Connect with us

សេដ្ឋកិច្ច

ភាពប្រសើរឡើងនៃវិស័យផលិតកម្ម​ កម្ពុជាបាន​ចំណាយ​ជាង១ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុង៥ខែដើមឆ្នាំនេះ

បានផុស

នៅ

កម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ១,០៦៤ ពាន់​លាន​ដុល្លារ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក​ រយៈពេល៥ខែដើមឆ្នាំ២០២៤ នេះ។ តួលេខនេះមានការកើនឡើងជាង២៣,៤ ភាគរយ ​បើ​ធៀប​នឹង​ឆ្នាំ​២០២៣ ដែលមានទឹកប្រាក់ចំនួន ៨៦២លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​យោងតាម​ទិន្នន័យ​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) ជាមួយនឹង​តម្លៃ​នាំចូល​សរុប​នេះ ក្នុងនោះ តម្លៃ​នៃ​ការ​នាំចូល​ប្រេងម៉ាស៊ូត​មានតម្លៃជាង ៦៤១ ​​លាន​ដុល្លារ កើនឡើង ១៩,១៩ ភាគរយ ហើយ​តម្លៃ​នៃ​ការ​នាំចូល​ប្រេងសាំង មានតម្លៃ ៤២៣,៦៥ លាន​ដុល្លារ កើនឡើង ៣០,៧០ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំ​ចូល​ប្រេងឥន្ធនៈ​មក​កម្ពុជា គឺ​ដោយសារតែ​តម្លៃ​ប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃ​​ដោយសារតែភាពប្រសើរឡើងនៃ​សង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​នៅតែ​ដំណើរ​ការល្អ​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ជាមាន​កត្តា​ខាងក្រៅ​មួយចំនួន​ប៉ះពាល់​ដល់​តម្រូវការ​ស​កល​ក៏ដោយ ក៏​យើង​មើលឃើញថា​វិស័យ​ផលិតកម្ម​របស់​យើង​នៅតែ​រឹងមាំ​។ ការណ៍នេះជំរុញឱ្យយើង​នាំចូល​ប្រេងឥន្ធនៈមានកំណើនជាង​ឆ្នាំមុន​»​។​

​​លោក ប៉ែន សុ​វិជាតិ អ្នកនាំពាក្យ​ក្រសួង​ធ្លាប់បាន​លើកឡើង​ពី​ប្រទេស​សិង្ហ​បុរី ថៃ និង​វៀតណាម​ថា​ជា​ប្រភព​នាំចូល​ប្រេង​ដ៏​សំខាន់​សម្រាប់​កម្ពុជា​។​

​ប្រទេស​កម្ពុ​ជាមាន​គោលបំណង​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​របស់ខ្លួន​ឱ្យបាន​យ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹម​ឆ្នាំ ២០៣០ ដោយ​រួមចំណែក​ដល់​គោលដៅ​បរិស្ថាន និង​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ថាមពល​។​

​លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​គូសបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ កាលពី​ខែធ្នូ​ឆ្នាំមុន​ថា ប្រភព​ដែល​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ដូចជា ថាមពល​សូ​ឡា ខ្យល់ វា​រី​អគ្គិសនី និង​ជីវម៉ាស នឹង​រួមចំណែក​យ៉ាងសំខាន់​ដល់​គោលដៅ​បរិស្ថាន និង​សេដ្ឋកិច្ច​របស់​ប្រទេស​។​

​លោក​បញ្ជាក់ថា​៖ «​នៅពេលដែល​យើង​ផលិត​អគ្គិសនី​កាន់តែច្រើន​ពី​ប្រភព​កកើត​ឡើងវិញ យើង​មើលឃើញ​អត្ថប្រយោជន៍​ពិត​នៃ​ថាមពល​ប្រកបដោយ​និរន្តរភាព​។ ការណ៍​នេះ​រួមបញ្ចូល​ទាំង​អគារ​បៃតង ឧបករណ៍ប្រើប្រាស់ យានជំនិះ​អគ្គិសនី និង​អគ្គិសនី​នៃ​ឧស្សាហកម្ម និង​កសិកម្ម​ផងដែរ​»​។​

​ក្រសួង​រ៉ែ និង​ថាមពល​បាន​ព្យាករ​ថា តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នឹង​កើន​ឡើងដល់ ៤,៨​លាន​តោន​ត្រឹម​ឆ្នាំ​២០៣០ កើនឡើង​ពី​២,៨​លាន​តោន​កាលពី​ឆ្នាំ​២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ៥ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម៥ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ៦ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម