Connect with us

សេដ្ឋកិច្ច

អតីត​ប្រធាន​អ្នក​វិទ្យាសាស្ត្រ​របស់​ OpenAI ​បើក​ក្រុម​ហ៊ុន​​ AI​ ថ្មី​​  

បានផុស

នៅ

សហ​ស្ថាបនិក និង​​អតីត​ប្រធាន​អ្នក​វិទ្យាសាស្ត្រ​​​​ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត​​​ OpenAI ​ លោក​ Ilya Sutskever ​បាន​ឱ្យ​ដឹង​​កាល​ពី​ថ្ងៃ​ពុធ​ថា​ លោក​កំពុ​ង​ចាប់​ផ្តើម​បើក​ក្រុម​ហ៊ុន​បញ្ញា​សិប្បនិម្មិត​​​ (AI)  ​ថ្មី​​មួយ​ ដោយ​ចូល​​ដៃ​គ្នា​​ជាមួយ​អ្នក​វិទ្យាសាស្រ្ត​បច្ចេកវិទ្យា​ប៉ុន្មាន​​រូប​ទៀត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​ប្រកាស​របស់​លោកនៅ​លើ​បណ្ដាញ​សង្គម​ X​ ក្រុមហ៊ុន​ថ្មី​នោះ​មាន​ឈ្មោះ​ថា​ Safe Superintelligence Inc. (SSI) និងជា​​កន្លែង​ស្រាវ​ជ្រាវ​ AI ​ផ្ដោត​​​លើ​ការ​បង្កើត​បរិយាកាស​ AI ​ប្រកប​ដោយ​សុវត្ថិភាព​ ខណៈ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំ​ៗ​មួយ​ចំនួន​ កំពុង​​ស៊ក​ខ្លួន​ប្រឡូកចូល​​ក្នុង​ការ​​រីក​សាយ​ភាយ​នៃ​​ AI ដែល​មាន​មុខងារ​បង្កើត​​ (Generative AI)​។

​កំណត់​ត្រា​លើ​​​គេហទំព័រ​របស់​ SSI មាន​សរសេរ​យ៉ាង​ដូច្នេះ​ថា​​ ​ការ​បង្កើត​ឱ្យ​មានអង្គបច្ចេកវិទ្យា​ដ៏ឆ្លាត​វៃ​ហួស​ដែន​កំណត់​របស់​មនុស្សប្រកប​ដោយសុវត្ថិភាព​​​​ ​«​គឺ​ជា​បញ្ហា​បច្ចេក​ទេស​ដ៏​សំខាន់​បំផុត​នៃ​​ពេល​វេលា​របស់​យើង»។ ​​​ដូច្នេះ​ SSI មាន​គោលបំណង​ និង​ផលិត​ផល​តែ​មួយ​គត់​ គឺ​ធ្វើ​ឱ្យ​បរិយាកាស​ ​ AI ​ប្រកប​ដោយ​សុវត្ថិភាព។  

កំណត់​ត្រា​​បន្ត​ថា​៖ «យើង​ជា​ក្រុមហ៊ុន​អាមេរិក​ដែល​មាន​ការិយាល័យ​នៅ​ក្រុង​ Palo Alto (អាមេរិក​) ​និង​ក្រុង​ Tel Aviv (អ៊ីស្រាអែល​)​ ​ជា​កន្លែង​ដែល​យើង​មាន​ឫស​គល់​យ៉ាង​ជ្រៅ​ និង​សមត្ថភា​ព​ក្នុង​ការ​ជ្រើស​រើស​អ្នក​បច្ចេកទេស​កំពូល​ៗ​។​​​

គួរ​គូស​បញ្ជាក់​ថា​ ​ក្នុង​ការ​បង្កើត​ SSI លោក​ ​ Sutskever ​បាន​ចាប់​ដៃ​ជាមួយ​អតីត​អ្នក​ស្រាវ​ជ្រាវរបស់ក្រុម​ហ៊ុន​​​ OpenAI ​លោក​ Daniel Levy ​រួម​ជាមួយ​​​​សហស្ថាបនិក​អតីត​កម្មវិធី​​ស្វែងរក​ (Search Engine)​ Cue និង​​អតីត​អ្នក​ដឹក​នាំ​ផ្នែក​ AI ​នៅ​ក្រុមហ៊ុន​ Apple ​​លោក​​ Daniel Gross​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទីutes មុន

មន្ត្រីជាន់ខ្ពស់ ស្នើគ្រប់ភាគី ចែករំលែកឧត្តមានុវត្តន៍ឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីពង្រឹងប្រព័ន្ធសន្តិសុខសង្គមកម្ពុជាកាន់តែប្រសើរ

សន្តិសុខសង្គម១២ នាទីutes មុន

រដ្ឋបាលរាជធានី កែសម្រួលតម្រាយផ្លូវ ពេលវេលា និងប្រភេទរថយន្តដឹកជញ្ជូនធុនធ្ងន់ចេញ-ចូលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

មនុស្សរាប់សិបនាក់រត់ជាន់គ្នាស្លាប់​ក្នុង​​ចលាចល​នៃ​​​ប្រកួតបាល់ទាត់​នៅ​ហ្គីណេ

ជីវិតកម្សាន្ដ២៧ នាទីutes មុន

ឃើញជីវិតតស៊ូបុរសពិការវ័យចំណាស់ម្នាក់ ល្អហួស ទប់ទឹកភ្នែកមិនជាប់ និងជូនថវិកា ១០០ដុល្លារ

សេដ្ឋកិច្ច៤៨ នាទីutes មុន

ក្រុមហ៊ុននាំចេញ បន្តទិញផ្លែមៀនប៉ៃលិន ក្នុងតម្លៃ ៣០០០ រៀល ក្នុងមួយគីឡូក្រាម

Sokha Hotels

ព័ត៌មានពេញនិយម