Connect with us

សេដ្ឋកិច្ច

បុរសម្នាក់ បោះបង់ប្រាក់ខែ ៣ពាន់ដុល្លារ មកចិញ្ចឹមបង្កង

បានផុស

នៅ

បុរសម្នាក់ ជាអតីតពលករធ្វើការនៅប្រទេសកូរ៉េ សុខចិត្តបោះបង់ប្រាក់ខែ ៣០០០ ដុល្លារ មករស់នៅស្រុកកំណើតក្នុងខេត្តពោធិ៍សាត់ បើកកសិដ្ឋានចិញ្ចឹមបង្កងអូស្រ្តាលី នឹងកំពុងទទួលបានទីផ្សារខ្ពស់ តាមរយៈការបញ្ជាទិញពីម្ចាស់ភោជនីយដ្ឋាននានា ក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក យ៉ាន់ ពិសិដ្ឋ អាយុ២៩ឆ្នាំ ម្ចាស់កសិដ្ឋានចិញ្ចឹមបង្កងខេត្តខ្ញុំ  ស្ថិតភូមិក្រញាំ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ បានប្រាប់ កម្ពុជាថ្មី ថា លោក បានចាប់ផ្ដើមបើកកសិដ្ឋានចិញ្ចឹមបង្កងពូជអូស្ត្រាលី នេះ ចាប់តាំងពីឆ្នាំ២០២០ មកម្ល៉េះ។ 

ពិសិដ្ឋ បន្តថា ដំបូងឡើយការចិញ្ចឹមបង្កងរយៈពេល២ឆ្នាំដំបូង មិនទទួលបានផ្លែផ្កាមិនប៉ុន្មាននោះទេ ពោលគឺខាតតែរហូត នេះបើតាមការបញ្ជាក់របស់ ម្ចាស់កសិដ្ឋាន រូបនេះ។

ពិសិដ្ឋ បានប្រាប់ឱ្យដឹងទៀតថា មូលហេតុដែលលោកសុខចិត្តបោះបង់ប្រាក់ខែ ៣០០០ដុល្លារ នៅប្រទេសកូរ៉េ ពីព្រោះលោកមានក្ដីស្រមៃមួយថា នឹងបង្កើតការងារសម្រាប់ខ្លួនឯងមួយ នៅស្រុកកំណើតនៅពេលត្រឡប់មកពីធ្វើការពីក្រៅប្រទេសវិញ ម្យ៉ាងទៀត ពិសិដ្ឋមិនចង់ចំណាកស្រុកទៅធ្វើការនៅក្រៅប្រទេសតទៅទៀត ទើបលោកគិតបង្កើតកសិដ្ឋានចិញ្ចឹមបង្កងនេះឡើងមក។

បច្ចុប្បន្ននេះ កសិដ្ឋានចិញ្ចឹមបង្កង របស់ពិសិដ្ឋ កំពុងទទួលបានការពេញនិយមខ្លាំង ដោយបង្កងមួយគីឡូ ពិសិដ្ឋអាចលក់ចេញបាន ក្នុងតម្លៃចន្លោះពី ១៨ដុល្លារ ទៅ ២៥ដុល្លារ នេះក៏ដោយសារតែបង្កងអូស្ដ្រាលី មានរសជាតិឆ្ងាញ់ ស្វិតល្អ ជាងពូជបង្កងផ្សេងទៀត។

ទាក់ទងនឹងការចិញ្ចឹមបង្កងអូស្ដ្រាលី ពិសិដ្ឋ បានបញ្ជាក់ថា បង្កងអូស្ដ្រាលី ងាយស្រួលចិញ្ចឹមជាងប្រភេទពូជបង្កងដទៃទៀត ដោយសារតែការចិញ្ចឹមមិនចាំបាច់ប្រើប្រាស់អគ្គិសនី ឬ អុកស៊ីសែន នោះឡើយ។

ពិសិដ្ឋ បន្ថែមថា សម្រាប់ការចិញ្ចឹមបង្កងអូស្ដ្រាលីនេះវិញ លោកគ្រាន់តែចំណាយប្រាក់បន្ដិចបន្ដួចទៅលើចំណីរបស់វា ក្នុងនោះមាន៖ ចំណីបង្កង ទិញពីក្រៅប្រទេស និង ចេកទុំ ស្បែកគោ ដែលទិញនៅក្នុងស្រុកខ្លះ ផងដែរ។

បើគិតពីដើមទុន ក្នុងការបើកដំណើរការកសិដ្ឋានវិញ ពិសិដ្ឋ បានឱ្យដឹងថា លោកបានចំណាយដើមទុនអស់ប្រមាណ ២០០០០ដុល្លារ ដែលលោកបានសន្សំទុក កាលពីធ្វើការនៅប្រទេសកូរ៉េ។

ពិសិដ្ឋ បន្តថា អ្វីដែលធ្វើឱ្យលោកសប្បាយចិត្ត និងបន្តចិញឹមបង្កងមកដល់សព្វថ្ងៃនេះ គឺបង្កងរបស់លោកអាចលក់ចេញទៅកាន់ទីផ្សារក្នុងស្រុក នឹងទទួលបានប្រាក់ចំណូលជាង ១០០០ដុល្លារ ក្នុងមួយខែ។ ចំណែកទីផ្សារលក់ចេញវិញ រួមមាន៖ ខេត្តស្វាយរៀង កោះកុង បន្ទាយមានជ័យ និង​រាជធានី​ភ្នំពេញ ជាដើម។

ម្ចាស់កសិដ្ឋានរូបនេះ បានបន្ថែមទៀតថា សម្រាប់ផែនការទៅថ្ងៃខាងមុខ លោកក៏នឹងត្រៀមបើកសិដ្ឋានបន្ថែមទៀតដើម្បីចិញ្ចឹមបង្កង និងផលិតពូជបង្កងអូស្រ្ដាលីនេះ ​ឱ្យបានច្រើនសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងប្រទេសកម្ពុជា៕

អត្ថបទ ៖ សួស សិត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

លទ្ធផល​បូក​សរុប​ក្នុងឆ្នាំ២០២៤ ​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​ព្រហទណ្ឌ​បាន​ជាង៤០០ករណី និង ឃាត់ខ្លួន​ជិត៧០០នាក់

សន្តិសុខសង្គម៥ ម៉ោង មុន

នគរបាលរាជធានី​ឃាត់​ខ្លួន អ្នកសារព័ត៌មាន២នាក់ ក្រោយផ្សាយប្រឌិត​រឿងវីដេអូអំពើហិង្សា ដែលធ្វើ​ឱ្យប៉ះពាល់ដល់កិត្តិយសប្រទេសកម្ពុជា

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជាថ្កោលទោសអាចារ្យហ្វី និងក្រុមជ្រុលនិយមនៅក្រៅប្រទេសដែលប្រើប្រាស់ភាសាអសុរោះ និងជេរប្រមាថថ្នាក់ដឹកនាំរាជរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្នុងមួយឆ្នាំ២០២៤ ការ​ដឹក​ជញ្ជូន​សំរាម​យក​ទៅ​ចាក់ និង​ដុតកម្ទេចចោល​នៅ​ទីលានចាក់សំរាម​ដង្កោចំនួន ១.២៤៨.៣៩១,៨១តោន

សន្តិសុខសង្គម១០ ម៉ោង មុន

លោក ជួន ណារិន្ទ ព្រមានលុបឈ្មោះមន្ត្រីនគរបាលចរាចរណ៍ដែលអនុវត្តល្មើសវិន័យ

Sokha Hotels

ព័ត៌មានពេញនិយម