Connect with us

សេដ្ឋកិច្ច

ឡាវ​ជួប​​​ឱន​ភាព​ពាណិជ្ជកម្ម​៤​ខែ​ជាប់​ៗ​គ្នា​ ខណៈ​អតិផរណា​​បន្ត​ខ្ពស់​កប់​ពពក​ ហើយ​លុយ​គីប​ធ្លាក់​ចុះ​

បានផុស

នៅ

​ប្រទេស​ឡាវ​បាន​ជួប​ប្រទះ​នឹង​ឱន​ភាព​ពាណិជ្ជកម្ម​រយៈ​ពេល​​៤​ខែ​ជាប់​ៗ​គ្នា​ចាប់​ពី​ខែ​មករា​ ដល់​ខែ​មេសា​ឆ្នាំ ២០២៤​​​ ខណៈ​​ស្ថានភាព​នេះ​កាន់​តែ​យ៉ាប់​យឺន​ទៅ​ៗ​ដោយ​សារ​តែ​កម្រិត​អតិផរណា​ខ្ពស់​កប់​ពពក​ ដែល​នាំ​ឱ្យតម្លៃ​​ប្រាក់​គីប​ ធ្លាក់​ចុះជា​គំហុក​។ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Loatian Times កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នៅ​ខែ​មេសា ​ប្រទេស​ឡាវ​បាន​កត់​ត្រា​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ចំនួន​ ១,១២២ ប៊ីលាន​ដុល្លារ​អាមេរិក​ ​ដោយ​ការ​នាំ​ចេញ​មាន​ចំនួន​​ ៤៦២ ​លាន​ដុល្លារ​ ​ហើយ​ការ​​​នាំ​​ចូល​ មាន​​​ចំនួន​ ៦៦០ លានដុល្លារ​។​ អតុល្យ​ភាព​នេះ​ បង្ហាញ​ពី​ឱនភាព​ពាណិជ្ជកម្ម​ប្រមាណ​ ១៩៨ លាន​ដុល្លារ​ ដែល​នេះ​​​ជា​ចំនួន​ខ្ពស់​បំផុត​ក្នុង​ឆ្នាំ​នេះសម្រាប់​ឡាវ​ និង​កើត​ឡើង​៤​ខែ​ជាប់​ៗ ​គ្នា​។

ស្ថិតិ​ចុង​ក្រោយ​របស់​រដ្ឋាភិបាល​ឡាវ​ បង្ហាញ​ថា​ អំបិល​គឺ​ជា​ទំនិញ​​នាំ​ចេញ​នាំ​មុខ​គេ​ បន្ទាប់​​មក​មាន​ មាស​ រ៉ែ​ទង់​ដែង​ និង​ដំឡូងមី​។ ​​ការ​​​នាំ​ចេញ​បន្ទាប់​បន្សំ​​​គួរ​​ឱ្យ​​កត់​​សម្គាល់​​ផ្សេង​​ទៀត​​រួម​​មាន​ ស្ករ ​ចេក​ កៅស៊ូ​ ម្សៅ​​ដំឡូង​​មី​ និង​​រ៉ែ​​ដែក​។​

ការ​នាំ​ចូល​ធំ​ៗ​ រួម​មាន​ប្រេង​ម៉ាស៊ូត​​ជា​ទំនិញ​នាំ​ចូល​ច្រើន​ជាង​គេ​ បន្ទាប់​មក​រថយន្ត​ ​​គ្រឿង​ខ្ចង​ខ្ចៅ​ម៉ាស៊ីន​ និង​ផលិត​ផល​ដែក​ថែប​ផ្សេង​ៗ​។ ការ​​នាំ​​ចូល​​កំពូល​​ផ្សេង​​ៗ​ទៀត​​ ​​រួម​​មាន​សម្ភារៈ​ផ្ទះ​បាយ​ប្លាស្ទិក​ ​​​ផលិត​ផល​​គីមី​​បញ្ចប់​ ប្រេង​សាំង ​និង​​គ្រឿង​បន្លាស់​​ជា​ដើម​។

ជាមួយ​គ្នា​នោះ​ វៀតណាម​ជា​ទីផ្សារ​​នាំ​ចូល​ធំ​ជាង​គេ​​​សម្រាប់​ទំនិញ​​នាំ​ចេញ​របស់​ឡាវ​ បន្ទាប់មកគឺ​ថៃ​ ចិន​ អូស្រ្តាលី​ និង​ស្វីស​។ ចំណែក​ឯ​ថៃ​វិញ​ ជា​ប្រភព​នាំចូល​ធំ​បំផុត​របស់​ឡាវ​ ហើយ​បន្ទាប់​មក​រួម​មាន​ចិន​ វៀតណាម​ សហរដ្ឋ​អាមេរិក​ និង​កូរ៉េខាង​ត្បូង​។

ទោះ​បី​ជា​ប្រឈម​មុខ​នឹង​ឱនភាព​ពាណិជ្ជកម្ម​ក៏​ដោយ​ ​​រដ្ឋ​ឡាវ​​បាន​បញ្ជាក់​ថា​ តួលេខ​​ពាណិជ្ជកម្ម​ដែល​​បាន​រាយការណ៍​មិន​រាប់​បញ្ចូល​តម្លៃ​នៃ​ពាណិជ្ជកម្ម​អគ្គិសនី​នោះ​ទេ​។ ការ​មិន​រាប់​បញ្ជូល​បែប​នេះ​ ធ្លាប់​បាន​​ជះ​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​សេដ្ឋកិច្ច​របស់​ប្រទេស​ ដោយ​​រួម​ចំណែក​យ៉ាង​​ធំ​ដល់​អត្រា​អតិផរណា​ខ្ពស់​ជា​បន្ត​បន្ទា​ប់​។ នៅ​ក្នុង​ខែ​ឧសភា ​អតិផរណា​នៅ​​ឡាវ​បាន​កើន​ឡើងដ​ល់ ​២៥,៨ ភាគរយ​ កើន​ឡើង​ ១ ភាគ​រយ​ ពី​ ២៤,៩ ភាគរយ​នៅ​ខែ​មេសា​​។

ថ្មី​ៗ​នេះ​ ​​លោក​ស្រី ​Bounleua ​​Sinxayvoravong ​ទេសា​ភិបាល​ធនាគារ​កណ្តាល​ឡាវ​ បាន​មាន​ប្រសាសន៍​ថា​ អតិផរណា​ខ្ពស់​​កប់​ពពក​នឹង​បន្ត​រហូត​ដល់​ចុង​ឆ្នាំ​ ដែល​រាំង​ស្ទះ​ដល់​ការ​​ដាក់​កម្រិត​ឱ្យ​សម្រេច​បាន​អត្រា​អតិផរណា​ក្រោម​២​ខ្ទង់​។ ​

​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ ប្រាក់​គីប​ឡាវ​នឹង​បន្ត​និន្នាការ​ធ្លាក់​ចុះ​ ដោយ​ឈាន​ដល់​កម្រិត​ទាប​ថ្មី​មួយ​ធៀប​នឹង​រូបិយ​ប័ណ្ណ​សំខាន់​ៗ​ដូច​ជា​ ប្រាក់​បាត​ថៃ​ ប្រាក់​ដុល្លារ​អាមេរិក​ និង​ប្រាក់​យន់​ចិន​ជាដើម​។ គិត​ត្រឹម​​ថ្ងៃ​ទី​ ១៣​ ខែ​មិថុនា​ អត្រា​របស់​ធនាគារ​ពាណិជ្ជ​ឡាវ​ បាន​បង្ហាញ​ថា​ តម្លៃ​ប្រាក់​គីប​ ធ្លាក់​ដល់​ ២១ ៨២៥ គីប​/ដុល្លារ​ និង​ ៦៩៤,៤៥ គីប​/បាត​៕   ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៣៥ នាទី មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកនាំពាក្យ៖ ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មានកំពុងត្រូវបានអនុវត្តយ៉ាងពេញលេញសម្រាប់ការងារ និងតម្រូវការប្រចាំថ្ងៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម