សេដ្ឋកិច្ច
កម្ពុជាស្នើឱ្យសិង្ហបុរី ពង្រីកជើងហោះហើរត្រង់ទៅខេត្តព្រះសីហនុ
សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានស្នើឱ្យមេដឹកនាំប្រទេសសិង្ហបុរីពង្រីកជើងហោះហើរត្រង់របស់ខ្លួនមកកម្ពុជា ដោយធ្វើការហោះហើរផ្ទាល់ទៅកាន់ខេត្តព្រះសីហនុ បន្ថែមពីការជើងហោះហើរដែលមានស្រាប់ហើយមករាជធានីភ្នំពេញ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ស្នើរបែបនេះ គឺបានធ្វើឡើងនៅក្នុងជំនួបទ្វេភាគីជាមួយលោក ឡរ៉េន វ៉ុន នាយករដ្ឋមន្ត្រីសិង្ហបុរី អំឡុងពេលបំពេញទស្សនកិច្ចផ្លូវការរយៈពេល ២ ថ្ងៃនៅប្រទេសសិង្ហបុរី។
លោក ហ្សង់ ហ្វ្រង់ស័រតាន់ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានបញ្ជាក់ប្រាប់នៅថ្ងៃទី ១៩ ខែមិថុនា នេះថា កម្ពុជា និងសិង្ហបុរី អបអរសាទរចំពោះការកើនឡើងជាលំដាប់ នៃចំនួនទេសចរកម្ពុជាទៅប្រទេសសិង្ហបុរី និងទេសចរសិង្ហបុរីមកកម្ពុជា ខណៈសម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើឱ្យសិង្ហបុរីបើកការហោះហើរផ្ទាល់ពីសិង្ហបុរីទៅទីក្រុងព្រះសីហនុ បន្ថែមលើការហោះហើរត្រង់ដែលមានស្រាប់ពីសិង្ហបុរីមកភ្នំពេញ និងខេត្តសៀមរាប។

ចំនួនជើងហោះហើរផ្ទាល់រវាងប្រទេសទាំងពីរបានកើនឡើង ដល់ប្រមាណ ៥០ ជើងក្នុងមួយសប្ដាហ៍ ខណៈកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរក៏កើនឡើងដូចគ្នា។
យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២,៥ លាននាក់ កើនឡើង ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

អត្ថបទ៖ ឡេង ដេត

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ