សេដ្ឋកិច្ច
ក្រុមហ៊ុន PPLC Superport សហការជាមួយ SCALA របស់សិង្ហបុរីដើម្បីជួយអភិវឌ្ឍន៍ផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីកនៅកម្ពុជា
ក្រុមហ៊ុនក្រុមហ៊ុន PPLC Superport & Industrial Co.,LTD របស់កម្ពុជា និងវិទ្យាស្ថានបណ្តុះបណ្តាលខ្សែច្រវាក់ផ្គត់ផ្គង់ និងភស្តុភាកម្មសិង្ហបុរី (Supply Chain And Logistics Academy-SCALA)ចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាដើម្បីបង្កើនកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍ ផ្នែកខ្សែច្រវាក់ផ្គត់ផ្គង់ និងឡូជីស្ទីកកម្ពុជា។
ពិធីចុះហត្ថលេខានោះត្រូវបានធ្វើឡើងនាព្រឹកថ្ងៃពុធ ទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពរបស់លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម នាឪកាសដែលលោកស្រីអមដំណើរ សម្តេចធិបតីនាយករដ្ឋមន្ត្រី បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសសិង្ហបុរី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម។

លោកស្រីលើកឡើងថា៖« អនុស្សារណៈនៃការយោគយល់គ្នានេះនឹងអភិវឌ្ឍសមត្ថភាព របស់សិក្ខាកាមកម្ពុជាបន្ថែមទៀតលើបណ្តាញផ្គត់ផ្គង់ និងឡូជីស្ទីកដោយទទួលបានបទពិសោធន៍ដោយផ្ទាល់ពីបណ្តាញដឹកជញ្ជូននិងផ្គត់ផ្គង់ដ៏ទំនើប ប្រកបដោយភាពរស់រវើករបស់សិង្ហបុរី ដែលជាផ្នែកមួយដ៏សំខាន់គាំទ្រដល់យុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់ការអប់រំ បណ្តុះបណ្តាល បច្ចេកទេសនិងជំនាញ សំដៅលើកកម្ពស់សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ»។
កាលពីថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២៣ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)បានចុះកិច្ចព្រមព្រៀងភាពជាដៃគូជាមួយក្រុមហ៊ុន PPLC Support and Industrial Co. Ltd សម្រាប់ការអភិវឌ្ឍមជ្ឈមណ្ឌលឡូជីស្ទីកភ្នំពេញ (PPLC) ដែលជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនភស្តុភារឈានមុខគេនៅអាស៊ី YCH Group និងក្រុមហ៊ុនផ្តល់សេវាកម្មភស្តុភារធំជាងគេរបស់កម្ពុជាគឺ WorldBridge Group។

យោងតាមក្រុមហ៊ុន IFC ទីតាំងយុទ្ធសាស្ត្ររបស់ SuperPortTMនៅរាជធានីភ្នំពេញ ជាចំណុចកណ្តាលនៃប្រទេស និងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចរបស់ខ្លួន ជាមួយនឹងការតភ្ជាប់ទៅកាន់គ្រប់មធ្យោបាយនៃការដឹកជញ្ជូន នឹងអាចឱ្យ SuperPortTM ក្លាយជាកន្លែងដឹកជញ្ជូន ពហុទម្រង់ពេញលេញដំបូងបង្អស់របស់ប្រទេសកម្ពុជា។
លោក សៀ ឫទ្ធីប្រធានក្រុមហ៊ុន WorldBridge Group បានថ្លែងនាពេលនោះថា៖«យើងមានសេចក្តីសោមនស្សរីករាយដែល IFC បានជ្រើសរើសគាំទ្រ Cambodia SuperPortTM។ គ្រឿងបរិក្ខារនេះនឹងក្លាយជាការរួមចំណែកយ៉ាងសំខាន់ក្នុងការរីកចម្រើនរបស់ប្រទេសកម្ពុជា តាមរយៈការផ្តល់គ្រឿងបរិក្ខារសម្រាប់ការផលិតជំនាន់ក្រោយនៅកម្ពុជា។ ជាមួយនឹងក្រុមហ៊ុន YCH Group ដឹកនាំគម្រោងនេះ យើងមានទំនុកចិត្តថាសមត្ថភាពរបស់ Cambodia SuperPortTMជាមជ្ឈមណ្ឌលផលិតកម្មដែលមានតម្លៃបន្ថែមផ្នែកដឹកជញ្ជូននឹងលើកកម្ពស់ជំហររបស់ប្រទេសកម្ពុជានៅក្នុងតំបន់ ហើយនឹងរួមចំណែកយ៉ាងសំខាន់ដល់សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។

ភស្តុភារគឺជាវិស័យសំខាន់មួយសម្រាប់កម្ពុជាក្នុងការសម្រេចបាននូវគោលដៅរបស់ខ្លួនក្នុងការក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០និងជាប្រទេសដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។ ខណៈដែលរដ្ឋាភិបាលនៃប្រទេសកម្ពុជាកំពុងបង្កើតផែនការមេសម្រាប់ការតភ្ជាប់ពហុមធ្យោបាយនិងភស្តុភារ។គម្រោងនេះ នឹងគាំទ្ររដ្ឋាភិបាលក្នុងការសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនក្នុងការក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់និងលើកកម្ពស់ការតភ្ជាប់បណ្តាញភស្តុភារ និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់របស់ប្រទេស៕

-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៥ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង