Connect with us

សេដ្ឋកិច្ច

កសិករទម្លាយរឿងដំឡូងមីធ្លាក់តម្លៃខ្លាំង ស្ទើរតែថៃឈប់ទទួល ដោយសារ​ឈ្មួញកណ្តាល

បានផុស

នៅ

កសិករមួយរូបទៀត នៅស្រុកសំពៅលូន ខេត្តបាត់ដំបង សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា នៅពេលថ្មីៗនេះលោក និងកសិករផ្សេងទៀត បានទទួលព័ត៌មានពីខាង សាយឡូ ថា ដំឡូងមីធ្លាក់តម្លៃស្ទើរមិនគួរឱ្យជឿ គឺមើមស្រស់ ១ គីឡូក្រាមបានថ្លៃចន្លោះពី ១០០ រៀល ដល់ ១២០ រៀលប៉ុណ្ណោះ ធ្វើឱ្យលោកបាក់ទឹកចិត្តស្ទើរភ្ជួរចោលទាំងអស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កសិករស្រុកភ្នំព្រឹក លោក រិដា បន្ថែមថា ឆ្នាំនេះដំឡូងមី ១ គីឡូក្រាម បានថ្លៃចន្លោះពី ១២០ ទៅ ១៣០ រៀល ខណៈឆ្នាំមុនលក់បាន ១ គីឡូក្រាមចន្លោះពី ៤៥០ ទៅ ៥០០ រៀល។

លោកបន្តថា៖ “តាមខ្ញុំសង្កេតមើលឃើញថា បញ្ហាដំឡូងធ្លាក់ថ្ងៃដល់កម្រិតនេះ គឺដោយសារតែទង្វើក្រុមឈ្មួញកណ្តាល ខ្ញុំបានដឹងពីអ្នកសាយឡូ ទទួលទិញគេប្រាប់ខ្ញុំថា មានឈ្មួញមួយចំនួនដឹកទៅលក់ឱ្យថៃ បានលាយដីខ្សាច់ ទើបឱ្យខាងថៃអស់ជំនឿ។ ឈ្មួញបែបនេះគួរចាប់ដាក់គុក ដោយសារតែផលប្រយោជន៍ខ្លួន បំផ្លាញផលប្រយោជន៍សាធារណៈ ហើយខ្ញុំនៅចាំថា កាលប៉ុន្មានឆ្នាំមុន នៅស្រុកកំរៀង សមត្ថកិច្ចបានបង្ក្រាបម្តង ករណីដូចគ្នានេះ”។

ចុងក្រោយ កសិកររូបនេះសំណូមពរដល់ម្ចាស់ សាយឡូ ដែលជាឈ្មួញកណ្តាលមួយចំនួន គួរបញ្ឈប់នូវទង្វើថោកទាបនេះ ដែលបានបំផ្លាញសេដ្ឋកិច្ចគ្រួសាររបស់កសិករយ៉ាងធ្ងន់ធ្ងរ ហើយលោកក៏សុំឱ្យអាជ្ញាធរសមត្ថកិច្ច ពិនិត្យលើករណីនេះផង ចៀសវាងបិទទីផ្សាររបស់កសិករ ដោយសារតែទង្វើឈ្មួយមួយក្តាប់តូចរកសុីបែបនេះបន្តទៀត។ កសិកររូបនេះបន្តថា ក្នុងឆ្នាំ២០២៤ នេះ អាកាសធាតុបានប្រែប្រួលកម្តៅដែលមិនធ្លាប់កើតមានសម្រាប់កម្ពុជា បានបង្កឱ្យដំណាំកសិកម្មមានផលប៉ះពាល់លើសពីឆ្នាំមុនៗ បានច្រានសេដ្ឋកិច្ចគ្រួសាររបស់ប្រជាកសិករ ឱ្យដើរថយក្រោយ គួរឱ្យព្រួយបារម្ភ ជាពិសេសលើផលដំណាំដំឡូងមី និងផលដំណាំពោត ដែលកសិករក្នុងខេត្តបាត់ដំបង និយមដាំភាគច្រើន គួរតែមានតម្លៃទីផ្សារល្អ ឱ្យសមស្របតាមការខិតខំថែទាំរបស់កសិករ។

មន្ត្រី​នៃ​កសិកម្ម​ខេត្ត លោក​ ហេង សសិទ្ទ ធ្លាប់បានប្រាប់ កម្ពុជាថ្មី ថា ការ​លក់​មើម​ដំឡូង​ស្រស់​របស់កសិករ ជាការចំណេញ ថវិកាជួលកម្មករជញ្ច្រាំហាល និងចំណេញពេលវេលាផង ហើយបើ​គិតត្រឹមថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ២០២៤ មិនមានការនាំចេញ​មើម​ដំ​ឡូងមីស្ងួត​ទៅលក់​ឱ្យ​ប្រទេស​ថៃទេ។ ​ការ​ប្រមូល​ទិន្នផល​ដំឡូង​មី​ទៅ​លក់​ឱ្យ​ភាគីថៃ មាន​តែ​ច្រក​អន្តរជាតិភ្នំដី (គីឡូ១៣) មួយ​ប៉ុណ្ណោះ ក្នុង​ចំណោម​ច្រកនាំ​ផលិផល​កសិកម្ម​ចំនួន៤។ ខណៈការនាំចេញ មើមដំឡូស្រស់ពេលនោះ បាននាំចេញ​ក្នុង ១ ថ្ងៃ​ចំនួន ៦០០ តោន។ បើគិត​ត្រឹមថ្ងៃទី៣១ ខែមីនា ការ​នាំចេញ​មើម​ដំឡូង​មីស្រស់ មាន​បរិមាណ​កសិផល​​សរុប ចំនួន ១២៩,៧៥ តោន ក្នុងតម្លៃដែលកសិករទទួលយកបាន។

ច្រកទ្វារព្រំដែន​អន្តរជាតិ ភ្នំដី (គីឡូ១៣) មាន​ទីតាំង​នៅភូមិ គីឡូលេខ១៣ ឃុំ​សន្តិភាព ស្រុកសំពៅលួន ខេត្តបាត់ដំបង នៅ​ទល់មុខ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ “បានខៅឌិន” ស្ថិតក្នុងភូមិ ខៅឌិន ស្រុក​ខ្លង​ហាត ខេត្ត​ស្រះកែវ នៃ​ព្រះរាជាណាចក្រថៃ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១២ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៨ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម