Connect with us

សេដ្ឋកិច្ច

កម្ពុជាមានបំណុលសាធារណៈសរុបជាង​១១ពាន់​លានដុល្លារ និងបានទូទាត់សងបំណុលជាង​១៨១​ លានដុល្លារ​គិតត្រឹមត្រីមាសទី១ឆ្នាំនេះ

បានផុស

នៅ

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឱ្យឃើញថា កម្ពុជាមានសន្និធិបំណុលសាធារណៈសរុបចំនួន ១១,០៩ ប៊ីលានដុល្លារអាមេរិកត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ដោយគិតទាំងបំណុលមរតក​ និងបានទូទាត់សងបំណុលជាង​ ១៨១​ លានដុល្លារ​ ខណៈដែល​បំណុលនេះត្រូវបានប្រើប្រាស់ក្នុងការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធនិងសេដ្ឋកិច្ចជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើយោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចេញផ្សាយកាលពីថ្ងៃទី១៤ ខែមិថុនាសម្រាប់សន្និធិបំណុលសរុបនេះក្នុងនោះមាន៩៩១២% ត្រូវនឹង ប្រមាណ ១១ ប៊ីលានដុល្លារអាម៉េរិក ជាបំណុលសាធារណៈ ក្រៅប្រទេស (ក្របខ័ណ្ឌទ្វេភាគីប្រមាណ ៦៤% និងក្របខ័ណ្ឌ ពហុភាគីប្រមាណ ៣៦%) និង ០,៨៨% ត្រូវនឹងប្រមាណ ៩៨ លានដុល្លារអាម៉េរិក ជាបំណុលសាធារណៈក្នុងប្រទេស។ សមាសភាគបំណុលសាធារណៈទាំងនេះ រួមមាន​៤៦% ជា ដុល្លារអាម៉េរិក, ១៩% ជាអេសដេអ៊ែ, ១១% ជាយ័នចិន, ១១% ជាយេនជប៉ុន, ៧% ជាអឺរ៉ូ, និង ៦% ទៀត ជារូបិយ វត្ថុជាតិនិងរូបិយប័ណ្ណផ្សេងៗ។

ជាមួយគ្នានេះដែរ នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ រាជរដ្ឋាភិបាល បានចុះកិច្ចព្រមព្រៀងឥណទានសម្បទានថ្មី ជាមួយដៃគូ អភិវឌ្ឍនានាសរុបចំនួន ១៤០,១៤ លានដុល្លារអាម៉េរិក សមមូលនឹង ១០៥,២៥ លានអេសដេអ៊ែ ស្មើនឹងប្រមាណ ៦% នៃពិតានដែលច្បាប់អនុញ្ញាត (១ ៧០០ លានអេសដេអ៊ែ) ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី ១០០% និងក្របខ័ណ្ឌពហុភាគី 0%។ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំទៅ ការចុះកិច្ច ព្រមព្រៀងឥណទានសម្បទានថ្មី នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ ៧១%។

ក្រសួងបានបញ្ជាក់ថា៖«ឥណទានទាំងនេះ សុទ្ធសឹងជាឥណទានមានកម្រិត សម្បទានខ្ពស់ ដោយមានធាតុអំណោយជាមធ្យមប្រមាណ ៤០%។ គោលដៅនៃការចុះកិច្ចព្រមព្រៀងឥណទានថ្មីទាំង នេះ គឺសម្រាប់បំពេញតម្រូវការហិរញ្ញប្បទានក្នុងវិស័យអាទិភាព របស់រាជរដ្ឋាភិបាល សំដៅរួមចំណែកទ្រទ្រង់ចីរភាពនៃកំណើន រយៈពេលវែង និងបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាព ផលិតកម្ម»។

សេដ្ឋវិទូ​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​កម្ពុជាថ្មីថា​ សម្រាប់ប្រាក់កម្ចី​​​នេះ រាជរដ្ឋាភិបាល​ត្រូវ​ខិតខំ​​រៀបចំ​យុទ្ធសាស្រ្ត​ថ្មីៗ​បន្ថែម​ទៀត​ដើម្បី​ទាក់​ទាញ​ឱ្យ​ផ្នែក​ឯកជនទាំង​​ក្នុង​ស្រុក និង​​​ក្រៅ​ស្រុក​ឱ្យ​មក​វិនិយោគ​ផ្ទាល់​​​នៅ​កម្ពុជាឱ្យ​បាន​កាន់​តែ​ច្រើន​ ​ពិសេស​នៅ​ក្នុង​ការ​កសាង​​​ហេដ្ឋារចនាសម្ព័ន្ធ​តាម​រយៈ​រូបមន្ត​សាងសង់ ប្រើ​ប្រាស់ និង​ផ្ទេរ(BOT)។​

លោក​បាន​និយាយ​ថា៖​«​ដោយ​សារ​កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ដូច្នេះ​តម្រូវ​​​ការ​ថវិកា​​សម្រាប់​យក​ទៅ​វិនិយោគ​សាធារណៈផ្សេងៗពិត​ជា​មាន​ច្រើន ​ដូច​ជា ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ ធនធាន​មនុស្ស ដើម្បី​អាច​បង្កើតការងារ ជាដើម​​​។ ​ប្រសិន​បើ​រាជ​​រដ្ឋាភិបាល​អាច​ទាក់​ទាញ​ឱ្យ​ផ្នែក​ឯកជន​ចូល​មក​វិនិយោគ​តាម​រូបមន្ត BOT កាន់​តែ​ច្រើន គឺ​កាន់​តែ​ល្អ​»​។

លោកបាន​លើក​ឡើង​ទៀត​ថា កម្ពុជា​ត្រូវ​តែ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​បង្កើន​នូវ​សក្តានុពល​របស់​ខ្លួន​ក្នុង​ការ​ទាក់​ទាញ​ភ្ញៀវ​ទេសចរ និង​វិនិយោគិន​បរទេស​ឱ្យ​ចូល​មក​កម្ពុជា​បាន​កាន់​តែ​ច្រើន​បន្ថែម​ទៀត​ដើម្បី​បង្កើន​ចំណូល​ចូល​ជាតិ​​​។​

លើសពីនេះ ​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ទូទាត់សេវាបំណុលសរុបចំនួន ១៨១,៥៥ លានដុល្លារអាមេរិក រួមមាន​ ក្របខ័ណ្ឌបំណុលសាធារណៈ ក្រៅប្រទេសមាន ចំនួនប្រមាណ ១៨១ លានដុល្លារអាមេរិក ក្នុងនោះ ប្រាក់ ដើម ១៤២,៤០ លានដុល្លារអាមេរិក និង ការប្រាក់និងកម្រៃ ផ្សេងៗ ៣៨,៦០ លានដុល្លារអាមេរិក និង ​ ក្របខ័ណ្ឌ បំណុលសាធារណៈក្នុងប្រទេស មានចំនួនប្រមាណ ៤៥៥ លាន ដុល្លារអាមេរិក។ ​​ដោយឡែក, បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំទៅ ការទូទាត់សេវាបំណុលក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានកំណើនប្រមាណ ០,៥%។

ក្រសួងបានគូសបញ្ជាក់បន្ថែមទៀតថា៖«លទ្ធផលបឋមនៃការវិភាគចីរភាពបំណុលរហូតដល់ ដំណាច់ឆ្នាំ២០២៤ បង្ហាញថា បើទោះបីជាសេដ្ឋកិច្ចកម្ពុជា ទទួលរងនូវផលប៉ះពាល់ពី ការរីករាលដាលនៃវិបត្តិជំងឺកូវិដ ១៩ និងពីកត្តាខាងក្រៅផ្សេងទៀតក្តី ក៏ស្ថានភាពបំណុល សាធារណៈកម្ពុជា នៅតែស្ថិតក្នុងភាពអាចគ្រប់គ្រងបាន ពោល គឺ នៅតែមាន «ចីរភាព និង «ហានីភ័យកម្រិតទាប» ដដែល ដោយរាល់សូចនាករបំណុលគន្លឹះៗទាំងអស់ សុទ្ធតែស្ថិតក្រោម អនុបាតគោល ក្នុងនោះ អនុបាតតម្លៃបច្ចុប្បន្ន នៃបំណុល សាធារណៈក្រៅប្រទេសធៀបនឹងផលិតផលក្នុងស្រុកសរុប(ផសស) មានត្រឹមកម្រិត ១៩% ធៀបនឹងអនុបាតគោល ៤០%»។

លោកវណ្ណៈ បានបញ្ជាក់ថាកំណើន​ទឹក​ប្រាក់​ដែល​កម្ពុជាបាន​បញ្ចេញទៅ​លើ​ការ​​​​​​ទូទាត់​​បំណុល​​បាន​បញ្ជាក់​ពី​សមត្ថភាព​​នៃ​ការ​​គ្រប់​គ្រង​ហិរញ្ញវត្ថុ​របស់​រាជ​រដ្ឋាភិបាល​​ក្នុង​អំឡុង​ពេល​​​​សេដ្ឋកិច្ច​សកល រួម​ទាំង​កម្ពុជា​ ស្ថិត​ក្នុងភាព​​​មិន​រឹង​មាំ​ដែល​បណ្តាល​មក​ពី​វិបត្តិ​​ជាបន្ត​បន្ទាប់​​ក្នុង​រយៈ​ពេល ៣-៤​ឆ្នាំ​ចុង​ក្រោយ​នេះ​។

លោក​បានថ្លែង​ថា​៖​«​កំណើន​ទឹក​ប្រាក់​​​ទូទាត់​បំណុល​ គឺ​មិន​ត្រឹម​តែ​បញ្ជាក់​ពីសមត្ថភាព​របស់​រាជរដ្ឋាភិបាល និង​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏ជួយ​ឱ្យ​ម្ចាស់​កម្ចី​ទាំង​អស់​មាន​ទំនុក​ចិត្ត​ចំពោះ​ការ​ផ្តល់​កម្ចី​ដល់​កម្ពុជាផងដែរ​។ ស្ថាន​ភាព​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​ គឺ​នៅ​តែ​​​រឹងមាំ​ល្អ​»។

បើយោងតាមរបាយការណ៍ដដែល​​នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤ រាជរដ្ឋាភិបាលបាន ដកសាច់ប្រាក់ពីឥណទានសម្បទាន ដែលបានចុះកិច្ចព្រម ព្រៀងកន្លងមក សរុបចំនួន ១៤១,៦៤ លានដុល្លារអាមេរិកា ក្នុងនោះ ក្របខ័ណ្ឌទ្វេភាគី មានប្រមាណ ៥០% និង ក្របខ័ណ្ឌពហុភាគីមានប្រមាណ ៤៣%។ សាច់ប្រាក់ទាំងនេះ ត្រូវបានប្រើប្រាស់ជាក់ស្តែង ទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ៨៨% និងវិស័យអាទិភាពចំពោះមុខផ្សេងទៀត (មិនមែន ហេដ្ឋារចនាសម្ព័ន្ធ) ១២%។​ដោយឡែក, បើធៀបនឹងរយៈពេលដូចគ្នាកាលពី ឆ្នាំទៅ ការដកសាច់ប្រាក់ជាក់ស្តែងក្នុងត្រីមាសទី១ ឆ្នាំ២០២៤ នេះ មានការថយចុះប្រមាណ ៤៧%។

គិតត្រឹមដំណាច់ត្រីមាសទី១ ឆ្នាំ២០២៤ សន្និធិ បំណុលក្នុងក្របខ័ណ្ឌការផ្តល់ឥណទានរបស់រដ្ឋ សរុបចំនួន ២,៦០ ប៊ីលានដុល្លារអាមេរិក៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម