Connect with us

សេដ្ឋកិច្ច

អ្នក​ជំនាញ​៖ ការ​រីក​ចម្រើន​​នៃ​​ AI ​និង​មនុស្ស​យន្ត​ បង្កើត​ឱកាស​ធំ​សម្រាប់​យុវជន​ថៃ​

បានផុស

នៅ

ក្រុមហ៊ុន​បច្ចេកវិទ្យា​ AI ​និង​ Robotics Ventures (ARV) ​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ បញ្ញា​សិប្បនិម្មិត​ (AI) ​និង​ឧស្សាហកម្ម​មនុស្ស​យន្ត​ ផ្តល់​ឱកាស​ដ៏​ធំ​សម្រាប់​ប្រជាជន​ថៃ​​វ័យ​ក្មេង​ ដោយ​សារ​តម្រូវ​ការ​សម្រាប់​កម្មករ​ក្នុង​វិស័យ​នេះ​ មាន​កម្រិត​ខ្ពស់​។​ នេះ​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​កាសែត​ The Nation។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុម​ហ៊ុន​នេះ​ បាន​និយាយ​​ដោយ​លើក​ឡើង​ពី​ការ​សិក្សា​របស់​ខ្លួន​ថា​ ​តម្រូវការ​សម្រាប់​កម្មករ​នៅ​ក្នុង​ឧស្សាហកម្ម​ AI ​និង​មនុស្ស​យន្ត​ បាន​កើន​ឡើង​ ៣៧ ភាគរយ​នៅ​ឆ្នាំ​នេះ​ ជាមួយ​នឹង​ប្រាក់​ខែ​​ចន្លោះ​ពី​ ៣០ ០០០ ដល់​ ៤០ ០០០ បាត​ ក្នុង​មួយ​ខែ​​។  

អ្នក​​គ្រប់​គ្រង​ទូទៅ​របស់​ ARV ​លោក​ Thana Slanvetpan ​បាន​និយាយ​ថា​ ក្រុមហ៊ុន​បច្ចេកវិទ្យា​កំពុង​បង្កើត​ប្រាក់​ចំណូល​ខ្ពស់​ ដោយ​សារ​តម្រូវការ​នៅ​ទូទាំង​ឧស្សាហកម្ម​សម្រា​ប់​ដំណោះស្រាយ​ឌីជីថល​ ដើម្បី​បង្កើន​ការ​ប្រកួត​ប្រជែង ​និរន្តរភាព​ មុខមាត់​​អាជីវកម្ម ​និង​ទំនុក​ចិត្ត​របស់​អតិថិជន​។​

លោក​បាន​បន្ត​យ៉ាង​ដូច្នេះថា​៖ «​តម្រូវការ​​សម្រាប់​​កម្មករ​ ​ដែល​​ជា​​អ្នក​​ជំនាញ​​ផ្នែក ​AI ​មនុស្ស​​យន្ត​ ទិន្នន័យ ​និង​​ស្វ័យ​ប្រវត្តិកម្ម​ ​មាន​​កម្រិត​​ខ្ពស់​ ​ព្រោះ​​ជំនាញ​​ទាំង​នេះ​​ គឺ​​ច្បាស់​លាស់​ និង​​ថ្មី​​សម្រាប់​​ប្រទេស​​ថៃ​​​»​​។ លោក​បាន​​​បន្ថែម​​​​​​ថា ​វិស័យ​​​អប់រំ​​​កំពុង​​​យក​​​ចិត្ត​​​ទុក​​​ដាក់​ ​ដោយ​​ការ​​​កែ​​សម្រួល​​កម្មវិធី​​សិក្សា​ ​ដើម្បី​​បំពេញ​​តម្រូវ​ការ​​វិស័យ​​ឯកជន​។​​

លោក​ Thana ​បាន​និយាយ​ថា​ ARV ​កំពុង​ផ្តោត​លើ​ការ​អភិវឌ្ឍ​បច្ចេក​វិទ្យា​ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃ​អាជីវកម្ម​ជា​ច្រើន​ ដូច​ជា​​ AI ​សម្រាប់​សេវា​​វេជ្ជ​សាស្រ្ត ​មនុស្ស​យន្ត ​និង​ស្វ័យ​ប្រវត្តិកម្ម​សម្រាប់​អាជីវកម្ម​ថាមពល​ និង​ប្រព័ន្ធ​វិភាគ​ទិន្នន័យ​ឥណទាន​កាបូន​។​

លោក​លើក​ឡើង​ថា​ ​ដំណោះ​ស្រាយ​​ទាំង​នេះ​នឹង​លើក​ទឹក​ចិត្ត​មនុស្ស​ឱ្យ​ណែនាំផ្លូវ​ដើម្បី​កាត់​បន្ថយ​គម្លាត​​​​​បច្ចេក​​វិទ្យា​​ ហើយ​ថែមទាំងពង្រីកការ​ប្រើ​ប្រាស់​បច្ចេកវិ​ទ្យា​របស់​ពួក​គេ​ផង​ដែរ​​។

លោក​ Thana ​​បាន​បន្ត​ទៀត​ថា​៖ «​ការ​ធ្វើ​​ការ​នៅ​ក្នុង​ឧស្សាហកម្ម ​AI ​និង​មនុស្ស​យន្ត​ គឺ​ជា​ជម្រើស​ដ៏​គួរ​ឱ្យ​ចាប់​អារម្មណ៍​មួយ​ ពី​ព្រោះ​ការ​ប្រកួត​ប្រជែង​មិន​ខ្ពស់​​បើ​និយាយ​ពី​មនុស្ស​ ប្រាក់​ខែ​ និង​ផ្លូវ​អាជីព​ ។ ​វា​ក៏​មាន​ហានិភ័យ​ទាប​ បើ​ធៀប​នឹង​ផ្លូវ​អាជីព​ផ្សេង​ទៀត​ ដែល​រង​ផល​ប៉ះ​ពាល់​ដោយ​បច្ចេកវិទ្យា​»។

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

វប្បធម៌ ជំនឿ៥ នាទីutes មុន

បំណែកវត្ថុបុរាណជាច្រើន ត្រូវបានអ្នកជំនាញអភិរក្សជួសជុលឱ្យរឹងមាំឡើងវិញ

ព័ត៌មានជាតិ១ ម៉ោង មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម២ ម៉ោង មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ២ ម៉ោង មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម