ព័ត៌មានអន្ដរជាតិ
ក្រុងហាណូយដាក់គោលដៅបង្កើតអាជីវកម្មបច្ចេកវិទ្យាឌីជីថលឱ្យបាន ១០ ០០០ នៅឆ្នាំ ២០២៥
គណៈកម្មាធិការប្រជាជនក្រុងហាណូយ នៃប្រទេសវៀតណាម បានអនុម័តផែនការអភិវឌ្ឍន៍សហគ្រាសបច្ចេកវិទ្យាឌីជីថល ដោយមានគោលដៅបង្កើតអាជីវកម្មបច្ចេកវិទ្យាឌីជីថលឱ្យបាន ១០ ០០០ ត្រឹមឆ្នាំ ២០២៥។ នេះបើតាមការចុះផ្សាយរបស់កាសែត Việt Nam News។
ផែនការ ដែលមានគោលដៅពង្រីក និងលើកកម្ពស់សហគ្រាសបច្ចេកវិទ្យាឌីជីថលរបស់ប្រទេសមួយនេះ មាននៅក្នុងកម្មវិធីបំលាស់ប្តូរឌីជីថលជាតិដល់ឆ្នាំ ២០២៥ និងបន្តដល់ឆ្នាំ ២០៣០ ដែលនាយករដ្ឋមន្រ្តីវៀតណាមបានអនុម័ត។
ទីក្រុងហាណូយ មានបំណងបង្កើតអាជីវកម្មបច្ចេកវិទ្យាឌីជីថលចំនួន ១០ ០០០ នៅឆ្នាំ ២០២៥ ហើយ បង្កើតជាក្រុមផលិតផលបច្ចេកវិទ្យាឌីជីថលចំនួន ១០ ដើម្បីជាសញ្ញាសម្គាល់ឧស្សាហកម្មសំខាន់ៗ។
លើសពីនេះ ទីក្រុងដដែលចង់បង្កើតអាជីវកម្មបច្ចេកវិទ្យាឌីជីថលចាប់ផ្ដើមថ្មី (Startup) ប្រកបដោយភាពច្នៃប្រឌិតចំនួន ១០ ដែលមានសមត្ថភាពផ្តល់នូវផលិតផល និងសេវាកម្មបច្ចេកវិទ្យាឌីជីថលទៅកាន់ទីផ្សារ ដើម្បីបម្រើជាស្នូលសម្រាប់រដ្ឋាភិបាលឌីជីថល សេដ្ឋកិច្ចឌីជីថល និងសង្គមឌីជីថល។
បើតាម Việt Nam News ក្រុងហាណូយនឹងលើកកម្ពស់ព័ត៌មាន និងទំនាក់ទំនង ពង្រីក និងផ្សព្វផ្សាយយន្តការ និងគោលនយោបាយសមស្រប អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធឌីជីថល ជំរុញការស្រាវជ្រាវវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងបង្កើតទីផ្សារសម្រាប់អាជីវកម្មឌីជីថល៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍១ សប្តាហ៍ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
វប្បធម៌ ជំនឿ៥ ថ្ងៃ ago
កត់ចំណាំទុក បើគេងយល់សប្តិឃើញ ១០ ប្រភេទនេះ គួរពិចារណា
-
សុខភាព៥ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
ឆ្នាំ២០២៥ ខាងមុខនេះ កសិដ្ឋានចិញ្ចឹមគោសាច់មួយនៅបាត់ដំបង គ្រោងទិញគោពីកសិករប្រមាណជាង ១ម៉ឺនក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងអប់រំ ហាមលក់ ផ្សព្វផ្សាយភេសជ្ជៈប៉ូវកម្លាំង ជាប់បរិវេណសាលារៀន