Connect with us

ព័ត៌មានជាតិ

Air Asia នឹងបើកការ​ហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរមកក្រុងព្រះសីហនុនៅដើមខែកក្កដា

បានផុស

នៅ

ក្រុមហ៊ុនអាកាសចរណ៍​ Air Asia ​នឹងចាប់ផ្ដើមជើងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរនៃប្រទេសម៉ាឡេស៊ីមកកាន់អាកាសយាន្តដ្ឋានអន្តរជាតិព្រះសីហនុចាប់ពីដើមខែកក្កដាខាងមុខ ក្នុងការចាប់យកឪកាសនៃលំហូរភ្ញៀវទេសចរណ៍ទៅកាន់ខេត្តនៃតំបន់ឆ្នេររបស់កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុនហ៊ុន​ Air Asia​ Cambodia ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ​ថា​​ជើងហោះហើរថ្មីនឹងនឹងហោះហើរត្រង់ពីទីក្រុងកូឡាឡាំពួរ​មកកាន់ក្រុងព្រះសីហនុចាប់ពីថ្ងៃទី៣​ខែកក្កដាខាងមុខនេះ ដែលនឹងហោះហើរ៣ដងក្នុងមួយសប្តាហ៍គឺរៀងរាល់ថ្ងៃពុធ​ សុក្រនិងថ្ងៃអាទិត្យ។

លោក ស៊ិន ចាន់សិរីវត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន​អាកាសចរណ៍ស៊ីវិល ក្រុមហ៊ុនអាកាសចរណ៍នេះធ្លាប់បានធ្វើការហោះហើរម្តងរួចទៅហើយលើដំណាក់ផ្លូវនេះ ប៉ុន្តែដោយសារតែការរីករាលដាលនៃជំងឺកូវីដ១៩ ទើបក្រុមហ៊ុនសម្រេចផ្អាកជាបណ្តោះអាសន្ន។

លោកបានលើកឡើងថា៖«តាមពិតទៅក្រុមហ៊ុនធ្លាប់បានហោះហើរត្រង់រួចទៅហើយលើកំណាក់ផ្លូវនេះ​កាលមុនកូវីដ ប៉ុន្តែដោយសារកត្តាទីផ្សារទើបក្រុមហ៊ុនផ្អាក។​ ឥឡូវនេះស្ថានភាពនៃសេដ្ឋកិច្ចហាក់មានភាពល្អប្រសើរ ជាហេតុធ្វើអោយក្រុមហ៊ុនសម្រេចចិត្តបើកដំណើការឡើងវិញ»។

លោក ធូន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកបានថ្លែងមកកាន់កម្ពុជាថ្មីថា​ ក្រុមហ៊ុនភ្នាក់ងារទេចរណ៍ក្នុងស្រុកនិងនៅប្រទេសម៉ាឡេស៊ីបានកំពុងធ្វើការផ្សព្វផ្សាយអំពីជើងហោះហើរថ្មីនេះទៅកាន់ភ្ញៀវទេចរជាតិនិងអន្តរជាតិ​​។​

លោកបានថ្លែងថា៖«នេះគឺជាការបោះជំហានថ្មីមួយទៀតរបស់ក្រុមហ៊ុនអាកាសចរណ៍មួយនេះ​ បន្ទាប់ពីខ្លួនទើបតែបើកការហោះហើរក្នុងស្រុក​រវាងភ្នំពេញ-សៀមរាប​ និងទិសដៅទៅ​រវាងខេត្តព្រះសីហនុ-សៀមរាប​។​  សម្រាប់ជើងហោះហើរត្រង់ថ្មីនេះគឺជាការបើកផ្លូវផ្លូវហោះហើររវាងក្រុងដ៏នៃប្រទេសម៉ាឡេស៊ីមកកាន់ខេត្តនៃតំបន់ឆ្នេររបស់កម្ពុជាយើង ដោយសារតែគេមើលឃើញអំពីតម្រូវការនៃភ្ញៀវទេចរ។ ជាមួយគ្នានេះដែរ យើងក៏រំពឹងថានឹងទទួលបានភ្ញៀវទេសចរមាឡេស៊ីកាន់តែច្រើនមកទស្សនាខេត្តព្រះសីហនុយើងផងដែរ»។

​ កាលពីដើមខែឧសភាថ្មីៗនេះ​​​ក្រុមហ៊ុនអាកាសចរណ៍ Air Asia បានបើកការ​ហោះហើរទៅមករវាងភ្នំពេញ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ និងទិសដៅទៅមករវាងខេត្តព្រះសីហនុ-សៀមរាបចំនួន៤ជើងក្នុងមួយថ្ងៃ។

យោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល នៅក្នុងរយៈពេល៥ខែ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៤ កម្ពុជាបានទទួលអ្នកដំណើរតាមផ្លូវអាកាសជាង ២,៥ លាននាក់ កើនឡើង ២២% បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម