សេដ្ឋកិច្ច
ម្ចាស់រោងចក្រត្រូវអនុវត្តលក្ខខណ្ឌ ២ ចំណុចនេះជាមុនសិន ទើបមានសិទ្ធិនាំចេញទំនិញទៅបរទេស
ម្ចាស់ឬនាយករោងចក្រសហគ្រាសនិងការិយភារីនៃផ្នែកវាយនភណ្ឌនិងកាត់ដេរសំលៀកបំពាក់ និងរោងចក្រសហគ្រាសផលិតផលិតផលធ្វើដំណើរនិងកាបូបទាំងអស់ ត្រូវគោរពនិងអនុវត្តតាមលក្ខខណ្ឌ២ចំណុចជាមុនសិន ទើបមានសិទ្ធិនាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទៅបរទេស។

យោងសេចក្តីណែនាំស្ដីពីការអនុវត្តគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា លើវិស័យនាំចេញវាយនភណ្ឌនិងកាត់ដេរសម្លៀកបំពាក់និងផលិតផលធ្វើដំណើរនិងកាបូប ដែលទើបទទួលបាននៅថ្ងៃនេះ ក្រសួងការងារនិងបណ្ដុះបណ្ដាលជីវៈនិងក្រសួងពាណិជ្ជកម្ម សូមធ្វើការណែនាំដល់ម្ចាស់ឬនាយករោងចក្រសហគ្រាសព្រមទាំងការីភារីនៃផ្នែកវាយនភណ្ឌនិងកាត់ដេរសំលៀកបំពាក់និងរោងចក្រសហគ្រាសផលិតផលធ្វើដំណើរនិងកាបូបទាំងអស់ដែលស្នើសុំចុះបញ្ជីទទួលសិទ្ធិនាំចេញទំនិញក្រោមប្រព័ន្ធអនុគ្រោះពាណិជ្ជកម្មទាំងអស់ត្រូវអនុវត្តដូចខាងក្រោម៖
ទី ១.ត្រូវចុះបញ្ជីជាមួយគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាជាមុនសិន។ សេចក្តីជូនដំណឹងដដែលបានបន្តថាលោកលោកស្រីត្រូវបង់ពិភាគទានហិរញ្ញវត្ថុទ្រទ្រង់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាតាមរយៈសមាគមរោងចក្រកាត់ដេរនៅកម្ពុជាដើម្បីអាចស្នើសុំចុះបញ្ជីជាមួយគម្រោងនេះ។
ទី២.ចាប់ពីឆ្នាំ ២០២២តទៅត្រូវមានវិញ្ញាបនបត្របញ្ជាក់អនុលោមភាពលក្ខខណ្ឌការងារដែលចេញដោយអធិការការងារនៃក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈដើម្បីបញ្ជាក់អំពីស្ថានភាពលក្ខខណ្ឌការងារប្រចាំរោងចក្រសហគ្រាសរបស់លោកស្រីស្របតាមប្រកាសចុះថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០២០ ស្ដីពីការផ្ដល់វិញ្ញាបនបត្របញ្ជាក់អនុលោមសុភាពលក្ខខណ្ឌការងារនិងផែនការសកម្មភាពរួមរបស់គម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជានិងក្រសួងការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

សេចក្ដីជូនដំណឹងខាងលើបានបញ្ជាក់ថាក្នុងករណីលោកលោកស្រីមិនបានបំពេញលក្ខខណ្ឌខាងលើនោះលោកស្រីនឹងមិនទទួលបានសិទ្ធិនាំចេញទំនិញទៅបរទេសនោះទេ។ ក្រសួងទាំងពីរសង្ឃឹមយ៉ាងមុតមាំថាលោកលោកស្រីដែលជាម្ចាស់ឬនាយករោងចក្ររាស្ត្រព្រមទាំងការីភារីនៃផ្នែកវាយនភ័ណ្ឌនិងកាត់ដេរសម្លៀកបំពាក់និងរោងចក្រសហគ្រាសផលិតផលិតផលធ្វើដំណើរនិងកាបូបទាំងអស់ចូលរួមអនុវត្តតាមសេចក្តីណែនាំនេះប្រកបដោយប្រសិទ្ធភាព៕
អត្ថបទ៖សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក