Connect with us

សេដ្ឋកិច្ច

​ការនាំចេញផ្លែមៀន​សម្រេចបានទឹកប្រាក់ជាង ២២ លានដុល្លារ​នៅ ៥ ខែ ឆ្នាំនេះ

បានផុស

នៅ

​កម្ពុជាបានធ្វើការនាំចេញផ្លែមៀនប៉ៃលិន​សម្រេចបានទឹកប្រាក់ ​ជាង ២២ លានដុល្លារអាមេរិក នៅក្នុងរយៈពេល ៥ ខែឆ្នាំ ២០២៤ ​មានការកើនឡើង ១៣២ ​ភាគរយ ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះ​បើ​យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ ​និងរដ្ឋាករកម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ សួន ជុំ អនុប្រធានសមាគមមៀនប៉ៃលិនបានឱ្យដឹងនៅថ្ងៃទី ១៤ ខែមិថុនានេះថា ​បច្ចុប្បន្នផ្លែមៀនចាប់ផ្ដើមចេញផ្លែ ​ហើយរដូវប្រមូល​ផលគឺចាប់ផ្ដើមពីខែសីហា ​ខាងមុខ ​ខណៈក្រុមហ៊ុនមួយចំនួន​បានចុះធ្វើកិច្ច​សន្យា​ទិញ​​បណ្ដើៗហើយ។​

លោករំពឹងថា ​នៅរដូវប្រមូលផលឆ្នាំនេះ ​តម្លៃមៀន នឹងមានភាពល្អប្រសើរដូចឆ្នាំមុន​ដែរ ដែលមានតម្លៃចាប់ពី ៤ ០០០ រៀលឡើងក្នុងមួយគីឡូ។​

​យោងតាមរបាយការណ៍របស់ក្រសួងកសិកម្មបានបង្ហាញថា​ នៅក្នុងឆ្នាំ២០២៣ កម្ពុជាបាននាំចេញផ្លែមៀន​ស្រស់​មានបរិមាណសរុបជាង ១៧ ពាន់តោន កើនឡើងជាង ៤៥៤ ភាគរយ ប្រៀបធៀបឆ្នាំ ២០២២ គិតជាទឹកប្រាក់សរុបចំនួន ២៤,៧៥ ​លានដុល្លារ។

​ក្នុងនោះ​ការនាំ​ចេញទៅ​ប្រទេស​ចិន​ ចំនួន​ ១៧ ៣៨០,៧០ ​តោន ទទួលបាន​ទឹកប្រាក់​ចំនួន ២៤ ៥៩៣ ៦៩០,៥០​ ដុល្លារ​ និង​ប្រទេស​វៀតណាម​ចំនួន ១១៦,៦៩ ​តោន​ទទួលបាន​ទឹកប្រាក់​ចំនួន ១៦៥១១៦,៣៥​ ដុល្លារ៕ ​

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម