Connect with us

សេដ្ឋកិច្ច

ម្ចាស់​ភាគហ៊ុន​ក្រុម​ហ៊ុន​ Toyota បោះ​ឆ្នោត​លើ​ការ​សម្រេច​ឱ្យ​​លោក​ Toyoda បន្ត​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​

បានផុស

នៅ

ម្ចាស់​ភាគ​ហ៊ុន​របស់​ក្រុ​មហ៊ុន​ផលិត​រថយន្ត​​ Toyota Motor ​នៅ​ថ្ងៃ​អង្គារ​នេះ​ ​បាន​បោះ​ឆ្នោត​គាំទ្រ​​​​​​លោក​​ អាគីយ៉ូ​ តូយូដា​(Akio Toyoda) ឱ្យ​​​បន្ត​ធ្វើ​ជា​ប្រធាន​​ក្រុមហ៊ុន ​​ ​និង​គាំទ្រ​សមាជិក​​៩​នាក់​ផ្សេង​ទៀត​នៃ​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុមហ៊ុន​ ​​បើ​ទោះ​បី​​ជា​មាន​ការ​ព្រួយ​បារម្ភ​អំពី​​បញ្ហា​អភិបាល​កិច្ច​ ដែល​​ក្រុម​​ទីប្រឹក្សា​ប្រូកស៊ី​ឈាន​មុខ​គេ​ផ្សេង​ៗ​គ្នា​ក៏​ដោយ​។   នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ខណៈ​លទ្ធផល​​នឹង​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ពុធ​ ការ​បោះ​ឆ្នោត​​ឱ្យ​លោក​ តូយូដា​ ​​បន្ត​ធ្វើ​ជា​ប្រធាន​ក្រុមហ៊ុន​ ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ប្រធាន​បទ​ស្នូល​​នៃ​​កិច្ច​ប្រជុំ​ម្ចាស់​ភាគ​ហ៊ុន​ប្រចាំ​ឆ្នាំ​​ បន្ទាប់​ពី​ទីប្រឹក្សា​ប្រូកស៊ី​បាន​ផ្តល់​អនុសាសន៍​ឱ្យ​វិនិយោគិន​បោះ​ឆ្នោត​ប្រឆាំង​នឹង​លោក​ តូយូដា​ ក្រោយ​មាន​រឿង​អាស្រូវ​ពាក់​ព័ន្ធ​នឹងភាព​មិន​ប្រក្រតី​​​ក្នុង​ពាក្យ​​ស្នើសុំ​​​វិញ្ញាបនកម្ម​​សម្រាប់​​ម៉ូដែល​​រថយន្ត​មួយ​ចំនួន។ ​​​ក្រសួង​ដឹក​ជញ្ជូន​របស់​ប្រទេស​ជប៉ុន​  បាន​រក​ឃើញ​ថា​ ក្រុមហ៊ុន Toyota  បាន​បញ្ជូល​ទិន្នន័យ​តេស្ត​សុវត្ថិភាព​មិន​ត្រឹម​ត្រូវ​ ឬ​ក្លែង​បន្លំ​ទិន្នន័យ​ ​ទៅ​ក្នុង​ពាក្យ​ស្នើ​សុំ​​​វិញ្ញាបនកម្ម​​​សម្រាប់​យាន​យន្ត​របស់​ខ្លួន​។

​ទោះ​បី​បែប​នេះ​ក៏​ដោយ​ លោក​ តូយូដា ដែល​ជា​ចៅ​ប្រុស​របស់​ស្ថាបនិក​ក្រុមហ៊ុន​ Toyota  ​​នៅ​តែ​មាន​ប្រជាប្រិយ​ភាពយ៉ា​ង​ខ្លាំង​ក្នុង​ចំណោម​ម្ចាស់​ភាគ​ហ៊ុន​លក់​រាយ​។​ លោក​​ទទួល​បាន​ការ​​កោត​សរសើរ​ចំពោះ​ការ​ដឹក​នាំ​ក្រុមហ៊ុន​ ឱ្យ​ទទួល​បាន​ប្រាក់​ចំណេញ​ខ្ពស់​ប្រចាំ​ឆ្នាំ​ និង​ដំណើរការ​ភាគ​ហ៊ុន​ដ៏​រឹង​មាំ​កាល​ពី​ឆ្នាំ​មុន​។​

យ៉ាង​ណា​មិញ ​​រ៉យទ័រផ្សាយ​ថា​​ ​​លោក​ តូយូដា​ ​​ប្រឈម​មុខ​នឹង​ហានិភ័យ​តិច​តួច​នៃ​ការ​មិន​ជាប់​ឆ្នោត​បន្ត​ធ្វើ​ជា​ប្រធាន​​ក្រុម​ហ៊ុន​ ​​ប៉ុន្តែ​ការ​ធ្លាក់​ចុះ​ដ៏​ធំ​នៃ​ការ​​គាំទ្រ​លោក​ ​​អាច​ជា​រឿង​អាម៉ាស់​មួយ​សម្រាប់​ក្រុម​ហ៊ុន​។ ​​ការ​វាយ​តម្លៃ​​លើ​​ការ​គាំទ្រ​លោក​ តូយូដា​ ​​បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ ៨៥ ភាគរយ​កាល​ពី​ឆ្នាំ​​មុន​ ពី​ ៩៦ ភាគរយ​ក្នុង​ឆ្នាំ​ ២០២២។

ក្រោយ​រឿង​អាស្រូវ​ទិន្នន័យ​សុវត្ថិភាព​រថយន្ត ក្រុម​ហ៊ុន​ផ្ដល់​ការ​ប្រឹក្សា​ភាគ​ហ៊ុន​ Institutional Shareholder Services (ISS)  បាន​ប្រឆាំង​នឹង​វិធី​ដែល​ក្រុមហ៊ុន​​​ Toyota ​ដោះ​ស្រាយ​បញ្ហា​ ខណៈ​ក្រុម​ហ៊ុនទីប្រឹក្សា​ភាគហ៊ុន​​ ​Glass Lewis ដែល​បាន​ផ្តល់​អនុសាសន៍​ឱ្យ​ម្ចាស់​ភាគហ៊ុន​បោះ​ឆ្នោត​ប្រឆាំង​លោក​ Toyoda ​បាន​លើក​ឡើង​ថា​ ប្រធាន​​ក្រុមហ៊ុន​រូប​នេះ​ ​មាន​ទំនួល​​ខុស​​ត្រូវ​​ចំពោះ​កង្វះ​ឯករាជ្យ​ភាព​របស់​ក្រុម​ប្រឹក្សា​ភិបាល​ក្រុម​ហ៊ុន​ ហើយ​ថែម​ទាំង​បាន​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពីយុទ្ធសាស្រ្ត​​​កាន់​កាប់​ភាគ​ហ៊ុន​​របស់​ក្រុម​ហ៊ុន​​ ​ក្នុង​ចំណោម​បញ្ហា​ផ្សេង​ៗ​៕  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២២ នាទីutes មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤៥ នាទីutes មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤៦ នាទីutes មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

កីឡា៤៧ នាទីutes មុន

ព្រះ​ខ័ន​រាជ​ស្វាយរៀង​នាំ​ចូលប្រយុទ្ធថ្មី Caetano ត្រៀមពាន​អាស៊ី

សន្តិសុខសង្គម៤៨ នាទីutes មុន

កម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មនៅស្រុកឈូក ខេត្តកំពត

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ៧ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា៨ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

ព័ត៌មានជាតិ២១ ម៉ោង មុន

អភិបាលរងខេត្តស្វាយរៀង÷ យុវជន ត្រូវមាន មានស្មារតីស្នេហាជាតិ ជួយជាតិ លើកកម្ពស់មុខមាត់ជាតិឱ្យបានច្រើន

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម