សេដ្ឋកិច្ច
វៀតណាមគ្រោងដំឡើងពន្ធលើគ្រឿងស្រវឹងរហូតដល់ ១០០ ភាគរយ នៅឆ្នាំ ២០៣០
ក្រសួងហិរញ្ញវត្ថុវៀតណាម បានស្នើឱ្យដំឡើងពន្ធលើការប្រើប្រាស់ ជាពិសេសលើគ្រឿងស្រវឹង ដល់ ១០០ ភាគរយ នៅឆ្នាំ ២០៣០ ដែលជាវិធានការមួយអាចប៉ះពាល់កាន់តែខ្លាំងដល់ឧស្សាហកម្មភេសជ្ជៈផ្ទុកជាតិអាល់កុលរបស់ប្រទេសនេះ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

យោងតាមសេចក្តីព្រាងសំណើរ ដែលកំពុងរង់ចាំការអនុម័តពីសមាជិកសភា ពន្ធលើការប្រើប្រាស់ពិសេសលើស្រាបៀរ និងស្រាខ្លាំង នឹងត្រូវដំឡើងដល់ ៧០-៨០ ភាគរយ នៅឆ្នាំ ២០២៦ ហើយនឹងបន្តបង្កើនបន្តិចម្ដងៗរហូតដល់ ៩០-១០០ ភាគរយ នៅឆ្នាំ ២០៣០។ បច្ចុប្បន្ន ពន្ធគ្រឿងស្រវឹងមានត្រឹមតែ ៦៥ ភាគរយប៉ុណ្ណោះ។
ក្រសួងហិរញ្ញវត្ថុ បាននិយាយក្នុងសំណើនេះថា «តម្លៃភេសជ្ជៈ និងស្រាបៀរ នឹងកើនឡើង ២០ ភាគរយនៅឆ្នាំ ២០២៦ ធៀបនឹងឆ្នាំ ២០២៥» ហើយតម្លៃនឹងបន្តកើនឡើង ២-៣ ភាគរយអាស្រ័យលើអតិផរណា។
ក្រសួងបានបន្ថែមថា៖ «ការយកអត្រាពន្ធខ្ពស់ គឺចាំបាច់ដើម្បីជួយកាត់បន្ថយការប្រើប្រាស់ភេសជ្ជៈមានជាតិអាល់កុល»។

គួរគូសបញ្ជាក់ថា ឧស្សាហកម្មស្រាបៀររបស់ប្រទេសវៀតណាម ដែលវាយលុកទីផ្សារដោយម៉ាកល្បីៗដូចជា Heineken, Carlsberg, Sabeco និង Habeco បានរងផលប៉ះពាល់រួចហើយពីច្បាប់ស្តីពីភេសជ្ជៈ និងការបើកបរដ៏តឹងរ៉ឹងរបស់ប្រទេស ចាប់តាំងពីឆ្នាំ ២០១៩។ ស្រាបៀរទាំងអស់នេះ ភាគច្រើនរាយការណ៍ពីការធ្លាក់ចុះនូវការប្រើប្រាស់កាលពីឆ្នាំមុន។
កាលពីឆ្នាំមុន ប្រាក់ចំណូលរបស់ឧស្សាហកម្មស្រាបៀរ បានធ្លាក់ចុះ ១១ ភាគរយ ហើយប្រាក់ចំណេញបានធ្លាក់ចុះ ២៣ ភាគរយ។ នេះបើយោងតាមការប៉ាន់ប្រមាណរបស់សមាគមស្រាបៀរវៀតណាម។
ក្រៅតែពីពន្ធគ្រឿងស្រវឹង ក្រសួងហិរញ្ញវត្ថុក៏បានស្នើដំឡើងពន្ធលើការប្រើប្រាស់ពិសេសលើភេសជ្ជៈផ្សេងៗទៀត និងបារីផងដែរ៕

-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?