Connect with us

សេដ្ឋកិច្ច

អាមេរិក​ជំរុញ​​ឱ្យ​ហូឡង់​ និង​ជប៉ុន​ បង្កើន​​ការ ​រឹត​ត្បឹត​ឧបករណ៍​ផលិត​បន្ទះ​ឈីប​​ទៅ​ចិន​

បានផុស

នៅ

ប្រភព​​ដឹង​ច្បាស់​ពី​បញ្ហា​មួយ​រូប​​ បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​​រ៉យទ័រ​ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា​ មន្រ្តី​ផ្នែក​នាំ​ចេញ​របស់​សហរដ្ឋ​អាមេរិក​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ជប៉ុន​ ក្រោយ​ជំនួប​ជាមួយ​រដ្ឋាភិបាល​ហូឡង់​ ក្នុង​កិច្ច​ប្រឹង​ប្រែង​មួយ​ដើម្បី​ជំរុញ​សម្ព័ន្ធ​មិត្ត​ ឱ្យ​បង្កើន​ការ​រឹត​ត្បឹត​ការ​នាំ​ចេញ​​ឧបករណ៍​ផលិត​បន្ទះ​ឈីប​​ទំនើប​ទៅ​ចិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពអះ​អាង​​ថា​ ​ប្រធាន​គោល​នយោបាយ​នាំ​ចេញ​របស់​សហរដ្ឋ​អាមេរិក​ ​លោក​​ Alan Estevez ​​​​បាន​ព្យាយាម​ម្តង​ទៀតជា​ថ្មី​ម្ដង​ទៀត​​ ដើម្បី​​ពង្រឹង​កិច្ច​ព្រម​ព្រៀង​ឆ្នាំ​ ២០២៣​ ​រវាង​ប្រទេស​ទាំង​​៣​ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ចិន​ អាច​ប្រើ​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ពី​ក្រុម​ប្រទេស​​របស់​ខ្លួន​ ដើម្បី​​ផលិត​បន្ទះ​ឈីប​ក្នុង​គោល​បំណង​​ធ្វើ​ទំនើប​កម្ម​យោធា​។ ​

គួរ​រំឭកថា​ សហរដ្ឋ​​អាមេរិ​ក​​បាន​ដាក់​ការ​រឹត​ត្បឹត​ជា​លើក​ដំបូង​ក្នុង​ឆ្នាំ​ ២០២២​ លើ​ការ​នាំ​ចេញទៅ​ចិន​ នូវ​​បន្ទះ​ឈីប​ និង​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ទំនើប​ៗ​​របស់​​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ផ្សេង​ៗ​ រួម​ទាំង​​​ក្រុម​ហ៊ុន​ Nvidia ​និង​ក្រុ​មហ៊ុន​ Lam Research។

កាល​ពី​ខែ​កក្កដា​ ឆ្នាំ​មុន​ ​​ដោយ​អនុលោម​តាម​គោល​នយោបាយ​របស់​សហរដ្ឋ​អាមេរិក​ ប្រទេស​ជប៉ុន​ ​ក៏​បាន​ទប់​ស្កាត់​ការ​នាំ​ចេញ​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ចំនួន​ ២៣ ប្រភេទ ខណៈ​ប្រទេស​នេះ​មាន​ក្រុម​ហ៊ុនពាក់​ព័ន្ធ​នឹង​ផលិតកម្ម​​បន្ទះ​ឈីប​ធំ​ៗ​ដូច​ជា​ Nikon, Tokyo Electron, Screen Holdings និង Advantest ជា​ដើម​។ ក្រោយ​មក​ទៀត​ ​រដ្ឋាភិបាល​ហូឡង់​ ក៏​បាន​ចាប់​ផ្ដើម​រឹត​បណ្ដឹង​​លើ​​ការ​នាំ​ចេញ​ឧបករណ៍បន្ទះ​ឈីប​ ​​ DUV ទៅ​កាន់​ប្រទេស​ចិន​ របស់​ក្រុម​ហ៊ុន​ ASML ដែល​ជា​ក្រុម​ហ៊ុន​​​ផលិត​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​។ ​   

បើ​តាម​សម្ដី​ប្រភព​ដដែល​ ​សហរដ្ឋ​អាមេរិក​កំពុង​ចរចា​ជាមួយ​សម្ព័ន្ធ​មិត្ត​ អំពី​ការ​បន្ថែម​រោងចក្រ​ផលិត​បន្ទះ​ឈីប​របស់​ចិន​ចំនួន​ ១១ ទៅ​ក្នុង​បញ្ជី​ជាប់​ការ​រឹត​ត្បឹត​។ ​​បុគ្គល​នោះ​ បាន​និយាយ​ថា​ បច្ចុប្បន្ន​មាន​រោងចក្រ​ចំនួន​​៥​នៅ​ក្នុង​បញ្ជី​​នោះ​ រួម​ទាំង​​ SMIC ​ដែល​ជា​ក្រុម​ហ៊ុន​ផលិត​បន្ទះ​ឈីប​ដ៏​ធំ​បំផុត​របស់​ប្រទេស​ចិន​។​

ប្រភព​បន្ត​អះ​អាង​ទៀត​ថា​ សហរដ្ឋ​អាមេរិក​ក៏​ចង់​រឹត​ត្បឹត​​លើ​ការ​នាំចេញ​​ឧបករណ៍​ផលិតបន្ទះឈីប​បន្ថែម​ទៀត​ផង​ដែរ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ នាទីutes មុន

កិច្ចពិភាក្សាចាក់បញ្ចាំងភាពយន្តឯកសារ”កំណប់ប្រទេសចិន”សម្រាប់ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន

ព័ត៌មានជាតិ១៥ នាទីutes មុន

កូនដំរីព្រៃ រងរបួសដោយសារអន្ទាក់ រត់រកជំនួយពីមន្ត្រីឧទ្យានុរក្ស នៅមណ្ឌលគិរី

ព័ត៌មានជាតិ២៣ នាទីutes មុន

អ្នកការទូតចាស់វស្សា លោក កែវ ឈា ក្លាយជាតំណាងអចិន្ត្រៃយ៍កម្ពុជានៅអង្គការសហប្រជាជាតិ

ព័ត៌មានជាតិ២៦ នាទីutes មុន

សម្តេច ម៉ែន សំអន ថ្លែងអំណរគុណចំពោះបេសកកម្មប្រកបដោយជោគជ័យរបស់ ឯកអគ្គរដ្ឋទូតវៀតណាមនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ប៉ូលិសកូរ៉េនឹងហាមឃាត់ការធ្វើដំណើរលើលោកប្រធានាធិបតី Yoon Suk-yeol

Sokha Hotels

ព័ត៌មានពេញនិយម