Connect with us

សេដ្ឋកិច្ច

Nvidia វ៉ា​ដាច់​ Microsoft ក្លាយ​ជា​​ក្រុម​ហ៊ុន​មាន​តម្លៃ​ជាង​គេ​បំផុត​លើ​ពិភព​លោក​

បានផុស

នៅ

ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​​​ Nvidia ​បាន​វ៉ា​ដាច់​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​យក្ស Microsoft ​ ​​ក្លាយ​ជា​ក្រុម​ហ៊ុន​ដ៏​មាន​តម្លៃ​បំផុត​នៅ​លើ​​ពិភព​លោក ​បន្ទាប់​ពី​តម្លៃ​ភាគ​ហ៊ុន​​បាន​កើន​ឡើង​ដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់​មាន​​កាល​ពី​ថ្ងៃ​អង្គារ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​ភាគហ៊ុន​ Nvidia បាន​បញ្ចប់​ការ​ជួញ​ដូរ​​កាល​ពី​​ថ្ងៃ​អង្គារ​ក្នុង​តម្លៃ​ ១៣៦ ដុល្លារ​ ដោយ​កើន​ឡើង​ ៣,៥ ភាគរយ​ ដែល​ធ្វើ​ឱ្យ​មូលធនទីផ្សារ​របស់​ក្រុម​ហ៊ុន​នេះ​ កើន​ដល់​ ៣,៣៤ ទ្រីលាន​ដុល្លារ​ វ៉ាដាច់​ក្រុម​ហ៊ុន​ Microsoft ដែល​មាន​តម្លៃ​ ៣,៣២ ទ្រីលាន​ដុល្លារ​។ ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ Apple ដែល​ Nvidia វ៉ា​ដាច់​យក​ដំណែង​លេខ​២​កាល​ពី​ខែ​មុន​ មាន​តម្លៃ​ទីផ្សារ​ ៣,២៧ ទ្រីលាន​ដុល្លារ​។ ​

អ្នក​ជំនាញ​លើក​ឡើង​ថា​ ការ​ឡើង​ថ្លៃ​លឿន​​ដូច​ហោះ​របស់​ក្រុម​ហ៊ុន​ Nvidia ​កើត​ឡើង​ដោយ​សារ​តែ​ភាព​លេច​ធ្លោ​របស់​​ក្រុមហ៊ុន​នេះ​ ​ក្រោម​អ្វី​ដែល​​អ្នក​វិភាគ​ហៅ​ថា​ «​មាស​ ឬ​ប្រេង​ថ្មី​នៅ​ក្នុង​វិស័យ​បច្ចេក​វិទ្យា​»​ ​ពោល​គឺ​បន្ទះ​ឈីប​ ដែល​ត្រូវ​ការ​សម្រាប់​បញ្ញា​សិប្បនិម្មិត​ (AI)​ ​។  

តម្លៃរបស់ Nvidia ​បាន​កើន​ឡើង​ច្រើន​ជាង​​ ១០ ​ដង​ចាប់​តាំង​ពី​ខែ​តុលា​ ឆ្នាំ​ ២០២២​ ​មុន​ពេល​ក្រុម​ហ៊ុន​ AI OpenAI ដាក់​ដំណើរ​ការ​សុសវ៉ែរ​​ ​ ChatGPT ដែល​ធ្វើ​ឱ្យ​សន្ទុះប្រើ​ប្រាស់​​ AI រីក​សុះ​សាយ​​។

ថ្លែង​​​ក្នុង​កម្មវិធី​​មួយ​នៅ​ទីក្រុង​កូប៉ិនហាក​ ប្រទេស​ដាណឺម៉ាក​ ​លោក​ Chris Penrose ​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​អាជីវកម្ម​សកល​សម្រាប់​ទូរគមនាគមន៍​របស់​ Nvidia ​បាន​ព្យាករណ៍​ពី​​កំណើន ​បន្ថែម​ទៀត​នៅ​ក្នុង​វិស័យ​​​បច្ចេកវិទ្យា​ AI។​ ​លោក​​បាន​​បន្ត​​ថា​​​៖​ «​​ដំណើរ​​ការ​​ AI ​​​មាន​មុខងារ​​​បង្កើត​​ ​គឺ​​ពិត​​ជា​​ផ្លាស់​​ប្តូរ​​អាជីវកម្ម​​ និង​​ទូរ​គមនាគមន៍​​​ជុំ​វិញ​​ពិភព​លោក​។​ យើង​ទើប​តែ​ចាប់​ផ្តើម​ទេ​»។ ​នេះ​បើ​តាម​ការ​ស្រង់​សម្ដី​របស់​បណ្ដាញ​ព័ត៌មាន​​ BCC។

អ្នក​វិភាគ​នៅ​​ធនាគារ​​វិនិយោគ​ឯកជន​ Wedbush Securities បាន​យល់​ស្រប​នឹង​ការលើក​ឡើង​នេះ​ ដោយសរសេរ​ក្នុង​កំណត់​ត្រា​មួយ​ចេញ​ផ្សាយ​កាល​ពី​ដើម​សប្ដាហ៍​នេះ​ថា​៖ «​​យើង​ជឿ​ជាក់​ថា​ នៅ​ឆ្នាំ​ក្រោយ​ ការ​ប្រកួត​ប្រជែង​យក​តម្លៃ​មូលធនទីផ្សារ​ ៤ ទ្រីលាន​ដុល្លារ​ក្នុង​ទីផ្សារ​បច្ចេកវិទ្យា​​ នឹង​ក្លាយ​ជា​ចំណុច​សំខាន់​រវាង​ ​​ក្រុមហ៊ុន​ Nvidia, Apple ​និង​ Microsoft​»៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទីutes មុន

ឯកឧត្តម​ឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី អញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធរោងចក្រកែច្នៃកៅស៊ូធម្មជាតិ និងបើកមុខចៀរជ័រកៅស៊ូថ្មី នៅខេត្តព្រះវិហារ

នយោបាយ៥៧ នាទីutes មុន

រដ្ឋអាចនឹងចាប់ផ្ដើមទទួលពាក្យស្នើសុំដីពីពលរដ្ឋ​ក្រីក្រចាប់ពីខែកុម្ភៈ

ព័ត៌មានជាតិ៣ ម៉ោង មុន

ពលរដ្ឋ និងសហជីព គាំទ្រយ៉ាងពេញទំហឹងចំពោះច្បាប់ស្ដីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មដែលប្រព្រឹត្តនៅសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ការ​សិក្សា៖ មនុស្សរាប់លាននាក់នៅ​អឺរ៉ុបនឹងស្លាប់​ដោយ​សារកម្ដៅ​​ ខណៈ​ដែល​ពិភពលោក​ឡើង​កម្តៅ

ព័ត៌មានជាតិ១២ ម៉ោង មុន

ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អគ្គីភ័យ​លេប​ត្របាក់​ផ្ទះ​ឈើ​តម្លៃ​ជិត ៣ លាន​ដុល្លារ​ក្នុងថ្ងៃបុណ្យចូលឆ្នាំចិន នៅ​ខេត្ត​ Lop Buri ប្រទេសថៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

គណៈសង្ឃនាយកចាត់ទុកមនោគមវិជ្ជារបស់សមាគមទេវ សក្ខី ភគវន្ត ធ្វើឱ្យមានភាពច្របូកច្របល់ដល់កិច្ចបដិបត្តិសាសនា

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំណឹងល្អ! រុស្ស៊ី នឹងដាក់លក់ថ្នាំចាក់ព្យាបាលជំងឺមហារីកសឹងគ្រប់ប្រភេទ នៅខែកញ្ញាឆ្នាំនេះ

សន្តិសុខសង្គម៧ ម៉ោង មុន

ដុតទៀនធូបសែនចូលឆ្នាំចិន ចាក់សោរទុកចោលក្លាយជាអគ្គិភ័យឆេះផ្អើលអ្នកជិតខាង

Sokha Hotels

ព័ត៌មានពេញនិយម