹងថា វាមានរយៈពេល ៣០មកហើយ។

ម្ចាស់ចម្ការរូបនេះ បានបន្ថែមទៀតថា មុខរបរដាំដូងក្រអូបក្នុងគ្រួសាររបស់លោក បើគិតចំណូលជាប្រចាំឆ្នាំ របរនេះអាចរកប្រាក់ចំណូលបានប្រមាណជាង ១០ម៉ឺនដុល្លារ ពីការលក់ផ្លែដូងស្រស់ទៅកាន់ទីផ្សារក្នុងស្រុក ជាក់ស្ដែង គឹមឆាយ បានបញ្ជាក់ថា ក្នុងមួយឆ្នាំ លោកអាចលក់ចេញផ្លែដូងបានចំនួន ១២ ០០០ គ្រាប់ និងពូជដូង ប្រមាណជាង ១២​ ០០០ដើម ដូចគ្នា ទៅកាន់ទីផ្សារក្នុងស្រុក។

គឹមឆាយ បានបញ្ជាក់ទៀតថា ចំពោះផែនការ និងការពង្រីកទីផ្សារនាំចេញទៅទីផ្សារចិន ឬ ទីផ្សារប្រទេសផ្សេងៗទៀត លោកនៅមិនទាន់មានគម្រោងនាំចេញនោះទេ​ នេះក៏ដោយសារតែការនាំចេញត្រូវផ្ដោតទៅលើស្ដង់ដាត្រឹមត្រូវ ទៅតាមទំហំនៃផ្លែដូងនីមួយៗ។ ដោយឡែក សម្រាប់ចម្ការដូងក្រអូប របស់លោកបច្ចុប្បន្ន ទើបតែអាចផ្គត់ផ្គង់ទីផ្សារក្នុងស្រុក តែប៉ុណ្ណោះ។ លោកអះអាងថា ផ្គត់ផ្គង់ទីផ្សារក្នុងស្រុកក៏សឹងតែមិនទាន់​នោះទេ។ នេះបើតាមការបញ្ជាក់របស់ម្ចាស់ចំការរូបនេះ។

សម្រាប់ការថែទាំវិញ គឹមឆាយ ប្រាប់ឱ្យដឹងថា ដំណាំដូងក្រអូប ជាប្រភេទដំណាំម្យ៉ាងដែលធន់នឹងអាកាសធាតុ ពិសេសជំងឺផ្សេងៗ បើទោះបីជាបច្ចប្បន្ននេះ មានការកើនឡើងកម្ដៅខ្លាំង តែដំណាំដូងរបស់លោកនៅតែទទួលបានផលគួរជាទីគាប់ចិត្ត ដោយគ្រាន់តែចំណាយទៅលើជី និងប្រព័ន្ធទឹកក្នុងចម្ការ ដូចជា៖ ការជីកប្រឡាយ ក្នុងបរិវេណចម្ការដូងទាំងមូល ជាដើម។

គឹមឆាយ បានបន្តទៀតថា បច្ចុប្បន្នចម្ការដូងក្រអូបរបស់លោក មានផ្ទៃដីដាំដុះ ប្រមាណ ៥០ហិកតា និងមានចំនួនដូងសរុប ប្រមាណជាង ២២ ០០០ដើម ក្នុងនោះ ប្រភេទដូងក្រអូបមានចំនួន ១ ៦០០ដើម និងប្រភេទដូង កប៉ាល់តឿ ៦ ពាន់ដើម ភាគច្រើនប្រភេទដូងទាំងនេះ សុទ្ធតែទទួលបានទិន្នផលខ្ពស់​ ហើយក្នុងដូងមួយដើម អាចហុចផ្លែបានចន្លោះ ១០០ ទៅ១៥០ផ្លែ ជាប្រចាំ៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៣ នាទីutes មុន

ហ្វូងសត្វជ្រឹងរាប់ពាន់ក្បាលនៅវត្តបាយដំរាំ កំពុងទាក់ទាញទេសចរអន្តរជាតិបានយ៉ាងប្រសើរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈរៀបចំសិក្ខាសាលាត្រីភាគីស្តីពី “បច្ចុប្បន្នភាពនីតិវិធីនៃការដោះស្រាយវិវាទការងារ”

ព័ត៌មានជាតិ៩ ម៉ោង មុន

វិទ្យាស្ថាន NPIC, Global Together និងវិទ្យាស្ថាន KOPO ចុះMoUរួមគ្នា ដើម្បី​ពង្រឹង​ការ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជា

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក សូ ណារ៉ូ ថាបទពិសោធន៍ហ្វីលីពីនអាចជួយដល់ការបណ្ដុះបណ្ដាលពលករជំនាញកម្ពុជា

លីម តិចម៉េង
ជីវិតកម្សាន្ដ១៤ ម៉ោង មុន

ព្រោះទេពកោសល្យច្រៀង! លីម តិចម៉េង ត្រូវអ្នកគាំទ្រជំរុញបន្ថែមរសជាតិសិល្បៈមួយទៀត ជាមួយចម្រៀងរ៉េប Hip Hop

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

អាមេរិកទៀតហើយ! យន្តហោះមួយគ្រឿង បើកទៅបុកយន្តហោះមួយគ្រឿងទៀត 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ត្រាំ គំរាម​ហាម៉ាស​ឲ្យ​ដោះលែង​ចំណាប់ខ្មាំង​ទាំង​អស់​ត្រឹម​ថ្ងៃ​សៅរ៍ បើ​មិន​ដូច្នោះ​លុប​បទ​ឈប់បាញ់ រួច​វាយ​កម្ទេច​ក្រុម​នេះ​តែ​ម្ដង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម