Connect with us

សេដ្ឋកិច្ច

​ធនាគារ​កណ្ដាល​ថៃ​​ប្រឆាំង​​ការ​បង្កើន​គោលដៅ​អតិផរណា​ ​ដោយ​ថា​​​វា​នឹង​ជំរុញល្បឿន​នៃ​​​កំណើន​តម្លៃ​ ​

បានផុស

នៅ

​ធនាគារ​​កណ្ដាល​​ថៃ​ (BoT) ​បាន​ព្រមាន​ប្រឆាំង​នឹង​ការ​បង្កើន​គោលដៅ​អតិផរណា​ ដោ​យ​សំអាង​ថា​ ​ការ​ផ្លាស់​ប្ដូរ​​បែប​នេះ​​អាច​ធ្វើ​ឱ្យ​​មាន​អស្ថិរភាព​លើ​​ការ​រំពឹង​ទុក​ផ្សេង​ៗ​ និង​​ជំរុញ​​ល្បឿន​នៃ​ការ​កើន​ឡើង​តម្លៃ​។​ ​នេះ​​បើ​តាម​ការ​ចុះ​ផ្សាយ​របស់​សារព័ត៌មាន​ Thaiger។  ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គទេសាភិបាល  BoT លោក​ Sethaput Suthiwartnarueput បាន​ថ្លែង​យ៉ាង​ដូច្នេះថា​៖ «អត្រា​គោល​ដៅ​អតិផរណា​បច្ចុប្បន្ន​ គឺ​​សម​ទៅ​តាម​​កាលៈ​ទេសៈ ​ហើយ​វា​ដំណើរការ​បាន​ល្អ​ក្នុង​​ការ​រក្សា​លំនឹង​នៃ​ការ​រំពឹង​ទុក​អតិផរណា​»។

​ពេល​និយាយ​អំពី​ការ​កែ​សម្រួល​​គោលដៅ​អតិផរណា​ពី​អត្រា​​ដែល​មាន​ស្រាប់​ចន្លោះ​ពី​​ ១-៣ ភាគរយ​ នោះ​ លោក​ ​​Sethaput ​បាន​ប្រកែក​អំពី​ហានិភ័យ​ ចំពោះ​ការ​ចំណាយ​សរុប​សម្រាប់​ប្រទេស​។​ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖ «​ការ​កែ​តម្រូវ​អតិផរណា​ បង្កើន​ហានិភ័យ​ដែល​ការ​រំពឹង​ទុក​​ផ្សេង​ៗ​​មិន​ស្ថិត​ស្ថេរ​។ ប្រសិន​បើ​មិន​ស្ថិត​ស្ថេរ​ ​វា​មាន​ហានិភ័យដែល​​អតិផរណា​ពិត​ប្រាកដ​ចាប់ផ្តើម​កើន​ឡើង​ ដូច្នេះ​យើង​នឹង​ប្រឈម​មុខ​នឹង​​អតិផរណា​កាន់​តែ​​​ខ្ពស់​​។​ ​​​ពេល​​​​ការ​​រំពឹង​​ទុក​​អតិផរណា​​កើន​ឡើង ​​​ការ​​ចំណាយ​​លើប្រាក់​កម្ចី​របស់​​​រដ្ឋាភិបាល​ក៏​នឹង​កើន​ឡើង​ ដែល​ធ្វើ​ឱ្យ​​ការ​​ចំណាយសរុប​​របស់​ប្រទេស​កើន​ឡើងដូច​គ្នា​​»។ ​​

គួរ​គូស​បញ្ជាក់​ថា​ ការ​ព្រមាន​​របស់​ធនាគារ​ថៃ​នា​ពេល​នេះ​  ធ្វើ​ឡើង ខណៈ​ដែល​​ក្រសួង​ហិរញ្ញ​វត្ថុ​ថៃ​ បាន​​តស៊ូ​មតិ​ឱ្យ​មាន​​​ការ​កែ​សម្រួល​​ឡើង​វិញ​នូវ​គោលដៅ​អ​តិផរណា​ ​ក្រោយ​​កំណើន​តម្លៃ​ទំនិញ​ប្រើ​ប្រាស់​ មិន​បាន​ស៊ី​គ្នា​ជាមួយ​​គោលដៅ​របស់​ធនាគារ​កណ្តាល​​អស់​​រយៈ​ពេល​ ១២ ខែ​​ជាប់​ៗ​​គ្នា​​ ដោយ​ទើប​តែ​ត្រឡប់​ចូល​ក្នុង​គន្លង​អត្រា​របស់​ BoT វិញ​នៅ​ខែ​ឧសភា​ប៉ុណ្ណោះ​។  ​

លើស​ពី​នេះ​ នាយករដ្ឋ​មន្រ្តី​ថៃ​ លោក សេដ្ឋា​ ថាវីស៊ីន​ ឯណោះ​វិញ​ បាន​​លើក​ឡើង​​កាល​ពី​សប្ដាហ៍​មុន​ថា​៖ «​​ការ​កំណត់​អត្រា​ថ្មី​​​សម្រា​ប់អតិផរណា​ អាច​ផ្តល់​នូវ​ភាព​បត់​បែន​ក្នុង​ការ​កាត់​បន្ថ​យ​អត្រា​ការ​ប្រាក់​ និង​​ធ្វើ​ឱ្យ​ការ​កាត់​បន្ថយ​​អត្រា​ការ​ប្រាក់​ ​កាន់​តែ​អាច​ធ្វើ​ទៅ​បាន​»​។

ទោះ​បី​ជា​បែប​នេះ​ក្ដី​ ​BoT ​បាន​ច្រាន​ចោល​ការ​អំពាវ​នាវ​ពី​រដ្ឋាភិបាល​ ដែល​សុំ​ឱ្យ​មាន​ការ​កាត់​បន្ថយ​អត្រា​ការ​ប្រាក់ ​ដោយ​ទទូច​​ថា ​ការ​កែ​ទម្រ​ង់​រចនា​សម្ព័ន្ធ ​ជា​ជាង​ការ​បន្ទាបតម្លៃ​​ប្រាក់​​កម្ចី​ ​គឺ​​​ជាដំ​ណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព​ក្នុង​ការ​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុង​ប្រទេស​ថៃ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

អាកាសធាតុនៅកម្ពុជា បន្តចុះត្រជាក់១៨°C

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានជាតិ៣៧ នាទីutes មុន

មន្ទីរអប់រំភ្នំពេញណែនាំឲ្យគ្រប់គ្រឹះស្ថានសិក្សារាយការណ៍ប្រចាំថ្ងៃពីវត្តមានរបស់គ្រូ-សិស្សក្នុងពិធីបុណ្យចូលឆ្នាំចិន

ព័ត៌មានជាតិ១១ ម៉ោង មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ១២ ម៉ោង មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ២៣ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម