សេដ្ឋកិច្ច
តម្លៃម្រេចកម្ពុជាបានហក់ឡើងទ្វេដង ខណៈការនាំចេញសម្រេចបានទឹកប្រាក់ជិត ២៣ លានដុល្លារ
តម្លៃម្រេចធម្មតានៅកម្ពុជាបានហក់ឡើងទ្វេដងរហូតដល់ជិត ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម បើធៀបនឹងតម្លៃក្នុងឆ្នាំ ២០២៣ ដែលលក់បានត្រឹមជាង ១ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

លោក ម៉ាក់ នី ប្រធានសហព័ន្ធម្រេច និងគ្រឿងទេសកម្ពុជា ប្រាប់កម្ពុជាថ្មីនៅថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២៤ នេះថា តម្លៃម្រេចធម្មតាមានការកើនឡើងទ្វេដង ដែលអាចលក់បានក្នុងតម្លៃ ៣ ម៉ឺនរៀលក្នុងមួយគីឡូក្រាម ដែលឆ្នាំមុនលក់បានតែ ១ ម៉ឺន ៤ ពាន់រៀលក្នុងមួយគីឡូក្រាម។
លោក ម៉ាក់ នី បញ្ជាក់ថា នៅក្នុងមួយឆ្នាំកម្ពុជាប្រមូលផលម្រេចបានក្នុងរង្វង់ ១,៧-២ ម៉ឺនតោនលើផ្ទៃដីជាង ៦ ពាន់ហិកតា ប៉ុន្តែនៅឆ្នាំនេះ ទិន្នផលម្រេចបានធ្លាក់ចុះប្រមាណ ៥០ ភាគរយ ដោយសារបាតុភូតអែលនីណូ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបង្ហាញថា នៅក្នុងរយៈពេល ៥ ខែ គិតចាប់ពីខែមករា រហូតដល់ ខែឧសភា ឆ្នាំ ២០២៤ ការនាំចេញម្រេចកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ សម្រេចបានទឹកប្រាក់ជិត ២៣ លានដុល្លារ កើនឡើងជាង ២៤០ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
បើតាមលោក ម៉ាក់ នី ទីផ្សារម្រេចកម្ពុជាបច្ចុប្បន្នត្រូវបាននាំទៅកាន់ប្រទេសវៀតណាមប្រមាណ ៨០ ភាគរយ និងប្រទេសបន្ទាប់បន្សំដូចជា ចិន តៃវ៉ាន់ ថៃ ជប៉ុន កូរ៉េ និងសហគមនអឺរ៉ុបជាដើម៕
អត្ថបទ៖ ឡេង ដេត

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង