Connect with us

សេដ្ឋកិច្ច

កម្ពុជាមានវឌ្ឍនភាពល្អប្រសើរក្នុងការពង្រឹងតម្លាភាពថវិកា យោងតាមរបាយការណ៍របស់      ស្ថាប័នអន្តរជាតិ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន បានលើកឡើងថា ប្រទេសកម្ពុជាត្រូវបានស្ថាប័នអន្តរជាតិនានាបានបង្ហាញការពេញចិត្តលើបញ្ហាតម្លាភាពថវិកា​ថាមានភាពល្អប្រសើរជាងមុនច្រើន តាមរយៈការកើនឡើងខ្ពស់នៃសន្ទស្សន៍ការអង្កេតលើការបើកចំហថវិកា (Open Budget Survey – OBS)។

បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ (International Budget Partnership – IBP) កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤បានផ្តល់ការវាយតម្លៃខ្ពស់លើសន្ទស្សន៍ការអង្កេតលើការបើកចំហថវិការបស់ប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក មាស​​ សុខសេនសាន ក៏ជារដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរនោះ បានថ្លែងមកកាន់កម្ពុជាថ្មីនៅថ្ងៃសុក្រនេះថា ​ សមិទ្ធផលដ៏វិសេសវិសាលនេះនឹងជួយលើកស្ទួយមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ ក៏ដូចជាជួយបង្កើនទំនុកចិត្តរបស់វិនិយោគិនទាំងក្នុង និងក្រៅប្រទេស ឱ្យកាន់តែជឿជាក់លើប្រព័ន្ធរបស់រាជរដ្ឋាភិបាលកម្ពុជា និងបង្កភាពងាយស្រួលដល់ការសម្រេចចិត្តនានា។

លោកបានថ្លែងបន្តទៀតថា៖«វឌ្ឍនភាពដ៏ល្អប្រសើរនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រឹងតម្លាភាព និងគណនេយ្យភាពចំពោះប្រជាពលរដ្ឋ និងរួមចំណែកក្នុងសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ជាតិ។ និន្នាការល្អក្នុងការលើកកម្ពស់តម្លាភាពថវិកា បានរួមចំណែកដោយកត្តាជាច្រើន ដែលក្នុងនោះកត្តាចម្បងគឺការផ្សព្វផ្សាយឯកសារថវិកាបានទាន់ពេលវេលា ជាមួយនឹងការពង្រឹងគុណភាពនៃខ្លឹមសារឯកសារថវិកា ឱ្យមានភាពគ្រប់ជ្រុងជ្រោយជាងមុន»។

លោក អូន ព័ន្ធមុនីរ័ត្ន ដែលជាឧបនាយករដ្ឋមន្ត្រី​ និង រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍នៅក្នុងកម្មវិធីមួយថ្ងៃទី១១ខែមិថុនាកន្លងមកនេះថា ​ កម្ពុជាសម្រេចបានលទ្ធផលសំខាន់ៗ ក្នុងការធានាអធិបតេយ្យភាពជាតិ សណ្តាប់ធ្នាប់សង្គម សន្តិសុខ សុវត្ថិភាព និងស្ថិរភាពនយោបាយ ក៏ដូចជាការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

លោកបានមានប្រសាសន៍ថា៖« ប្រទេសកម្ពុជាបានផ្លាស់ប្តូរមុខមាត់របស់ខ្លួន កសាងមូល    ដ្ឋានគ្រឹះដ៏រឹងមាំនៃសេដ្ឋកិច្ចជាតិសម្រាប់ការអភិវឌ្ឍន៍ និងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈការអភិវឌ្ឍន៍ជាបន្តបន្ទាប់នៃពាណិជ្ជកម្មអន្តរជាតិដោយផ្អែកលើគោលការណ៍ពហុភាគីនិយម»។

លោកបានបន្ថែមថា ព្រះរាជាណាចក្របានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសកាន់តែច្រើនឡើង ដោយសារការកែលម្អបរិយាកាសធុរកិច្ច និងការវិនិយោគ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដូចជាផ្លូវ ស្ពាន ប្រឡាយ និងបណ្តាញអគ្គិសនី ព្រមទាំងការអភិវឌ្ឍន៍ធនធានមនុស្សជាបន្តបន្ទាប់។

លោក ព័ន្ធមុនីរ័ត្ន មានប្រសាសន៍ថា កម្ពុជាកំពុងដើរលើផ្លូវឆ្ពោះទៅសម្រេចគោលដៅក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០​។

គួរបញ្ចាក់ផងដែរថា ក្រោមការសម្របសម្រួលរបស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការ​ដឹកនាំការងារ​កែទម្រង់ការគ្រប់គ្រង​ហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) កម្ពុជាបានចូលរួមការអង្កេតលើការបើកចំហថវិកា ដែលរៀបចំដោយអង្គការភាពជាដៃគូថវិកាអន្តរជាតិ និងប្រព្រឹត្តទៅជារៀងរាល់ ២ ឆ្នាំម្តង ចាប់ពីឆ្នាំ២០០៨​ មក ដែលកម្ពុជាទទួលបានលទ្ធផលជាច្រើន។

បើតាមក្រសួងសេដ្ឋកិច្ច ​ក្នុងរយៈពេលជាងមួយទសវត្សរ៍កន្លងមកនេះ កម្ពុជាមានវឌ្ឍនភាពល្អ ក្នុងការរៀបចំ និងផ្សព្វផ្សាយឯកសារថវិកាសំខាន់ៗ ដោយបានផ្លាស់ប្តូរពីការរៀបចំយឺតយ៉ាវ មករៀបចំបានទាន់ពេលវេលា, ពីមិនបានផ្សព្វផ្សាយសម្រាប់ឯកសារមួយចំនួន មកផ្សព្វផ្សាយជាសាធារណៈ។

ជាក់ស្តែង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចាប់ផ្តើមផ្សព្វផ្សាយសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ នៅលើគេហទំព័ររបស់ក្រសួងជាលើកដំបូង ដែលកន្លងមកក្រសួងធ្លាប់បានផ្សព្វផ្សាយត្រឹមតែខ្លឹមសារសង្ខេបប្រតិបត្តិនៃសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុប៉ុណ្ណោះ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម