Connect with us

សេដ្ឋកិច្ច

រោងចក្រទឹកស្អាតបាក់ខែងទី ៣ បើកការដ្ឋាន​សាងសង់នៅសប្ដាហ៍ក្រោយ

បានផុស

នៅ

រោងចក្រផលិតទឹកស្អាតបាក់ខែងជំហានទី៣ ដែលមានតម្លៃ ១០២ លានដុល្លារ នឹងត្រូវបើក​ការដ្ឋាន​សាងសង់នៅថ្ងៃអង្គារ៍ទី ២៥ ខែមិថុនា សប្ដាហ៍ក្រោយ ក្រោមវត្តមានលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញបានផ្តល់កិច្ចសន្យាឱ្យក្រុមហ៊ុន Vinci Construction Grands Projets (CGR) ក្នុងការបន្តសាងសង់រោងចក្រផលិតទឹកស្អាតផ្គត់ផ្គង់បាក់ខែងជំហានទី ៣ ​ដែលមាន​តម្លៃ​ប្រមាណ ១០២ លានដុល្លារ រយៈពេល ៣៦ ខែ។​

​យោងតាមរដ្ឋាករស្វយ័តក្រុងភ្នំពេញ ​សព្វថ្ងៃ ​តម្រូវការទឹកក្នុងរាជធានីភ្នំពេញ​ប្រមាណជាង ៩៣ ម៉ឺនម៉ែត្រគូប ​ក្នុងមួយ​ថ្ងៃ ​ហើយនឹងអាចកើនដល់ ១ លានម៉ែត្រគួបនៅពេលខាងមុខ។ ​

​លោក ផេង ទី អគ្គនាយករងផ្គត់ផ្គង់ទឹក នៃរដ្ឋាករស្វយ័តក្រុងភ្នំពេញបានប្រាប់ថា នៅពេលដែល​សាងសង់រោងចក្រទាំងអស់រួចរាល់នៅរាជធានីភ្នំពេញនឹងមានរោង​ចក្រ​ផលិតកម្មទឹកស្អាតចំនួន ៦ ដែលមានសមត្ថភាព​ផលិតរហូតដល់ ១,៨ លាន ម៉ែត្រគូប។​

សូមជំរាបថា ការដ្ឋានសំណង់ជំហានទី៣ នឹងផ្តល់ការងារដល់មនុស្ស ១ ៦០០នាក់ ដែលភាគច្រើននៃកម្មករ និងអ្នកមើលការខុសត្រូវគឺជាជន ជាតិខ្មែរ និងកម្លាំងពលកម្មជាស្ត្រីត្រូវបានគេរំពឹងថា នឹងមានចំនួន ៣០% នៃកម្លាំងពលកម្មសរុប ហើយក្រុមហ៊ុន VINCI នឹងបណ្តុះបណ្តាលពួកគេផ្នែកសំណង់៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ ម៉ោង មុន

ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថាក់ស៊ីន៖​ ក្រុមឆបោក​អនឡាញ​ប្រើ AI ត្រាប់សំឡេង​ លោក ដូណាល់ ត្រាំ​​ ឲ្យ​កូនស្រីលោក​វេរលុយទៅហុងកុង​​

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភាគពាយព្យ ថៃ រញ្ជួយដី ១៣លើក, ពលរដ្ឋភ័យតាំងពីយប់ ដល់ព្រឹក

សេដ្ឋកិច្ច២៣ ម៉ោង មុន

ការកក់បន្ទប់ស្នាក់នៅ មុនពេលបុណ្យចូលឆ្នាំចិន មិនទាន់មាន ខណៈអ្នកជំនាញអះអាងថា ជាទម្លាប់ប្រជា​ជនមិនចូលចិត្តកក់ទុកមុន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ចូលកាន់តំណែងភ្លាម លោក ត្រាំ ប្រកាសអាសន្ននៅព្រំដែនជាប់ ម៉ិកស៊ិក ភ្លែត

Sokha Hotels

ព័ត៌មានពេញនិយម